វប្បធម៌ ជំនឿ
ច នឹងលំបាកនៅឆ្នាំ២០២៤ តែការប្តេជ្ញាចិត្តជាធំនឹងនាំទៅរកភាពឈ្នះមិនខាន
គេថា «ច»នឹងលំបាកនៅឆ្នាំ២០២៤ គ្រូឯមថា ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់មនុស្សឆ្នាំច នឹងដឹកនាំទៅរក សុភមង្គល ភាពច្នៃប្រឌិត និង ផ្តោតអារម្មណ៍លើការងារមិនថាឆ្លងកាត់វេលាលំបាក និងសម្ពាធការងារពួកគេនៅតែយកឈ្នះក្នុងឆ្នាំថ្មីនេះ!
១ ទាក់ទងនឹងលុយ
ចូរវិនិយោគឬចាយវាយដោយប្រុងប្រយ័ត្ន។ កុំខ្ជះខ្ចាយប្រាក់ទៅលើរបស់ណាឥតប្រយោជន៍នាំតែខាត់បង់ទទេរ។
២ ការងារនិងជំនួញ
ចនឹងបានក្តាប់ឱកាសថ្មីច្រើន ដោយមន្តស្នេហ៍សម្តីនិងទឹកមុខពួកគេ។ លើផ្នែកការងារឆ្នាំនេះ មនុស្សថាមពល «ច » អាចប្រឈមពេលវេលាហត់នឿយកាតព្វកិច្ចហួសហេតុ និងសម្ពាធការងារដែលកើនឡើងបណ្តាលឱ្យមានភាពតានតឹង អស់កម្លាំងចិត្តរឿយៗ តែចំនូលមានច្រើនជាងឆ្នាំមុន គ្រាន់តែស្មុគចិត្តទាមទារកម្សាន្តនិងសមាធិច្រើន។ រកវិធីរក្សាការលើកទឹកចិត្ត និងចិញ្ចឹមគំនិតច្នៃប្រឌិតខ្ពស់។
៣ ជីវិតស្នេហា
មនុស្សឆ្នាំច នៅឆ្នាំ២០២៤នេះនឹងមានការផ្លាស់ប្តូរ និងវិវត្តន៍ទៅមុខផ្នែកទំនាក់ទំនងមនោសញ្ចេតនា។ ឱកាសថ្មីមកដល់ហើយ ទំនាក់ទំនងគូជីវិតដែលសម្រេចបានគឺនៅលើសន្លឹកបៀឆ្នាំនេះ។ ចេញទៅក្រៅដោយបើកបេះដូងស្វាគមន៍មិត្តថ្មី និងបង្កើតអ្វីដែលមានន័យអត់ធ្មត់ កុំនិយាយរឿងស្មុគស្មាញច្រើន។ អ្នកដែលនៅលីវអាចនឹងមានគូឈានដល់រៀបការហើយអាចមានគម្រោងពង្រីកគ្រួសារឬជជួបញាតិដែលធ្លាប់តែឃ្លាតគ្នាឡើងវិញ។
៤ សុខភាព
មនុស្សឆ្នាំច ត្រូវតែប្រុងប្រយ័ត្នជំងឺក្រពះ ថ្លើម និងថង់ទឹកប្រមាត់នៅឆ្នាំ នេះដោយ ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក និងគ្រប់គ្រងរបបអាហាររបស់អ្នក។ ទៅពិនិត្យសុខភាពតាមកាលកំណត់ ។ ក្នុងករណី មានទំនោរទៅរកការធ្លាក់ទឹកចិត្ត សូមទាក់ទងជាមួយមិត្តភ័ក្តិ និងពិភាក្សាបញ្ហាដោយរលូនកុំភ្លេចថា នេះជាឆ្នាំនៃទំនាក់ទំនងល្អ។
លេខសំណាង៖ ៣, ៤, ៩ និងលេខដែលមានដូចជា ៣៤ និង ៤៩
ថ្ងៃនាំសំណាង៖ ថ្ងៃទី៧ និងទី ២៨ នៃរៀងរាល់ខែ
ពណ៌នាំសំណាង៖ ក្រហម បៃតង និងស្វាយ
ផ្កានាំសំណាង៖ ផ្កាកុលាប ផ្កាអ័រគីដេ ផ្កា Cymbidium
ទិសនាំសំណាង៖ ខាងកើត ខាងត្បូង និងឦសាន
ខែនាំសំណាង៖ ថ្ងៃទី ០៦ ទី ១០ និងទី ១២ ៕

គ្រូ ឯម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ