Connect with us

វប្បធម៌ ជំនឿ

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ បានអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាព នារីស្លៀកពាក់ខើចខ្លី កាន់ទង់ជាតិថៃ ជាន់ព្រះកេសបដិមា នៅមុខប្រាសាទអង្គរវត្ត អមដោយចំណងជើងថា៖ “ការសរសេររបស់គេមានន័យថា “ប្រជាជនខ្មែររស់នៅក្រោមជើងសៀមជារៀងរហូត”។” បន្ទាប់ពីការបង្ហោះ និងការចែករំលែកតៗគ្នា របស់មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា៖ “រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក “ការពិត-Fact” នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឱ្យរើសអើងពូជសាសន៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ។”

គួរបញ្ជាក់ថា រូបភាពនេះ ត្រូវបាន ទំព័រហ្វេសប៊ុក ឈ្មោះ “ការពិត-Fact” បង្ហោះចាប់ពីល្ងាចម្សិលមិញ ដែលមកដល់ព្រឹកនេះ មានការចែករំលែងជាបន្តបន្ទាប់ជិត ៣០០០ ដង។ ក្នុងនោះ ក៏មានអ្នកបញ្ចេញមតិខឹងជាងខ្លាំង ជាមួយគ្នានេះ ក៏មានអ្នកចូលទៅបញ្ចេញមតិកុំឱ្យចេះតែបង្ហោះ និងកុំចេះតែជឿនូវរូបភាព ឬព័ត៌មានអ្វីដែលមិនមានអង្គភាព មិនមានប្រភពត្រឹមត្រូវ និងមិនមានវិជ្ជាជីវៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម