វប្បធម៌ ជំនឿ
ប្រពៃណីធំៗ សែស្រឡាយចិនតែងធ្វើ និងជឿថានាំសំណាង ក្នុងថ្ងៃសែននំព្រះខែ
ពិធីបុណ្យសែននំព្រះខែ ប្រារព្ធធ្វើឡើងនៅកណ្ដាលរដូវស្លឹកឈើជ្រុះ (នៅចិន) និងជាពិធីបុណ្យប្រពៃណីសំខាន់បំផុតទីពីរក្នុងប្រទេស បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន។
នៅប្រទេសកម្ពុជា ក៏សម្បូរសែស្រឡាយចិនជាច្រើនរស់នៅ និងប្រកាន់ភ្ជាប់ប្រពៃណីទំនៀមទម្លាប់នេះច្រើនដូចគ្នា។ ខណៈបុណ្យសែននំព្រះខែកាន់តែជិតមកដល់ នេះជាអ្វីដែលជនជាតិចិនទូទាំងពិភពលោក តែងនិយមធ្វើ ក្នុងអំឡុងពេលបុណ្យប្រពៃណីដ៏ធំមួយនេះ ដើម្បីទទួលបានពរជ័យ និងហុងស៊ុយពេញមួយជីវិតពួកគេនាឆ្នាំថ្មី ៖
១. ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារ
ដោយសារពិធីបុណ្យនេះ ចាប់ផ្ដើមនៅពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ ដែលតំណាងឲ្យការជួបជុំក្រុមគ្រួសារនិងទទួលទានអាហារពេលល្ងាចជាមួយគ្នានៅពេលយប់។ មនុស្សដែលមិនមានពេលនៅជាមួយឪពុកម្ដាយ ពួកគេនឹងព្យាយាម វិលត្រឡប់ទៅផ្ទះ យ៉ាងហោចណាស់ទទួលទានអាហារពេលល្ងាចរួមគ្នាឲ្យបាន។
២. ទទួលទាននំសែនព្រះខែជុំគ្នា
នំសែនព្រះខែ គឺជានំប្រពៃណីចិនដែលបានធ្វើចេញពីម្សៅស្រូវសាលី ស្ករនិងនិងម្សៅគ្រាប់ឈូក។ នំនេះជានិមិត្តរូបនៃការជួបជុំគ្រួសារ នឹងត្រូវបានកាត់ជាចំណែកៗស្មើចំនួនមនុស្សនៅក្នុងគ្រួសារ។ នៅលើនំសែនព្រះខែ មានបោះជាតួអក្សរចិន ដែលមានន័យថា “ភាពយូរអង្វែង” និង “ភាពសុខសុខដុមរមនា”។ ការតុបតែងបន្ថែមទៀតដូចជា រូបព្រះចន្ទ រូបទេពធីតាឆាងអ៊ឺ និងរូបទន្សាយ (ទន្សាយក៏តំណាងឲ្យព្រះចន្ទដែរ)។
៣. ផ្ដល់តម្លៃដល់ព្រះចន្ទដែលជានិមិត្តរូបនៃការជួបជុំគ្រួសារ
តាមជំនឿចិន ព្រះចន្ទគឺជានិមិត្តរូបសម្រាប់ការជួបជុំគ្រួសារ។ អ្នកនិពន្ធកំណាព្យបុរាណល្បី ៗ ជាច្រើនបានសរសេរកំណាព្យអំពីព្រះចន្ទ និងបង្ហាញពីភាពកក់ក្ដៅរបស់ពួកគេ។ នៅពេលមនុស្សក្រឡេកមើលព្រះចន្ទ ក៏អាចជួយរំលឹកពួកគេពីគ្រួសារ និងស្រុកកំណើតបានដែរ ខណៈអ្នកខ្លះមិនអាចធ្វើដំណើរទៅលេងក្រុមគ្រួសារបាន ក្នុងអំឡុងបុណ្យនេះ។
៤. ថ្វាយបង្គំព្រះចន្ទតាមប្រពៃណី
បន្ទាប់ពីអាហារពេលល្ងាចរួចរាល់ គ្រួសារទាំងអស់នឹងដាក់តុនៅខាងក្រៅទ្វារមុខផ្ទះ ឬនៅទីធ្លាទូលាយណាមួយ។ បន្ទាប់មកពួកគេដាក់នំសែនលោកខែ ផ្លែឈើ ធូបនិងគោមនៅលើតុ ដោយបែរមុខទៅរកព្រះចន្ទ។ ផ្លែឈើសម្រាប់គោរពបូជាព្រះចន្ទរួមមានផ្លែឪឡឹក ក្រូចថ្លុង ផ្លែទទឹម ផ្លែទន្លាប់ ទំពាំងបាយជូរ ឬផ្លែឈើតាមរដូវផ្សេងទៀត (ទៅតាមលទ្ធភាពរបស់គ្រួសារនីមួយៗ)។
៥. ធ្វើអំពូលគោមពណ៌ប្លែកៗបំភ្លឺផ្លូវនិងព្រះចន្ទ
ចង្កៀងគោមមានរាងខុសៗគ្នា ហើយក៏អាចស្រដៀងនឹងសត្វរុក្ខជាតិឬផ្កា ដែលត្រូវបានគេព្យួរនៅលើដើមឈើ មុខផ្ទះឬអណ្ដែតលើទន្លេជាដើម។ ជនជាតិចិនតែងទម្លាប់ធ្វើចង្កៀងគោមប្លែកៗ ដើម្បីទុកបំភ្លឺដល់ព្រះចន្ទជានិច្ច។
៦. ផ្ដល់អំណោយដល់មិត្តភ័ក្ដិសាច់ញាតិនិងបុគ្គលិក
ក្នុងអំឡុងពេលនៃពិធីបុណ្យនេះ កូនខ្មែរកាត់ចិនមួយចំនួននឹងចំណាយពេលទៅលេងមិត្តភ័ក្ដិឬសាច់ញាតិដោយយកអំណោយទៅជាមួយ។ ជាធម្មតាពួកគេចាកចេញមុនពេលអាហារពេលល្ងាច ហើយនេះគឺជាពេលវេលាដ៏ល្អដើម្បីជិតស្និទ្ធជាមួយមិត្តភ័ក្ដិនិងសាច់ញាតិ។ ក្រុមហ៊ុនក៏ចូលចិត្តផ្ដល់អំណោយដល់បុគ្គលិកគ្រប់រូបដែរ។ អំណោយដែលពេញនិយមទូទៅ គឺនំសែនព្រះខែនិងផ្លែឈើ។
៧. ទូរស័ព្ទឬផ្ញើសារអបអរសាទរដល់អ្នកដែលនៅឆ្ងាយ
រឿងមួយទៀតដែលខ្សែស្រលាយកាត់ចិននិយមធ្វើ គឺទូរស័ព្ទទៅសួរសុខទុក្ខ ឬក៏ផ្ញើសារអបអរសាទរដល់មិត្តភ័ក្ដិ សាច់ញាតិ ឬមនុស្សដែលនៅឆ្ងាយ ដើម្បីជាការផ្ដល់សេចក្ដីនឹករលឹកឲ្យគ្នាទៅមក។ បន្ទាប់ពីមានអ្នកខ្លះ មិនអាចមកលេងគ្រួសារបាន ឬនៅឆ្ងាយពីស្រុកកំណើតជាដើម៕
គ្រូ ណុប
ចុចអាន៖ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិ ចិន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ