Connect with us

វប្បធម៌ ជំនឿ

តារានិករ៣​ដួង ដាច់ខែនេះនឹងមានលាភសំណាងផ្នែកលុយកាក់​ឡើង​ខ្ពស់

បានផុស

នៅ

ចាប់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ ស្អែកនេះ តារានិករ៣ដួងត្រូវបានគេធ្វើលក្ខណវិនិច្ឆ័យថា នឹងទទួលបាននូវលាភ​សំណាង​ខាង​ហិរញ្ញវត្ថុ​កើនឡើង​ទ្វេរដង។ ជាពិសេសការខិតខំប្រឹង​ប្រែង​ តស៊ូ អត់ធ្មត់ នាពេលកន្លងមករបស់អ្នក នោះវានឹងហុចផលផ្លែផ្កាឲ្យជាក់ជាមិនខានទេ។

តារានិករដែលទទួលបានលាភសំណាងផ្នែគលុយកាក់ក្នុងខែមីនាស្អែកនេះ៖

១ Pisces

តារានិករ Pisces ទំនងជាទទួលបានលាភសំណាងក្នុងខែមីនា អ្នក​អាច​មាន​សំណាង​បាន​មក​ពី​ការ​ផ្សងសំណាង ឬ​ទទួល​បាន​ប្រាក់​ច្រើន​ពី​អាជីវកម្ម​ផ្ទាល់​ខ្លួនដែលកំពុងតែធ្វើ។ ក្នុង​អំឡុង​ពេល​នេះ អ្នក​គួរ​តែ​ធ្វើ​បុណ្យ​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ចម្រើន​លាភ​សំណាងកាន់តែច្រើនទៀត។ ជាពិសេស វានឹងជួយបង្កើនទ្រព្យសម្បត្តិរបស់អ្នកឲ្យមានលើសមុនថែមទៀតផង។

២ Gemini

Geminis ទំនងជារកប្រាក់ពីការងារបន្ថែម ឬទទួលបានឱកាសល្អធ្វើការងារ ដែលនាំឲ្យហិរញ្ញវត្ថុមានភាពបត់បែនជាងមុន។ ពេលនេះចូរធ្វើចាប់ផ្ដើមនូវឱកាសថ្មីដែលកំពុងតែស្ថិតនៅចំពោះមុខ វានឹងបង្កើនឱកាសល្អៗផ្សេងទៀតឲ្យកាន់តែច្រើនៗឡើង។ នាពេលនេះ លុយកាក់របស់អ្នកកនឹងហូរចូលមកដូចគ្នា​​ ចូរប្រញាប់ចាប់យកកុំបីខានឲ្យសោះ។

៣ Libra

Libras ទំនងជាទទួលបានលាភសំណាងតាមរយៈការខិតខំប្រឹងប្រែង ការតាំងចិត្ត និងការអត់ធ្មត់ ដែលនឹងជួយឲ្យពួកគេទទួលបានភាពជោគជ័យ។ អំឡុងពេលនេះគឺជាឱកាសរកលុយបានច្រើន ឬត្រូវដំឡើងឋានៈខ្ពស់។​ ប៉ុន្តែក៏កុំភ្លេច​ ​ធ្វើ​បុណ្យ​ទាន និង​ថ្វាយ​បង្គំ​ព្រះពុទ្ធ​រូប ដើម្បី​លើក​តម្កើង​សិរី​មង្គល​ វាក៏ជួយបង្កើនទ្រព្យសម្បត្តិរបស់អ្នកឲ្យកាន់តែច្រើនទៅមុខផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖តារានិករ ៣ ដួង អំឡុងពេលនេះត្រូវប្រយ័ត្នពួកម៉ាកសម្ដីផ្អែម ចាក់ពីក្រោយខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម