វប្បធម៌ ជំនឿ
សុបិន ១០ប្រភេទ បញ្ចាក់អត្ថន័យក្នុងជីវិតពិត គួរកុំព្រងើយកន្តើយ
ក្ដីសុបិនគឺជាជំនឿមួយដែលគេជឿតាំងបុរាណកាលមកម៉្លេះ ក្នុងសុបិនខ្លះបានបញ្ចាក់ពីអត្ថន័យល្អប្រសើរ ធ្វើឲ្យអ្នកគេងយល់សប្តិក្រោកឡើងដោយសប្បាយចិត្ត។ ប៉ុន្តែមានសុបិនខ្លះទៀត អ្នកក៏គួរកុំព្រងើយកន្តើយនឹងវា ហើយគិតថាជារឿងស្រាលឲ្យសោះ។
ក្ដីសុបិនខ្លះអាចជាប្រផ្នូលមួយចង់ដាស់តឿនអ្នកមុនហេតុការណ៍មកដល់ ចំណែកសុបិនមួយផ្សេងទៀត គឺជាបំណងដែលគេចង់ឲ្យយើងបែបនោះតាមក្នុងយល់សប្តិប៉ុណ្ណោះ។ មិនថាសុបិនបែបណាទេ ប៉ុន្តែប្រសិនបើអ្នកគេងសុបិនឃើញ១ក្នុងចំណោមសុបិនទាំង១០ដូចដែលលើកបង្ហាញ សុទ្ធតែមានអត្ថន័យបង្កប់ចង់ឲ្យអ្នកដឹង។
១ សុបិនថាមានផ្ទៃពោះ
ប្រសិនបើអ្នកសុបិនថាខ្លួនមានផ្ទៃពោះ សម្រាប់អ្នកនៅក្នុងជួររដ្ឋាភិបាល ឬធ្វើការឲ្យក្រុមហ៊ុន ទំនាយនោះបានទស្សទាយអ្នកនឹងត្រូវមេដំឡើងឋានៈក្នុងភារកិច្ចការងារខ្ពស់។ ប៉ុន្តែប្រសិនបើអ្នកជាអ្នកលក់ដូរ បើកហាងនានា ប្រហែលជាមានការផ្លាស់ប្តូរពាណិជ្ជកម្ម ឬផ្លាស់ទីទៅកន្លែងផ្សេង តាមរបៀបដែលមិនសូវល្អប៉ុន្មានទេ។
២ សុបិនឃើញពស់
សុបិនឃើញពស់ ឬត្រូវពស់ចឹក ឬវាយពស់ឲ្យស្លាប់ រួចពស់រស់ឡើងវិញ។ សម្រាប់មនុស្សនៅលីវនឹងឈានដល់ថ្ងៃរៀបការជាមួយដៃគូ។ ប្រសិនបើអ្នកជាបុរសដែលមានគ្រួសារ អ្នកប្រហែលជាមិនសូវល្អប្រសើប៉ុន្មានទេ។ បើអ្នកជាស្ត្រីមានគ្រួសារ នឹងមានកូនឆាប់ៗ ឬមានសំណាងល្អកើតឡើងវិញ។
៣ សុបិនឃើញសាកសព
កាលបើគេងយល់សុបិនឃើញមនុស្សស្លាប់ ឬសាកសព ធុំក្លិនស្អុយសាយភាយ យោងតាមការបកស្រាយបញ្ចាក់ថា អ្នកនឹងទទួលបានសំណាងពីអ្វីមួយដែលកំពុងផ្សងសំណាង ឬសំណាងក្នុងអាជីវកម្ម និងភារកិច្ចការងារ។ ប្រសិនបើអ្នកសុបិនឃើញមនុស្សស្លាប់ មានដង្កូវវាររវើម សុបិននោះនឹងបង្កើនទ្រព្យសម្បត្តិឲ្យអ្នកវិញ។
៤ សុបិនឃើញមនុស្សស្លាប់នឹងមុខ
សុបិនឃើញមនុស្សស្លាប់ យោងតាមទំនាយទាយថាអ្នកនឹងបានលាភសំណាង ឬបញ្ចប់សំណាងអាក្រក់ដែលធ្លាប់កើតមានលើអ្នកកន្លងមក ។ ប្រសិនបើឃើញខ្លួនឯងស្លាប់ នោះជាការប្រសើរវិញ សំណាងអាក្រក់នឹងបញ្ចប់ ហើយសំណាងនឹងរត់តាមអ្នកមកវិញ។
៥ សុបិនឃើញលាមក
សុបិនឃើញលាមក ឬចាប់លាមកដោយផ្ទាល់ដៃ ឬបន្ទោរបង់ដោយខ្លួនឯង។ យោងតាមការបកស្រាយបញ្ចាក់ថា អ្នកនឹងមានសំណាងអាក្រក់ អាចឈានដល់ការបាត់បង់កេរ្តិ៍ឈ្មោះ ឬត្រូវបានបង្កាច់បង្ខូចដោយមនុស្សដែលនិយាយដើមនិងព្យាយាមលាបពណ៌ដោយបំណងអាក្រក់ណាមួយ។
៦ សុបិនឃើញកូនក្មេងឬទារក
សុបិនឃើញទារក ឬកូនក្មេងមានសំបុរសស្គុសគួរឲ្យស្រលាញ់ខ្លាំង ផ្អែកតាមជំនឿចាស់ៗពីរបុរាណកាលបានបញ្ចាក់ថា អ្នកនឹងទទួលបានលាភសំណាងខាងហិរញ្ញវត្ថុ ឬទទួលបានកូនឆាប់ៗខាងមុខនេះ។
៧ សុបិនឃើញព្រះសង្ឃ
បុរសឬស្ត្រីណាក៏ដោយ កាលបើគេងយល់សុបិនឃើញព្រះសង្ឃ ឬព្រះពុទ្ធបដិមា និងវត្ថុសក្ការៈផ្សេងៗ យល់សប្តិនេះ មានសេចក្តីសុខក្នុងខ្លួន។ ព្រះតំណាងឲ្យសំណាង ភាពក្សេមក្សាន្តក្នុងជីវិត ជាពិសេសនោះសេចក្ដីសុខផ្នែកផ្លូវចិត្ត។ ចំណែកព្រះសង្ឃ តំណាងឲ្យផ្លូវធម៌ ការរក្សាចិត្តស្ងប់សុខក្នុងជីវិតនាបច្ចុប្បន្ន។
៨ សុបិនឃើញនាគ
នាគតំណាងឲ្យភាពខ្លាំងក្លា មហិច្ឆិតា បើវាបង្ហាញខ្លួនក្នុងសុបិននោះបញ្ចាក់បានថា ក្នុងក្រុមគ្រួសារអ្នកអាចនឹងមានជំងឺដំកាត់តិចតួចប៉ុណ្ណោះ។ ក្នុងនោះផងដែរ វានឹងមានការប្រែប្រួលទាំងអាជីពអាចដូរការងារ ចំណែកឯផ្ទះសម្បែងក៏អាចឈានដល់ដូរដូចគ្នា។ ប៉ុន្តែកុំបារម្ភអី! ការដោះដូរនេះគឺជារឿងល្អវិញទេ។
៩ សុបិនឃើញលុយនិងមាសប្រាក់
សុបិនឃើញលុយ មាសប្រាក់ ឬបើក្នុងសុបិនអ្នកបានប៉ះវាដោយផ្ទាល់ដៃ។ មាននរណាម្នាក់បាននាំវាមកឲ្យអ្នកក្នុងសុបិន នោះមានន័យថា អ្នកនឹងរងទុក្ខលំបាកក្នុងគ្រួសារឬទុក្ខព្រួយដែលទាក់ទងនឹង បញ្ហាបំណុល បើមានកូនបំណុល គេនឹងត្រូវគេបោក ឬកេងបន្លំ។
១០ សុបិនឃើញឧទ្ធម្ភាគចក្រ
ក្ដីសុបិននេះបញ្ចាក់បានថា រឿងអាក្រក់ៗនឹងបញ្ចប់នាងពេលខាងមុខនេះ ចំណែកឯអ្នកមានជំងឺដំកាត់យូរហើយ នឹងជាសះស្បើយពីរោគា ហើយជំនួសមកវិញនូវលាភសំណាងផ្នែកលុយកាក់វិញ៕

គ្រូ ណុប
ចុចអាន៖ផ្លែឈើ ៣ មុខ គេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូបស្អែកនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ