វប្បធម៌ ជំនឿ
បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក
តើអ្នកធ្លាប់កត់សម្គាល់ទេថា ពេលអ្នកអង្គុយតែងមានទំនោរដាក់ជើងនៅទីតាំងមួយណា? មិនថាអង្គុយត្រង់, រាងស្រួច, គងជើង, ដាក់ជើងជិតគ្នា ឬបំបែកទីតាំងអង្គុយទាំងអស់នេះ វាទាំងអស់បង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នក។ តើអ្នកអាចប្រាស្រ័យទាក់ទងជាមួយអ្នកដែលនៅជុំវិញអ្នកបានដោយរបៀបណា។
ខាងក្រោមនេះគឺទីតាំងអង្គុយទាំង ៥ តើអ្នកចូលចិត្តអង្គុយមួយណា ហើយតើទីតាំងអង្គុយទាំងនេះនិយាយអ្វីខ្លះអំពីចរិតពិតរបស់អ្នក។

ប្រភេទទីតាំងអង្គុយ ១
ឥរិយាបថអង្គុយដាក់ជើងទន្ទឹមគ្នាទៅមុខ ហើយប្រឈមមុខនឹងមនុស្សដែលអ្នកកំពុងនិយាយជាមួយ។ សំដៅទៅលើបុគ្គលិកលក្ខណៈសាមញ្ញ ទៀងត្រង់ ជាមនុស្សប្រកាន់ខ្ជាប់នូវគោលការណ៍ ស្រឡាញ់សណ្តាប់ធ្នាប់ គោរពពេលវេលា និងអនាម័យជានិច្ច។
ប្រភេទទីតាំងអង្គុយ ២
អ្នកគឺជាមនុស្សឯករាជ្យ មានទម្លាប់ចូលចិត្តធ្វើអ្វីៗតាមចិត្តខ្លួនឯង មិនចូលចិត្តច្បាប់ច្រើនពេក។ ទីតាំងអង្គុយរបស់អ្នកបង្ហាញថាអ្នកមានអារម្មណ៍មិនស្រួល ហើយមិនបានសម្រាក។ ទីតាំងនេះក៏បង្ហាញពីភាពស្មោះត្រង់ដែរ។ អ្នកមិនចូលចិត្តនិយាយកុហកនិងចូលចិត្តមនុស្សទៀងត្រង់បំផុតក្នុងជីវិត។
ប្រភេទទីតាំងអង្គុយ ៣
អ្នកជាមនុស្សមានចិត្តទូលាយ ចេះគិតគូរ និងចូលចិត្តជួយអ្នកដទៃ អាចលះបង់ដើម្បីអ្នកដទៃ ក៏ចេះអត់ធ្មត់ចំពោះមនុស្សគ្រប់គ្នា។ អ្នកអាចនឹងជួបមនុស្សរញ៉េរញ៉ៃ ឬមានការយកចិត្តទុកដាក់ខ្លី ប៉ុន្តែអ្នកមានមិត្តល្អជូំវិញចាំជួយជានិច្ច។ អ្នកក៏ជាមនុស្សមានគំនិតគិតលឿន និយាយមុនពេលគិត។ ទម្លាប់នេះអាចបណ្តាលឲ្យមានបញ្ហាមួយចំនួន ប៉ុន្តែភាពទាក់ទាញរបស់អ្នកជួយអ្នកឲ្យឆ្លងកាត់ស្ថានភាពទាំងនោះ។
ប្រភេទទីតាំងអង្គុយ ៤
មនុស្សដែលអង្គុយដាក់ជើងគងលើគ្នាឬគងអន្លាក់ខ្លា ជាប្រភេទមនុស្សមានបុគ្គលិកលក្ខណៈឯករាជ្យ ស្រឡាញ់សេរីភាព ចូលចិត្តគិតរហ័ស មានគំនិតច្នៃប្រឌិត មានក្តីស្រមៃ និងរួសរាយរាក់ទាក់ ហើយពួកគេមានការស្រមើស្រមៃខ្លាំងបំផុតក្នុងជីវិត។ ជាពិសេសក្រុមនេះ តែងតែមានគំនិតថ្មីៗ ដែលខុសពីអ្នកដទៃ ហើយតែងតែបើកចំហដើម្បីផ្លាស់ប្តូរ មិនខ្លាចក្នុងការបន្ត សូម្បីតែនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
ប្រភេទទីតាំងអង្គុយ ៥
អ្នកដែលអង្គុយក្នុងទីតាំងនេះ ជាធម្មតាពួកគេយកចិត្តទុកដាក់លើការងាររបស់ពួកគេ ចូលចិត្តជោគជ័យ មហិច្ឆតា ស្រលាញ់ភាពល្អឥតខ្ចោះ និងមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ សូម្បីតែអំពីបុគ្គលិកលក្ខណៈ ក៏ចូលចិត្តការងារដែលបញ្ចេញសមត្ថភាព មិនចេះនៅស្ងៀម តែងទម្លាប់ឲ្យជីវិតចូលសង្គមឲ្យសកម្ម ក៏មិននៅកន្លែងដដែលយូរពេក ចូលចិត្តការផ្លាស់ប្តូរ៕
គ្រូ ណុប

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ