វប្បធម៌ ជំនឿ
ឥសីវ៉ូលេ ផ្ដល់ឱកាសចុះឈ្មោះហាត់រៀន ល្ខោននិយាយ ដោយឥតគិតថ្លៃ ដល់ចុងសប្ដាហ៍នេះ
ឥសីវ៉ូលេ ឈ្មោះជាក្រុមសិល្បៈដែលចូលរួមលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍ នូវទម្រង់សិល្បៈល្ខោននិយាយ ឬល្ខោននាដកម្ម។ នៅពេលនេះ ឥសីវ៉ូលេ នឹងផ្ដល់ឱកាសដល់ យុវជន យុវនារី សិស្ស និស្សិត មហាជន ដែលមានអាយុពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ ចងហាត់រៀនសម្ដែងល្ខោននិយាយ ដោយឥតគិតថ្លៃ ដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

លោក ណេន ភារិទ្ធ មន្ដ្រីកិច្ចសន្យា នៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងជា ប្រធាន ក្រុមឥសីវ៉ូលេ បានឱ្យ “កម្ពុជាថ្មី” ដឹង នៅថ្ងៃនេះថា ឥសីវ៉ូលេ សហការជាមួយកម្មវិធីកិត្តិសព្ទកម្ពុជា និងទទួលបានការគាំទ្រ និងផ្ដល់ទីតាំងហាត់រៀននៅ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកម្មវិធី “សាកសម្ដែង” ជំនាន់ទី៤ ចំនួន ១៥ សប្ដាហ៍ ដោយរៀនរៀងរាល់ថ្ងៃសៅរ៍ ពីម៉ោង ៤:០០ ដល់ម៉ោង ៧:០០ យប់ ឬថ្ងៃអាទិត្យ ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។

លោក ណេន ភារិទ្ធ បានឱ្យដឹង គោលបំណងនៃ កម្មវិធី “សាកសម្ដែង” គឺ ផ្តល់ឱកាសឱ្យយុវជន បានឈ្វេងយល់ពីមូលដ្ឋានគ្រឹះ នៃការសម្តែងល្ខោននិយាយ, ពង្រឹងសមត្ថភាពសម្តែង ពិសេសការសម្តែងល្ខោននិយាយ ឬល្ខោននាដកម្ម (លើឆាក), បណ្តុះធនធានសិល្បករ ផ្នែកសម្តែងល្ខោន ប្រកបដោយ ក្រមសីលធម៌ដោយឈរលើមូលដ្ឋាន នៃចំណេះ ជំនាញ, បណ្តុះស្មារតី នៃការស្រលាញ់វប្បធម៌ដូនតា ដែលជាដួងព្រលឹងជាតិ តាមរយៈការចូលរួមអភិវឌ្ឍន៍សង្គមជាតិ, ជម្រុញ និងលើកទឹកចិត្ត ឱ្យយុវជនចូលរៀននៅសាលាជំនាញ (សាលារចនា)។

ការហាត់រៀននេះ គឺមិនមានបង់ថ្លៃទេ ដោយទទួលពាក្យ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៥ រសៀល។ លក្ខខណ្ឌងាយៗសម្រាប់ការដាក់ពាក្យ៖ បំពេញប្រវត្តិរូបសង្ខេប, សរសេរសំណេរទាក់ទងអំពី “តួនាទីយុវជន និងវប្បធម៌” ប្រមាណ ២ទំព័រ, ថតរូបចំនួន ២សន្លឹក និងថតវីដេអូខ្លី (២នាទី) រួចផ្ញើមកកាន់ Telegram : https://t.me/rith_069 ឬចូលទៅកាន់តំណរភ្ជាប់នេះ https://forms.gle/ZcxnN5XLysg2YQJ67
ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទ ឬ តេឡេក្រាម លេខ ០៦៩ ២៥ ៣៥ ៤៥ ។




-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បុណ្យកតញ្ញូតាធម៌ធ្វេីឱ្យមនុស្សគ្រប់រូបប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម