Connect with us

វប្បធម៌ ជំនឿ

ក្រសួងកិច្ចការនារី ស្នើយុវជនកុំយកថ្ងៃ១៤ កុម្ភៈ ទៅប្រព្រឹត្តទង្វើមិនល្អខុសពីប្រពៃណីខ្មែរ

បានផុស

នៅ

ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះដល់យុវជន កុំយកថ្ងៃ ១៤ កុម្ភៈ ទៅប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាស់ចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។

Valentine's Day Impact on Retail Sales and the Economy

នៅក្នុងការអំពាវនាវនេះ បញ្ជាក់ថា កន្លងមក ពលរដ្ឋ យុវជន យុវនារី មួយចំនួនមានការយល់ខុសចំពោះថ្ងៃ១៤ កុម្ភៈ ដែលជាទិវានៃក្តីស្រឡាញ់របស់សាសនាគ្រិស្ត ទៅប្រព្រឹត្តសកម្មភាពដែលមិនគប្បី ខុសសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ។ ក្រសួងបានស្នើដល់យុវជន ត្រូវប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងចូលរួមរក្សា សីលធម៌ វប្បធម៌ និងប្រពៃណីរបស់ខ្មែរឱ្យបានល្អ ហើយគួរមានការសិក្សា ស្វែងយល់ឱ្យបានស៊ីជម្រៅចំពោះអត្ថន័យទិវានៃក្តីស្រឡាញ់នេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីការអំពាវនាវនេះ ក្រសួងកិច្ចការនារី ជឿជាក់ថា ពលរដ្ឋ មាតាបិតា អាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាយុវជន យុវនារីជាដើម នឹងចូលរួមផ្សព្វផ្សាយណែនាំពីទិវានេះ ដល់គ្រប់មជ្ឈដ្ឋាន សំដៅឈានទៅលុបបំបាត់សកម្មភាពអវិជ្ជមាននានាក្នុងសង្គមខ្មែរ ក្នុងន័យថែរក្សាកិត្តិយស វប្បធម៌ ប្រពៃណីដែលមានតាំងពីបុរាណកាលមកឱ្យបានគង់វង្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម