វប្បធម៌ ជំនឿ
តារានិករ៤ដួងនេះ នឹងបានលាភជ័យផ្នែកលុយកាក់ ជោគជ័យខ្លាំង ក្រោយចូលឆ្នាំចិនរួច
យោងទៅតាមគ្រូទាយចិនមួយរូបបានណែនាំពីតារានិករ៤ដួង ប្រសិនបើពួកគេកាន់តែមានសាច់ទ្រលុកទ្រលន់ នោះជីវិតពួកគេកាន់តែសម្បូរសប្បាយ ក្រោយចូលឆ្នាំចិនរួចរាល់។ ជាពិសេសដោយសារតែកិត្យានុភាពនៃរូបរាង ទើបធ្វើឲ្យក្រុមតារានិករ៤ដួងនេះ មានឱកាសខ្ពស់សម្រាប់កំណើនអាជីព, ហិរញ្ញវត្ថុទៅថ្ងៃខាងមុខ និងជោគជ័យពេញមួយឆ្នាំ។
សម្រាប់សញ្ញារាសីចក្រទាំង៤ ដែលរួមមាន Leo, Sagittarius, Capricorn និង Gemini បើអ្នកកាន់តែមានសាច់ឈាមធំធាត់ឡើងកាន់តែខ្លាំងនៅឆ្នាំ២០២៤ នោះជីវិតអ្នកនឹងជួបតែរឿងល្អៗក្រោយចូលឆ្នាំចិនរួច។

១ Leo
អ្នកដែលកើតចាប់ពីថ្ងៃទី២៤ ខែកក្កដាដល់ថ្ងៃទី ២៣ខែសីហា ត្រូវបានគេនិយាយថានឹងទទួលបានទ្រព្យសម្បត្តិបន្ថែមនៅឆ្នាំនេះ។ ជាពិសេសអ្នកដែលធ្វើការចរចា និងកសាងទំនាក់ទំនងអាជីវកម្ម អាចចាត់ទុកថាជាឆ្នាំមាសដែលរឿងជាច្រើននឹងសម្រេចបាន។ លើសពីនេះ អ្នកនឹងមានឱកាសស្វែងរកវិធីថ្មីដើម្បីរកលុយ នេះជាឆ្នាំសមរម្យសម្រាប់ការវិនិយោគ និងផែនការហិរញ្ញវត្ថុរយៈពេលវែង។ បើអ្នកគិតធំ អ្នកគួរធ្វើឲ្យលឿន ដូច្នេះទើបអ្នកមានឱកាសខ្ពស់ក្នុងការសម្រេចក្តីសុបិនជារបស់ខ្លួន។
២ Sagittarius
សម្រាប់អ្នកដែលកើតចាប់ពីថ្ងៃទី ២៣ខែវិច្ឆិកា ដល់ថ្ងៃទី ២២ ខែធ្នូ គឺជាសញ្ញាមួយនៃតារានិកររក្នុងឆ្នាំនេះ។ តិត្ថិភាពនឹងជួយអ្នកឲ្យពោរពេញដោយថាមពលទាំងផ្នែករាងកាយ និងថាមពល។ ប្រសិនបើអ្នកមានឱកាសជួបមិត្តភក្តិឬពិធីជប់លៀង អ្នកគួរតែចូលរួមឲ្យបានញឹកញាប់ ព្រោះនឹងមានមនុស្សនាំសំណាងមកអ្នកដោយមិនដឹងខ្លួន ដែលនឹងធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិក្នុងពេលឆាប់ៗខាងមុខ។
៣ Capricorn
អ្នកដែលកើតពីថ្ងៃទី ២៣ ខែធ្នូ ដល់ថ្ងៃទី ២០ ខែមករា ព្រោះវិទ្យាសាស្ត្រចិនជឿដូច្នេះថា Capricorn ត្រូវបានគ្រប់គ្រងដោយ Saturn ដែលជានិមិត្តរូបនៃភាពសម្បូរបែប។ ភាពធំធាត់របស់ក្រុមមនុស្ស Capricorn នឹងជួយទាក់ទាញសំណាងល្អ បង្កើនទ្រព្យសម្បត្តិយ៉ាងពេញលេញ។ ម្យ៉ាងទៀត អ្នកក៏បានទទួលសេចក្ដីសប្បុរសពីមនុស្សចាស់ទុំ រហូតដល់ទទួលបានអ្វីដែលល្អដែលមិននឹកស្មានដល់ចូលមកដល់ក្នុងជីវិតផងដែរ។
៤ Gemini
លេខមួយនៃតារានិករដែលថា ពួកគេកាន់តែមានសាច់ឈាមពេញបរិបូរ នោះពួកគេកាន់តែមានបាន។ អ្នកដែលកើតពីថ្ងៃទី ២២ ខែឧសភា ដល់ ២១ ខែមិថុនា ជាក្រុមដែលមានកម្លាំងខ្លាំងក្លា នឹងកាន់តែខ្លាំងនៅពេលដែលរាងកាយមើលទៅមានសាច់។ នេះនឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់ពួកគេកាន់តែរឹងមាំ និងមានកម្លាំងដើម្បីគាំទ្រការផ្លាស់ប្តូរនាន។
ជាពិសេសនោះទៀតសោត ក្រុម Gemini ត្រូវគេគេជឿថាអ្នកនឹងមានសំណាងដ៏អស្ចារ្យ ចំណែកឯមនុស្សដែលខិតខំធ្វើការ អ្នកនឹងទទួលបានផលមកវិញលើសពីអ្វីដែលអ្នករំពឹងទុក។ ធ្វើឲ្យជីវិតរបស់អ្នកប្រែផ្លាស់ប្ដូរភ្លាមៗមួយរំពេច៕

គ្រូ ណុប
ចុចអាន៖ទំនៀមទម្លាប់ខ្លះៗ គេតែងនិយមធ្វើក្នុងថ្ងៃចូលឆ្នាំចិន នាំលាភសំណាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ