Connect with us

វប្បធម៌ ជំនឿ

ការជិះកង់ទេសចរណ៍នៅតំបន់អង្គរ បានទាំងសុខភាព កាត់បន្ថយផ្សែងប៉ះពាល់ប្រាសាទ

បានផុស

នៅ

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា សំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យបានកាន់តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសុខភាព​ ប្ដូរបរិយាកាសថ្មី ព្រោះការជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់ការទស្សនា ឬសិក្សាពីធម្មជាតិនៅជុំវិញ ពិសេសលុបបំបាត់ផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សូសិលា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បាន បង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ ក្នុងគោលបំណងសំខាន់ គឺការបែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ​លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត​ដែលប៉ះពាល់ដល់ថ្មប្រាសាទ។

លោក សុខ សូសិលា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅ ឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ចំពោះរចនាបថ នៃការសង់ស្ពានកង់នេះ បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។​

ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣ គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន ៤ ទីតាំង។ ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម ៤ ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវ ឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង ២,៥ ម៉ែត្រ និងបណ្ដោយ ៦៥ ម៉ែត្រ។ ចំណែកស្ពានកង់ ៣ ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ​ ក៏មានស្ពានខ្នាតតូចឆ្លងកាត់ ២ ទីតាំងទៀត ដូចជា កសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

គ្រូ​បង្វឹក​៧០​នាក់​រៀន​បច្ចេកទេស​​ ត្រៀម​​​យុទ្ធគុន​ចម្រុះខ្មែរ​​បុរាណពាន​រង្វាន់សម្តេច​ធិបតីលើកទី២

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក បៃដិន លុប​ចោល​ដំណើរទស្សនកិច្ច​នៅ​អ៊ីតាលី ដោយសារ​ភ្លើង​ឆេះព្រៃ​នៅ​កាលីហ្វ័រញ៉ា

ជីវិតកម្សាន្ដ៣០ នាទីutes មុន

គណនីតារាចិន Luhan ត្រូវរឹតបន្តឹង ក្រោយបំពានច្បាប់ផឹកស្រា និងប្រមាថអ្នកដទៃ

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រុមប្រឹក្សាខេត្តតាកែវ ឱ្យសិស្សសាលាបញ្ឈប់ការជិះកង់ ម៉ូតូទន្ទឹមគ្នា២ ឬ៣ជួរ ព្រោះងាយបង្កគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ៣៧ នាទីutes មុន

ប្រៀបធៀបតម្លៃ​ស្រូវ​សែនក្រអូប និង អូអឹម​នៅ​ខេត្តពោធិ៍សាត់ខុស​គ្នា​ជិត ៥០០ រៀល

ព័ត៌មានជាតិ២០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម