Connect with us

វប្បធម៌ ជំនឿ

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នឹងចាប់ផ្ដើមនៅខែក្រោយ

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រសួងនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈ នេះតទៅ នៅទីតាំងចំនួន ១៣ ក្នុង ៨ រាជធានី-ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន៖ ខ្មុកស្មាច់ ចម្លាក់ប្រាក់/ស្ពាន់ ចម្លាក់ស្បែក ចម្លាក់ថ្ម តម្បាញក្រមាត្រុំ ស្មូនឆ្នាំង ផលិតឧបករណ៍ភ្លេង តម្បាញសូត្រ គំនូរពណ៌ គំនូរបុរាណ និងចម្លាក់ស្មិត។

ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ ដោយត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។

សូមប្រញាប់រួសរាន់ចុះឈ្មោះចូលរៀន ព្រោះកន្លែងសិក្សាមានកំណត់។ សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងមកលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ៖ ០១៧ ៤៣១ ៣០២ / ០៨៨ ៨៥៣ ៥៦៣៦ / ០៩៦ ៥២២ ៧៣៦៩។ Telegram: 0១៧ ៤៣ ១៣ ០២ អ៊ីម៉ែល: [email protected] ឬ Facebook: កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ។

គួររំលឹកថា ខណៈរដ្ឋាភិបាលគ្រោងបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់និស្សិតក្រីក្រជាង ១,៥ លាននាក់នេះ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំ២០២៣ បានស្នើឱ្យមាននិស្សិតយ៉ាងហោចណាស់ពី ២ភាគរយ ទៅ ៤ភាគរយ សម្រាប់ការសិក្សាវិជ្ជាជីវៈជំនាញដូនតា ដោយសម្តេចស្នើឱ្យមានការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ដើម្បីកុំឱ្យបាត់បង់ ជាពិសេសវិជ្ជាជីវៈទាំងនេះ ស្ថិតក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​នូវ​ហានិភ័យ ដើម្បី​ផ្តល់​ឱកាស​ស្មើៗ​គ្នា​ដល់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ការ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​បង្កើន​ប្រាក់​ចំណូល និង​ជីវភាព​រស់នៅ។

យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ បាន​បញ្ជាក់​ថា សិស្ស​ដែល​បាន​ចុះឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ដូនតា នឹង​ទទួល​បាន​ការ​សិក្សា​ដោយ​មិន​បង់​ថ្លៃ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន ២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​ដែល​កម្មវិធី​សិក្សា​នេះ​មាន​ការ​សម្របសម្រួល​បណ្តុះបណ្តាល​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ វគ្គ​សិក្សា​នេះ​មាន​រយៈពេល ៤​ខែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ភ្នំសំពៅ
សន្តិសុខសង្គម៤៥ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម