វប្បធម៌ ជំនឿ
អាហារមួយមុខ មិនអាចខ្វះបានតាំងពីបុរាណ ក្នុងពិធីឡើងមាឃ របស់អ្នកតំបន់អង្គរ
បើតាមការផ្ដល់ព័ត៌មានដោយ អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ពិធីឡើងមាឃ ឬពិធីឡើងអ្នកតា តែងធ្វើឡើងនៅក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី ក្នុងនោះក៏ដើម្បីសុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។

អ្នកភូមិដែលចូលរួមក្នុងពិធីនេះ បាននាំយកម្ហូបអាហារ បាយសម្ល ភេសជ្ជៈ ផ្លែឈើជាដើម ដើម្បីធ្វើពិធីសែន និងថ្វាយនៅតាមរោងអ្នកតា ឬរូបសំណាកដែលអ្នកភូមិគោរព។ អ្វីដែលមិនអាចខ្វះបាននោះ គឺនំបញ្ចុក។ ក្រៅពីនោះក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវផងដែរ។

នៅតំបន់ខ្លះដូចជា គោកតារាជ មានរៀបចំភ្លេងបុរាណថ្វាយ និងរៀបចំរៀងអធិកអធម តែតំបន់ខ្លះទៀត ដូចជាភូមិសំរោង អ្នកភូមិរៀបចំតូចតាច មានអាហារដាក់ក្នុងថាសតូចៗ សែនថ្វាយមុខខ្ទមអ្នកតា ដោយពុំមានភ្លេងប្រគំកំដរអ្វីឡើយ។

គួរបញ្ជាក់ថា រាល់ថ្ងៃ ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់រមណីយដ្ឋានអង្គរ តែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមពីបុរាណកាលមក។ ពិធីឡើងមាឃ ឬឡើងអ្នកតានៅឆ្នាំនេះ ធ្វើឡើងនៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកភូមិរស់នៅក្នុងតំបន់អង្គរ ដូចជាភូមិបង្កោង ឃុំអំពិល, ភូមិសំរោង ឃុំលាងដៃ, ភូមិក្រវ៉ាន់ សង្កាត់នគរធំ, ភូមិក្រសាំងរំលើង សង្កាត់សៀមរាប។ល។ នៅតែបន្តប្រារព្ធពិធីដែលជាទំនៀមពីបុរាណមិនដាច់៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ