Connect with us

វប្បធម៌ ជំនឿ

យោងតាមជំនឿហុងស៊ុយ តើគួរដាំផ្កាក្រដាសនៅមុខផ្ទះដែរឬទេ?

បានផុស

នៅ

ផ្កាក្រដាសគឺជារុក្ខជាតិមួយប្រភេទដែលគេនិយមដាំលម្អដើម្បីបង្កើនសោភ័ណភាពដល់គេហដ្ឋាន សួនច្បារ និងកន្លែងសាធារណៈ ដែលមានពណ៌ស្រស់ស្អាតរីកពេញគ្រប់រដូវ។ ប៉ុន្តែជាមួយនឹងភាពស្រស់ស្អាត និងភាពធន់នឹងអាកាសធាតុក្តៅ ផ្កាក្រដាសបានក្លាយជារុក្ខជាតិលម្អដ៏ពេញនិយមនៅក្នុងតំបន់ត្រូពិចជុំវិញពិភពលោក។

ផ្កាក្រដាសលេចធ្លោជាមួយនឹងពណ៌ចម្រុះដូចជាពណ៌ស្វាយ ក្រហម ផ្កាឈូក ទឹកក្រូច លឿង ចម្រុះពណ៌​បង្កើតឲ្យមានសិរីសួស្ដី ក្នុងនោះវាក៏មានអត្ថន័យបង្កប់ដោយយោងទៅតាមគោលការណ៍របស់ហុងហ៊ុយផងដែរ។

តាម​ជំនឿ​ហុងស៊ុយ ចំពោះបែកធាង និង​ស្លឹក​ច្រើន​ វាត្រូវបានគេជឿថា តំណាងឲ្យការការពារភាពល្អឥតខ្ចោះនិងសុភមង្គលដ៏ល្អឥតខ្ចោះ។ ពណ៌ភ្លឺនៃផ្កាក្រដាសវាក៏តំណាងឲ្យនិមិត្តសញ្ញានៃសំណាងល្អ ភាពរុងរឿងនិងសំណាងល្អ។ ផ្កាក្រដាសក៏ត្រូវបានគេជឿថា មានសមត្ថភាពការពារពីសំណាងអាក្រក់​ នាំសំណាងអាក្រក់ចេញផងដែរ។

លើសពីនេះទៀតដែរ ដោយសារតែផ្កាក្រដាសមានពណ៌ជាច្រើន។ ដូច្នេះពណ៌នីមួយៗមានអត្ថន័យខុសៗគ្នាដូចខាងក្រោម។

ក្រហម៖ តំណាងឲ្យអំណាច ការតាំងចិត្ត និងបំណងប្រាថ្នាដើម្បីរីកចម្រើន។

ពណ៌ផ្កាឈូក៖ តំណាងឲ្យភាពទន់ភ្លន់ ភាពផ្អែមល្ហែម និងភាពជាស្ត្រី។

ពណ៌ស្វាយ៖ តំណាងឲ្យមនោសញ្ចេតនា​ និងភាពស្មោះត្រង់។

ពណ៌ស៖ តំណាងឲ្យភាពបរិសុទ្ធ និងភាពស្មោះភក្ដី។

អ្វីដែលជាទីចាប់អារម្មណ៍ធំបំផុតនោះគឺ ផ្កាក្រដាសមិនបានហាមដាំនៅមុខផ្ទះនោះទេ ការដាំនៅមុខផ្ទះដូចជួយលម្អឥ្យកាន់តែស្រស់ស្អាតលើសមុន។ ជាពិសេសនោះគឺជួយឲ្យមនុស្សរស់នៅក្នុងផ្ទះ ជួបតែរឿងៗល្អត្រលប់មកវិញតែប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ ជំនឿដូចបានរៀបរាប់ខាងលើនេះគ្រាន់តែជាជំនឿផ្ទាល់ខ្លួនប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺជំនឿទាំងនោះ យើងមិនត្រូវបង្កបញ្ហាដល់ខ្លួនយើង និងមនុស្សជុំវិញខ្លួនយើងឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖ទាយបុគ្គលិកលក្ខណៈ ពីរបៀបកាន់កាបូបស្ពាយរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម