វប្បធម៌ ជំនឿ
៥ប្រទេសនៅអាស៊ី ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ក្នុងថ្ងៃនេះព្រមគ្នា
បុណ្យចូលឆ្នាំចិនជាប្រពៃណីមួយដែលមានឥទ្ធិពលយ៉ាងខ្លាំង សម្រាប់ប្រជាជនចិនលើពិភពលោក។ ក្នុងនោះក៏មានប្រទេសអាស៊ីជាច្រើន ដូចជា ចិន សិង្ហបុរី វៀតណាម និងកូរ៉េខាងត្បូង ក៏ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ផ្អែកតាមប្រតិទិនតាមច័ន្ទគតិ។
ក្នុងពេលដែលកម្ពុជាកំពុងប្រារព្ធក្នុងថ្ងៃនេះ ងាកទៅកាន់ប្រទេសផ្សេងទៀតក្នុអាស៊ីក៏កំពុងតែអបអរយ៉ាងស្បាយរីករាយនូវពីធីបុណ្យប្រពៃណីវ័យចំណាស់នេះផងដែរ។
១ ប្រទេសចិន
បុណ្យចូលឆ្នាំចិន គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសចិន នៅពេលដែលប្រជាជនរីករាយនឹងការសម្រាកមួយសប្ដាហ៍ ដើម្បីអបអរជាមួយក្រុមគ្រួសាររបស់ពួកគេ។ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ចាស់ទុំជនជាតិចិន តែងផ្ដល់ស្រោមសំបុត្រក្រហម ដែលគេស្គាល់ថាជា ហុងបាវ ជាភាសាចិនកុកងឺដល់កុមារ ឬអ្នកមិនទាន់រៀបការ ដែលជាទំនៀមទម្លាប់មួយ ពីការអនុវត្តនៃការផ្ដល់កាក់ ដើម្បីបញ្ចៀសវិញ្ញាណអាក្រក់។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាជនចិនចូលចិត្តទៅវត្ត ដើម្បីបួងសួងសុំលាភសំណាងដល់ជីវិតពួកគេ។
២ ប្រទេសវៀតណាម
បុណ្យចូលឆ្នាំថ្មីរបស់វៀតណាម ត្រូវបានគេស្គាល់ថា Tết ឬ Tết Nguyên Đán។ ជាពិធីបុណ្យដ៏ពិសិដ្ឋបំផុតដែលបង្ហាញពីការមកដល់នៃនិទាឃរដូវនៅ វៀតណាម។ ក្នុងឱកាសនេះ ប្រជាជនវៀតណាម រីករាយនឹងថ្ងៃឈប់សម្រាកដ៏យូរ (មានរយៈពេលពី ៦ ទៅ ៩ថ្ងៃ) ដែលផ្តល់ពេលឲ្យពួកគេត្រលប់មកផ្ទះវិញ និងជួបជុំក្រុមគ្រួសារ។ មានថ្ងៃចូលឆ្នាំចំនួន៣ ទីមួយត្រូវបានគេហៅថា Tất Niên ដែលជាថ្ងៃមុនថ្ងៃចូលឆ្នាំសកល។ ទីពីរគឺ Giao Thừa ដែលនៅថ្ងៃចូលឆ្នាំសកល។ ទីបីគឺ Tân Niên ដែលមានន័យថាឆ្នាំថ្មី។ ប្រជាជនវៀតណាមជាធម្មតាតុបតែងផ្ទះរបស់ពួកគេដោយរុក្ខជាតិ និងផ្កា (ផ្កា peach នៅភាគខាងជើង និងផ្កា Apricot ពណ៌លឿងនៅកណ្តាល និងភាគខាងត្បូងនៃប្រទេស) ដែលបង្ហាញពីក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមថ្មី និងសំណាងល្អ។ ការសម្អាតផ្នូរដូនតា និងតុបតែងអាសនៈដូនតាដោយផ្កា ផ្លែឈើ និងអាហារជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិវៀតណាមក្នុងសម័យនេះ។ អ្នកចូលផ្ទះវៀតណាមដំបូងគេបន្ទាប់ពីម៉ោង១២ ត្រូវបានគេហៅថា ង៉ែត សូរង៉ែត ហើយវាជាពិធីដ៏សំខាន់បំផុតមួយ។ នេះក៏ព្រោះតែជនជាតិវៀតណាមមានជំនឿថា ភ្ញៀវចូលផ្ទះដំបូងក្នុងឆ្នាំថ្មីអាចប៉ះពាល់ដល់ទ្រព្យសម្បត្តិពេញមួយឆ្នាំ។ ដូច្នេះ គ្មាននរណាម្នាក់ចូលផ្ទះនៅថ្ងៃដំបូងឡើយ លុះត្រាតែពួកគេត្រូវបានគេអញ្ជើញ។ ប្រជាជនវៀតណាមក៏ផ្តល់លុយសំណាង ដល់កុមារ និងមនុស្សចាស់មិនខុសគ្នាប៉ុន្មានពីចិននិងកម្ពុជាដែរ។
៣ កូរ៉េខាងត្បូង
ពិធីបុណ្យចូលឆ្នាំកូរ៉េ ដែលគេស្គាល់ថា Seolllal គឺជាថ្ងៃបុណ្យជាតិរយៈពេលបីថ្ងៃ ដើម្បីរំលឹកដល់ថ្ងៃដំបូងនៃប្រតិទិនកូរ៉េ។ ក្នុងពិធីបុណ្យប្រពៃណីនេះ ប្រជាជនកូរ៉េតែងតែទៅលេងគ្រួសារ ស្លៀកសំលៀកបំពាក់ប្រពៃណីហាន់បុក ធ្វើពិធីដូនតា និងទទួលទានអាហារប្រពៃណីរួមគ្នាជាដើម។ ការចូលរួមលេងល្បែងប្រជាប្រិយ ក៏ជាសកម្មភាពដ៏ពេញនិយមមួយដើម្បីអបអរឆ្នាំថ្មី។ ដូចប្រទេសចិន និងវៀតណាមដែរ នៅកូរ៉េ ក្រោយពីសម្ដែងការដង្ហែជាផ្លូវការ ក្មេងៗតែងតែទទួលប្រាក់ពីមនុស្សចាស់ ឬមនុស្សពេញវ័យផងដែរ។
៤ ម៉ាឡេស៊ី
ព្រឹត្តិការណ៍វប្បធម៌ពិសេសចំនួនពីរ សម្រាប់ជនជាតិចិនម៉ាឡេស៊ី ហៅថា Pai Thnee Kong (នៅ Penang) និង Thnee Kong Sei (នៅ Hokkien) ប្រព្រឹត្តទៅនៅថ្ងៃទីប្រាំបួន នៃបុណ្យចូលឆ្នាំថ្មី។ ក្នុងអំឡុងពេលពិធីបុណ្យនេះ ប្រជាជនបានផ្ដល់ផ្លែឈើ ផ្កា និងអាហារប្រភេទផ្សេងទៀតដល់ Jade Emperor ដើម្បីអបអរសាទរ។
៥ ប្រទេសផ្សេងៗទៀត
តាមការប៉ាន់ស្មានថា មានមនុស្សប្រមាណ ១.៥ពាន់លាននាក់ជុំវិញពិភពលោក តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយភាគច្រើនពួគកេទាំងនោះច្រើនតែជាជនជាតិចិន ឬកូនកាត់សែស្រឡាយចិនដែលធ្វើចំណាកស្រុកជុំវិញពិភពលោក។ នៅប្រទេសផ្សេងទៀតដូចជាសិង្ហបុរី ហ្វីលីពីន ថៃ និងកម្ពុជា ប្រជាជនដែលជាប់សែស្រឡាយចិន តែងតែនិយមទស្សនាកាំជ្រួច របាំនាគ ចម្អិនអាហារប្រពៃណី និងប្រគល់ស្រោមសំបុត្រពណ៌ក្រហម (អាំងប៉ាវ)ឲ្យគ្នាទៅមក។
អ្វីដែលសំខាន់ក្នុងពិធីចូលឆ្នាំចិន២០២៤ នោះគឺជាការជួបជុំសមាជិកគ្រួសារ និងការគោរពដល់បុព្វបុរសដែលបានទទួលមរណភាពអស់កាលដ៏យូរលង់ណាស់មកហើយ។ នោះហើយជាបេះដូងនៃពិធីបុណ្យចូលឆ្នាំចិន ដែលគេតែងប្រារព្ធជារៀងរាល់ឆ្នាំ៕
គ្រូ ណុប
ចុចអាន៖លេខសំណាងដែលគួរដាក់ក្នុងអាំងប៉ាវ នៅថ្ងៃចូលឆ្នាំចិន ២០២៤
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា