ព័ត៌មានជាតិ
កំណាយស្រាវជ្រាវខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម លទ្ធផលរកឃើញថ្មបាយក្រៀមជិត ១០០ ដុំ
លោកស្រី នេត ស៊ីមន បុរាណវិទូនាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការងារធ្វើកំណាយស្រាវជ្រាវខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្មធ្វើឡើងក្នុងគោលបំណងធំ ៣ សំខាន់។

អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័ន ASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង។
មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ( ASI ) ក៏បានសិក្សាប្រមូលព័ត៌មានមុនឈានទៅដល់ការរុះរើជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម។ លោកស្រី នេត ស៊ីមន អះអាងថា នេះគឺជាដំណាក់កាលនៃការជួសជុល ដូច្នេះក្រុមការងារបានរើថ្មនៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។

លោកស្រីបានសង្កត់ធ្ងន់ថា «ការងារកំណាយស្រាវជ្រាវនេះ យើងធ្វើឡើងមានគោលបំណងសំខាន់ ៣ រួមមាន ទី១. ស្វែងរកថ្មដែលបានបាត់បង់ ទី២.សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុដែលធ្វើឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម និងទី៣. ដើម្បីសិក្សាអំពីបច្ចេកទេសនៃការសាងសង់របស់ចាស់បុរាណ ពីរចនាសម្ពន្ធគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ»។

ពាក់ព័ន្ធការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ មានរយៈពេលជិតពីរខែមកហើយ។ បើតាមលោកស្រី នេត ស៊ីមន ក្រុមការងារជីករណ្ដៅបានចំនួន ៥ នៅជុំវិញខឿនរបស់ខ្លោងទ្វារ ដោយបានជីករណ្តៅខ្លះមានជម្រៅចន្លោះពី ៦០ ទៅ ៧០ សង់ទីម៉ែត្រ ដើម្បីស្វែងរកថ្ម ហើយជាលទ្ធផលនៃកំណាយបានរកឃើញថ្មបាយក្រៀមជិត ១០០ដុំ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ