វប្បធម៌ ជំនឿ
មកដឹងលម្អិត កម្មវិធីអបអរបុណ្យចូលឆ្នាំថ្មី ២ ថ្ងៃ នៅ សាលាមធ្យមវិចិត្រសិល្បៈ
រយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ទី២ ខែមេសា ឆ្នាំ២០២៤ នេះ សាលាមធ្យមវិចិត្រសិល្បៈ កំពុងរៀបចំកម្មវិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានកម្មវិធីទទួលបានចំណេះដឹង និងកម្សាន្តជាច្រើន។ ដោយនៅព្រឹកនេះ មាន ពិធីសូត្រមន្ត និងរាប់បាត្រ ថ្នាក់ដឹកនាំកាត់ខ្សែបូ ទស្សនាស្តង់ពិព័រណ៍ ទស្សនារបាំត្រុដិ ប្រកាសបើកកម្មវិធី ការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត ក្រោមអធិបតីភាព លោក គឹម ពីនន់ អនុរដ្ឋលេខាធិការតំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្នធម៌ និងវិចិត្រសិល្ប:។

លោក ខុន ច័ន្ទសិទ្ធិការ្យ ជាក្រុមការងារប្រតិបត្តិ នៃកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រៀបចំដោយ សាលាមធ្យមវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹង នៅរសៀលថ្ងៃនេះថា នៅរសៀលនេះ ចាប់ពីម៉ោង ១ៈ៣០ ដល់ ៣ៈ០០ រសៀល នឹងមានការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត នៅ បរិវេណខាងក្រៅ ខាងមុខឆាកតន្ត្រី ដែលមានដូចជា ទាញព្រ័ត ដណ្តើមស្លឹកឈើ លាក់កន្សែង លោតអង្រែ បោះអង្គញ់ ចោលឈូង លោតបាវ វាយក្អម ។ល។ ព្រមទាំងមាន សៀកជើងវែង។

ចំណែក ពីម៉ោង ៣ៈ០០ ដល់ ៤ៈ៣០ រសៀល មាន ការសម្តែងទស្សនីយភាពសិល្បៈ រយៈពេល ៩០ នាទី ក្នុងសាលមហោស្រព ភិមានអាកាស ដែលមានដូចជា ក្បាច់បាតរបាំបុរាណ និងល្ខោនខោល, ល្ខោននិយាយ រឿង “ការស្តីដណ្តឹង, របាំប្រពៃណី “របាំក្រមាខ្មែរ”, ល្ខោនបាសាក់ រឿង “ស័ង្ខសិល្ប៍ជ័យ”, សៀក ត្រេះ និងជើង, ល្ខោនយីកេ រឿង “មាយើង”, ល្ខោនខោល ឈុត “ពិនន្នជិត”, ល្ខោនស្រមោលស្បែកតូច រឿង “អប់រំប្រជល់ក្របី”។

រីឯចាប់ពីម៉ោង ៤ៈ៣០ ដល់ ៥ៈ៣០ នាទីរសៀល មាន ពិធីស្រង់ព្រះ នៅបរិវេណខាងក្រៅ និង ចាប់ពីម៉ោង ៥ៈ៣០ ដល់ ៩ៈ០០ យប់ មានការសម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី និងការរាំលេងកម្សាន្ត នៅ បរិវេណខាងក្រៅ មានដូចជា ការប្រគំស្គរ ដើរបង្ហាញម៉ូត បង្ហាញចង្វាក់ប្រជាប្រិយខ្មែរ ការប្រគំតន្ត្រី និងរាំលេងកម្សាន្ត។

លោក ខុន ច័ន្ទសិទ្ធិការ្យ បានឱ្យដឹងបន្ថែមថា ចំពោះ កម្មវិធីថ្ងៃទី២ គឺត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ កម្មវិធីនឹងចាប់ផ្ដើម ពីម៉ោង ១០ៈ០០ ដល់ ១១ៈ៣០ ព្រឹក ដោយមានការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត នៅបរិវេណខាងក្រៅ ខាងមុខឆាកតន្ត្រី មានដូចជា ទាញព្រ័ត ដណ្តើមស្លឹកឈើ លាក់កន្សែង លោតអង្រែ បោះអង្គញ់ ចោលឈូង លោតបាវ វាយក្អម ។ល។ ព្រមទាំងការចាក់ភ្លេងកំដរ និងសៀកជើងវែង។

លុះចាប់ពីម៉ោង ១ៈ៣០ ដល់ ៣ៈ០០ រសៀល មានការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត នៅបរិវេណខាងក្រៅខាងមុខឆាកតន្ត្រី ដូចជា ទាញព្រ័ត ដណ្តើមស្លឹកឈើ លាក់កន្សែង លោតអង្រែ បោះអង្គញ់ ចោលឈូង លោតបាវ វាយក្អម ។ល។

ចំណែក ចាប់ពីម៉ោង ៣ៈ០០ ដល់ ៤ៈ៣០ រសៀល មានការសម្តែងទស្សនីយភាពសិល្បៈ ក្នុងសាលមហោស្រព ភិមានអាកាស ដូចជា ក្បាច់បាតរបាំបុរាណ និងល្ខោនខោល, ល្ខោននិយាយ រឿង “ការស្តីដណ្តឹង”, របាំប្រពៃណី “របាំក្រមាខ្មែរ”, ល្ខោនបាសាក់ រឿង “ស័ង្ខសិល្ប៍ជ័យ”, សៀក ត្រេះ និងជើង, ល្ខោនយីកេ រឿង “មាយើង”, ល្ខោនខោល ឈុត “ពិនន្នជិត”, ល្ខោនស្រមោលស្បែកតូច រឿងអប់រំប្រជល់ក្របី។

រីឯ ចាប់ពីម៉ោង ៤ៈ៣០ រសៀល ដល់ ម៉ោង ៩ៈ០០ យប់ មានការសម្តែងទស្សនីយភាពសិល្បៈ ប្រគំតន្ត្រី និងរាំលេងកម្សាន្ត នៅ ឆាកប្រគំតន្ត្រី មានដូចជា ការប្រគំស្គរ ដើរបង្ហាញម៉ូត បង្ហាញចង្វាក់ប្រជាប្រិយខ្មែរ ប្រគំតន្ត្រី និងរាំលេងកម្សាន្ត។

លោក ខុន ច័ន្ទសិទ្ធិការ្យ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងាររក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខត្រូវបានរៀបចំដោយយកចិត្តទុកដាក់ ជាមួយគ្នានេះ មិនមានការកំហិតយកថ្លៃផ្ញើយានយន្តទេ គឺអាស្រ័យតាមទឹកចិត្តមហាជនចូលទៅឈ្វេងយល់ និងទស្សនាកម្សាន្ត៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ