វប្បធម៌ ជំនឿ
ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ
លោកយាយ Baba Vanga បានបន្សល់ទុកទំនាយចំនួន៦ចំណុច សម្រាប់ឆ្នាំ២០២៤នេះ ដូចជាការអភិវឌ្ឍកំព្យូទ័រកង់ទិច វិបត្តិសេដ្ឋកិច្ច លោកដូណាល់ត្រាំឆ្លងជំងឺអាថ៌កំបាំង ដំណោះស្រាយចំពោះជំងឺមហារីក គ្រោះធម្មជាតិនៅតំបន់ប៉ាស៊ីហ្វិក និងយុគសម័យប្រេងឈានដល់ទីបញ្ចប់ ហើយក្នុងនោះមានព្រឹត្តិការណ៍មួយបានកើតឡើងដូចទំនាយរួចទៅហើយគឺរញ្ជួយដីនៅប្រទេសជប៉ុន ចំណែកឯរឿងមួយទៀតក៏ជិតកើតឡើងដូចទំនាយដែរ នោះគឺ ដំណោះស្រាយចំពោះជំងឺមហារីក។

វ៉ាក់សាំងព្យាបាលជំងឺមហារីកដែលរកឃើញដោយ ក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solution របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមការពិសោធន៍ដំណាក់កាលទី៣ និងជាលើកចុងក្រោយ នៅឆ្នាំ២០២៤នេះ ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ។
លោកវេជ្ជបណ្ឌិត Thomas Wagner ស្ថាបនិកក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solutions និងជាអ្នកស្រាវជ្រាវជំងឺមហារីក បានបង្កើតវ៉ាក់សាំងខាងលើនេះឡើង ដោយអះអាងថា វាជាប្រភេទវ៉ាក់សាំងថ្មីមួយក្នុងការព្យាបាលជំងឺមហារីក ខុសពីវិធីព្យាបាលដោយគីមីសាស្ត្រដែលលោកចាត់ទុកថា ជាវិធីព្យាបាលបែបប្រពៃណី។

លោក Wagner ប្រាប់សារព័ត៌មាន ABC News ថា សោកនាដកម្មសម្រាប់អ្នកជំងឺមហារីក មិនមែនដោយសារតែរោគវិនិច្ឆ័យជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានចំណែកនៃការព្យាបាលផងដែរ។ លោកពន្យល់ថា គីមីសាស្ត្រដែលគេប្រើព្យាបាលជំងឺមហារីកនោះ វាមិនត្រឹមតែសម្លាប់កោសិកាមហារីកប៉ុណ្ណោះទេ តែវាក៏សម្លាប់កោសិការផ្សេងៗរបស់មនុស្សផងដែរ ដូច្នេះហើយគេសង្កេតឃើញថា វានាំឲ្យអ្នកជំងឺរងនូវផលប៉ះពាល់ដូចជាជ្រុះសក់ ក្អួតចង្អោរ និងភាពស៊ាំចុះខ្សោយ។
ប្រភពដដែលបន្តថា វ៉ាក់សាំង ព្យាបាលជំងឺមហារីកដែលរកឃើញដោយ Orbis Health Solution គឺមានផលប៉ះពាល់តិចបំផុតដល់អ្នកជំងឺ ព្រោះវាប្រើកោសិកាមហារីកផ្ទាល់ខ្លួនរបស់មនុស្ស ដើម្បីកំណត់ដុំសាច់ក្នុងរាងកាយ និងជំរុញឲ្យប្រព័ន្ធការពាររាងកាយទទួលស្គាល់កោសិកាមហារីក ដូច្នេះទើបវាអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។

សូមជម្រាបថា លោកយាយពិការភ្នែក Baba Vanga បានទាយត្រូវក្នុងអត្រាជាង៨០% ជាពិសេសគាត់ទាយឆុតអំពីការវាយប្រហារភេរវកម្មថ្ងៃ១១ខែកញ្ញានៅសហរដ្ឋអាមេរិក, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប, ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana និងតំណែងជាប្រធានាធិបតីរបស់លោក Barack Obama។
ដោយមានឈ្មោះពិត Vangelia Gushterova, លោកយាយត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំ ហើយពេលនោះ គាត់អះអាងថា បានទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត ប៉ុន្តែគាត់បានចែកឋានបាត់ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទំនាយឆ្នាំ២០២៤ របស់លោកយាយ Baba Vanga ក្លាយជាការពិត មួយហើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ