វប្បធម៌ ជំនឿ
វីតាល់ និងមូលនិធិ២៥៛ ប្រារព្ធកម្មវិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំប្រចាំឆ្នាំទី៧ នៅវត្តខ្ពប ស្រុកស្អាង ខេត្តកណ្តាល
ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ អញ្ជើញពី១០ភូមិ នៃឃុំខ្ពប សម្រាប់ឆ្នាំទី៧ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំខ្ពប់ និងលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ព្រមជាមួយថ្នាក់ដឹកនាំបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជិត ៤០០ នាក់ នៅបរិវេណវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

កម្មវិធីស្រង់ព្រះប្រចាំឆ្នាំ របស់វីតាល់ និងមូលនិធិ២៥រៀល គឺបានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៦ ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៧ឆ្នាំមកហើយ ដោយខកខានពុំបានធ្វើតែកំឡុងពេលប្រទេសជាតិ និងពិភពលោកកំពុងជួបការ លំបាកពីវីរ៉ុសកូវីដ១៩។ កម្មវិធីដ៏ធំប្រចាំឆ្នាំនេះ បានផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយ និងទំនៀមទំលាប់ប្រពៃណីខ្មែរ តាមលំអានព្រះពុទ្ធសាសនា ក្នុងគោលគំនិតនៃការចែករំលែកសេចក្តីល្អ ចែករំលែកសេចក្តីស្រលាញ់អាណិតខ្វល់ខ្វាយចំពោះទុក្ខលំបាក និងតម្រូវការចាំបាច់របស់លោកតា លោកយាយ ចាស់ៗដែលមានជីវភាពលំបាកខ្សត់ខ្សោយ និងមួយវិញទៀតដើម្បីផ្តល់នូវលទ្ធភាពជាសម្ភារៈ សំលៀកបំពាក់ថ្មី និងថវិកាជូនលោកតា លោកយាយសម្រាប់ប្រើប្រាស់ក្នុងឱកាសខិតជិតមកដល់នៃការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ កម្មវិធីវីតាល់ស្រង់ព្រះដ៏ធំប្រចាំឆ្នាំទី៧លើកនេះ ត្រូវបានប្រារព្ធឡើងជាមួយលោកតា លោកយាយ ដែលមានជីវភាពលំបាកក្រីក្រ និងខ្សត់ខ្សោយចំនួន១៥០គ្រួសារមកពី១០ភូមិ នៃឃុំខ្ពប។

សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឍដីកាពន្យល់អំពីអត្ថន័យនៃពិធីបុណ្យស្រង់ព្រះ ដោយទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាអត្ថន័យអប់រំមួយ និងបណ្តុះស្មារតីនៃការចែករំលែកក្តីស្រលាញ់ និងការគោរពដឹងគុណពីកូនចៅ ញាតិផៅ ជូនលោកអ្នកមានគុណ និងព្រឹទ្ធាចារ្យ ផងដែរ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះបានថ្លែងថា សកម្មភាពនៃការរៀបចំកម្មវិធីវីតាល់ស្រង់ព្រះ ជូនដូនចាស់ប្រចាំឆ្នាំនេះ គឺកើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្ម និងពិសេសគឺអតិថិជន ព្រមជាមួយប្រិយមិត្តរបស់វីតាល់ផ្ទាល់តែម្តង ដែលលោកតែងតែគាំទ្រជានិច្ចនូវសកម្មភាពសប្បុរសធម៍ដ៏ប្រពៃនេះជាច្រើនឆ្នាំរួចមកហើយ ។ ការគាំទ្ររបស់អតិថិជនវីតាល់គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់ វីតាល់ ដោយគ្រប់ៗ ដបនៃផលិតផលវីតាល់ គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន ២៥រៀល ដល់មូលនិធិសម្រាប់ការអនុវត្តន៍ គម្រោង និងសកម្មភាពនានាដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភ ទាំង៤ រួមមាន៖ ការអប់រំ, បរិស្ថាន, សុខាភិបាល, សង្គមវប្បធម៍ជាដើម។ បន្ថែមពីនេះ លោកជំទាវ ក៏សូមចំណែកបុណ្យកុសល និងសេចក្តីល្អនេះផ្សាយនូវមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់ វីតាល់ សូមទទួលបានបុណ្យកុសលស្មើៗគ្នា។

គួរបញ្ចាក់ផងដែរថា វីតាល់ ដែលមានមូលនិធិ២៥៛ បានពាំនាំនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនលោកតាលោកយាយចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈ ១១មុខ ព្រមជាមួយថវិកា, ព្រះសង្ឈ ៦០អង្គ ក្នុងមួយអង្គៗទទួលបានទេយ្យវត្ថុចំនួន១១មុខព្រមជាមួយបច្ច័យ និងប្រគេនវត្តខ្ពប នៅសម្ភារៈជាច្រើនមុខផងដែល ។ វីតាល់សូមបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រ និងចូលរួមលើកតម្កើនក្នុងគ្រប់សកម្មភាពសប្បុរសធម៍ សង្គម វប្បធម៍ មនុស្សធម៍ និងការបង្កើតនូវកម្មវិធីថ្មីៗបន្ថែមទៀត ជាមួយមូលនិធិ២៥រៀលដើម្បីមោទនភាព នៃផលិតផលជាតិ៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់