Connect with us

វប្បធម៌ ជំនឿ

នៅក្រោយហេតុផល ដែលមនុស្សជាច្រើន​មានតំណមនឹងលេខ​​១៣

បានផុស

នៅ

លេខ ១៣ ត្រូវបានគេចាត់ទុកជាលេខគ្មានសំណាងតែមួយគត់ក្នុងចំណោមលេខទាំងអស់ ជាពិសេសនៅលោកខាងលិច។

មនុស្សជាច្រើនជឿថា ថ្ងៃសុក្រទី ១៣ ជាថ្ងៃស៊យបំផុត រីឯអាគារជាន់ទី ១៣ គឺជាអគារគ្មានលាភសំណាងទាល់តែសោះ។

តើមានមូលហេតុអ្វីទើបគេចាត់ទុកលេខ ១៣ ជាលេខសំណាងអាក្រក់?

ទ្រឹស្តីនានាទាក់ទងទៅនឹងមូលហេតុដែលលេខ ១៣ ជាលេខគ្មានសំណាង

១/ នៅអំឡុងរជ្ជកាលនៃអធិរាជអាឡិចសាន់ឌឺ (Alexander) ក្រិកបុរាណជឿថាមានព្រះ ១២ ដែលតំណាងឱ្យខែនីមួយៗ។ ឯកសារនិយាយថា​ អាឡិចសាន់ឌឺ មានបំណងចង់ធ្វើជាព្រះ ដូច្នេះទ្រង់សង់រូបសំណាកមួយនៅកណ្ដាលទីក្រុង បាប៊ីឡូន ដើម្បីឲ្យមនុស្សគោរពបូជា។ ប៉ុន្តែមិនយូរប៉ុន្មានទ្រង់បានសុគតទៅ។ មនុស្សម្នាគិតថា ដោយសារ អាឡិចសាន់ឌឺ មានបំណងចង់ក្លាយជាព្រះទី ១៣ ទើបជាមូលហេតុដែលនាំឲ្យទ្រង់សោយទិវង្គត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២/ នៅប្រទេសចិន ១៣ ជាលេខចង្រៃបំផុត ព្រោះបើគេបូកលេខ ១ + ៣ វានឹងស្មើ៤ ដែលភាសាចិនអានថា ស៊ឺ(死) ដែលន័យស្រដៀងគ្នានឹងពាក្យថា ស្លាប់។

តើអ្នកដឹងទេថា…?

ពាក្យ Triskaidekaphobia មានន័យថា ការភ័យខ្លាចនៃលេខ ១៣ ។ ពាក្យនេះត្រូវបានប្រើនៅដើមឆ្នាំ ១៩១០ ដោយចិត្តវិទូលោក Isador Coriat ។ រីឯពាក្យ  Paraskevidekatriaphobia មានន័យថា ការភ័យខ្លាចថ្ងៃសុក្រទី ១៣ ។

ក្នុងមួយឆ្នាំៗ យ៉ាងហោចណាស់តែងតែមានថ្ងៃសុក្រទី ១៣ ម្ដង និងឆ្នាំខ្លះមានពីរដង ហើយម្តងម្កាលមានបីដង។ ក្នុងនោះនៅឆ្នាំ ២០០៩ និងឆ្នាំ ២០១២ មានថ្ងៃសុក្រទី ១៣ រហូត ៣ ដង ក្នុងមួយឆ្នាំ។

ដោយសារតែវាជាលេខដែលគ្មានសំណាង ទីក្រុងជាច្រើនមិនមានផ្លូវលេខ ១៣ ឬអគារលេខ ១៣ ឡើយ។ ជណ្តើរយន្តជាច្រើនគ្មានជាន់ទី ១៣ ទេ ចំណែកសណ្ឋាគារទៀតសោតក៏មិនមានបន្ទប់លេខ ១៣ ដែរ ​ហើយគេរមែងជំនួសដោយលេខ ១២ ពីរដង (12A)។

ទិនានុប្បវត្តិវេជ្ជសាស្ដ្រអង់គ្លេសមួយក្នុងឆ្នាំ ១៩៩៣ មានចំណងជើងថា “ថ្ងៃសុក្រទី ១៣ ពិតជាថ្ងៃមិនល្អសម្រាប់សុខភាពអ្នក?” បានរកឃើញថា មនុស្សកម្របើកបរណាស់នៅថ្ងៃសុក្រទី ១៣ ប៉ុន្តែចំនួនអ្នកជំងឺចូលសម្រាកទៅមន្ទីរពេទ្យនៅថ្ងៃនោះ មានភាគរយខ្ពស់ បើប្រៀបធៀបទៅនឹងថ្ងៃសុក្រធម្មតា។

ក្រុមហ៊ុន Paramount របស់ហូលីវូដ បានថតភាពយន្តរន្ធត់មួយចំណងជើងថា Friday 13th ។ ភាពយន្តនេះក្លាយកុនដែលជោគជ័យបំផុត រហូតមានដល់វគ្គ១២ ក្នុងពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម