Connect with us

វប្បធម៌ ជំនឿ

ទស្សនីយភាពរបាំក្បាច់បុរាណចំនួនបួន ត្រៀមអង្រួនចុងសប្ដាហ៍នេះ

បានផុស

នៅ

ផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណចំនួនបួន និងរបាំក្បាច់បុរាណច្នៃចំនួនមួយ នឹងត្រៀមអង្រួនចិត្តទស្សនិជន ពិសេសអ្នកស្នេហាសិល្បៈបុរាណ នៅចុងសប្ដាហ៍នេះ។ របាំទាំងបួននេះនឹងនិទានអំពីដំណើរប្រព្រឹត្តទៅរបស់ជីវិតមនុស្សម្នាក់ដោយស្តែងអំពីរូបភាព គំនិត និងព្រឹត្តការណ៍សំខាន់ៗដែលជីវិតត្រូវជួបប្រទះ សាទរ ដោះស្រាយ និងពេលខ្លះត្រូវបោះបង់ចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌី ពុទ្ធិ ជាសិល្បករក្នុងគម្រោងការ អមោឃបាស – the next generation បានឱ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះថា គម្រោង អមោឃបាស-The Next Generation បានរៀបចំផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណ និងរបាំបុរាណច្នៃរឿង មានរយៈពេល ២ថ្ងៃ នៅថ្ងៃសៅរ៍ អាទិត្យ ថ្ងៃទី៩ ទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥ ដល់ ៦ល្ងាច នៅក្នុងកម្មវីធី Maloop Garden Market “Art, Craft, and Home Decor”។

លោក ឌី ពុទ្ធិ បានឱ្យដឹងថា នៅថ្ងៃទី៩ មីនា មានការសម្ដែងរបាំចំនួន ៤ គឺ ១. របាំឆួយឆាយជំទង់ ជាស្នាដៃចាស់ តែងគ្រឿងធំបែបចតុមុខ របាំនេះនិយាយអំពីសោភ័ណភាពដ៏វិចិត្រ កិរិយាមាយាទរម្យទម និងសមត្ថភាពដ៏វិសេស នៃតួអង្គទើបតែប្តូរវ័យកុមារភាពមកជាវ័យជំទង់។ ២. របាំអត្ថន័យមនោសញ្ចេតនា ជាស្នាដៃចាស់ តែងគ្រឿងធំបែបចតុមុខ របាំនេះបង្ហាញអំពីការប្រើប្រាស់កាយវិការ និងបច្ចេកទេសនានា នៃរបាំក្បាច់បុរាណដើម្បីស្តែងនូវអារម្មណ៍ មនោសញ្ចេតនា ស្រលាញ់ សោមនស្សរីករាយ ក៏ដូចជា ទុក្ខសោក។

ចំណែកទី៣ គឺ របាំនាងនាគ ស្នាដៃបង្កើតថ្មីដោយ អ្នកគ្រូ សុភីលីន ជៀម ស្សាភីរ៉ូ ស្ថាបនិក និងជានាយិកា នៃក្រុមសិល្បៈ សុភីលីន Sophiline Arts Ensemble ជាចង្កោមរបាំទាំងបួនដែលមានចំណងជើងថា រដូវយាត្រាចរ​។ របាំនេះតែងគ្រឿងធំបែបចតុមុខ ប៉ុន្តែប្រើប្រាស់ស្បៃវែងជាងធម្មតាដំណាងឱ្យកន្ទុយនាគ។ របាំនាងនាគ នេះចង់បង្ហាញអំពីវិបត្តិអត្តសញ្ញាណ។ ទី៤ របាំហរិហរៈ​​ ជា​ស្នាដៃរបស់ អ្នកគ្រូសុភីលីន ជាម ស្សាភីរ៉ូ ជាស្នាដៃមួយក្នុងចំណោមស្នាដៃទាំងបួនដែលមានចំណងជើងថា រដូវយាត្រាចរ។ របាំហរិហរៈ​​​ ចង់បង្ហាញអំពីការរួបរួម និងតុល្យភាព។

រីឯនៅថ្ងៃទី១០ មីនា មាន ១របាំ គឺ របាំសហធាតុ ជារបាំក្បាច់បុរាណច្នៃ ដែលពិពណ៌នាអំពីទឹក ដី ភ្លើង ខ្យល់ ជាធាតុទាំងបួននៅក្នុងរូបភាពជាសភាវៈមានជីវិត ស្នាដៃនេះចង់បង្ហាញអំពីតម្លៃ នៃការរួបរួម សហការ និងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងជម្លោះដែលកើតមានឡើងពីភាពលោភលន់ ការចង់បាន និងអំណាច។ សាមគ្គីភាព គឺជាចំណែកដ៏សំខាន់របស់សហគមន៍ ហើយគ្មានបុគ្គលណាម្នាក់អាចរស់នៅដោយគ្មានទំនាក់ទំនង ការគាំទ្រ សេចក្តីស្រឡាញ់ និងកិច្ចសហប្រតិបត្តិការក្នុងដំណើរជីវិតនោះទេ។ ដំឡើងស្នាដៃដោយសិល្បករ លោក ឃុន ចាយ។

ទីតាំង៖ ម្លប់ អាស័យដ្ឋាន៖ ផ្លូវតាផុន (ខាងលិចផ្លូវ ២៧១ ចម្ងាយ ៣០០ម៉ែត្រ)

https://maps.app.goo.gl/g4jJWBfgT97tMasm6

តម្លៃសបុត្រទស្សនា ១០ ដុល្លារអាមេរិក។ លេខទូរសព្ទទិញសំបុត្រ 070 949 040 (Telegram)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

អ៊ីស្រាអែល កោះហៅ​ទ័ព​បម្រុងប្រមូល​ផ្ដុំ​គ្នា ត្រៀម​ខ្លួន​ពេល​បទ​ឈប់​បាញ់​ត្រូវ​រំសាយ

ព័ត៌មានជាតិ១២ នាទីutes មុន

តំណាងសម្ដេចធិបតី ជំរុញឱ្យក្រសួងកិច្ចការនារីបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងទប់ស្កាត់អំពើហិង្សា

ព័ត៌មានជាតិ១៩ នាទីutes មុន

គិតត្រឹមខែកុម្ភៈ មានអ្នកចុះឈ្មោះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបជាង ១ ម៉ឺន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ក្រុម​ឆបោក​មីយ៉ាន់ម៉ា ដោះលែង​មនុស្ស ២៦១​នាក់ ក្រោយថៃផ្ដាច់អគ្គិសនី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៤ នាទីutes មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម