Connect with us

វប្បធម៌ ជំនឿ

ឆ្នាំរោងនេះ តើឆ្នាំណារាសីឡើង បើឆ្នាំរាសីចុះ គួរបញ្ចៀសគ្រោះដូចម្ដេចកុំឱ្យចំណាយច្រើន?

បានផុស

នៅ

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក នឹងឈានចូលនៅថ្ងៃស្អែក ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ពទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២៤ នេះហើយ។ តាមក្បួនហោរាខ្មែរបុរាណនៅក្នុងអំឡុងឆ្នាំរោងនេះ ក្នុងចំណោមអ្នកើតឆ្នាំទាំង១២ តើអ្នកកើតឆ្នាំណាខ្លះមានរាសីឡើង អ្នកកើតឆ្នាំណាខ្លះរាសីមធ្យម ហើយអ្នកកើតឆ្នាំណាខ្លះរាសីធ្លាក់ចុះ និងគួរធ្វើដូចម្ដេចដើម្បីបញ្ចៀសគ្រោះ ហានិភ័យ ពិសេសដោយមិនបាច់ចំណាយច្រើន?

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការទស្សន៍ទាយរបស់លោក គឺធ្វើតាមក្បួនខ្មែរពីបុរាណ ដោយបង្ហាញដួងជតា អ្នកកើតឆ្នាំទាំង១២ ក្នុងឆ្នាំរោងនេះ មាន ៣ថ្នាក់ គឺឆ្នាំរាសីឡើងខ្ពស់ ឡើងទាំងកិច្ចការងារ សុខភាព មុខរបររីកចម្រើនល្អ មានឆ្នាំ ជូត វត រកា។ ចំណែក អ្នកមានរាសីមធ្យម គឺឆ្នាំ ខាល មមី ម្សាញ់ កុរ និង អ្នករាសីមិនល្អមានឆ្នាំ ច រោង ថោះ មមែ ឆ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា ទោះអ្នកកើតចំមិនរាសីល្អ ឬរាសីមិនសូវល្អក៏ដោយ គឺនៅស្ថិតលើការព្យាយាម ខិតខំប្រឹងប្រែងដែរ។ បើថារាសីល្អហើយ ប៉ុន្តែមិនធ្វើការងារ ក៏មិនអាចទទួលផល។ ចំណែកអ្នកឆ្នាំរាសីធ្លាក់ ក៏មិនត្រូវដេកដួលថា មិនធ្វើការងារ ឬបោះទុនធ្វើជំនួញដែរ គ្រាន់តែត្រូវប្រុងប្រយ័ត្ន ក្នុងការធ្វើការ ឬបោះទុន ទាំងឡាយឱ្យបានល្អិតល្អន់ នោះអាចប្រសើរហើយ។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “ខ្ញុំសូមជម្រាបថា ក្បួនហោរា មិនមែននិយាយថា ល្អ ឬអាក្រក់គឺពិត ១០០% ទេ សំខាន់ពេលណារាសីយើងដាក់ យើងអាចកែ យើងអាចប្រុងប្រយ័ត្ន។ បើសិនក្បួនថា អាក្រក់ យើងនឹងទទួលផលអាក្រក់នោះ អ៊ីចឹងគេមិនបាច់ធ្វើក្បួនទេ ចាំថ្ងៃណាមកដល់ ចាំទទួលហ្មងទៅ តែមានក្បួនគឺដើម្បីយើងប្រុងប្រយ័ត្ន”។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍ថា បើអ្នកកើតឆ្នាំរាសីមិនល្អ គឺអាចបញ្ចៀសគ្រោះដោយធ្វើពិធីកាត់គោះ បំបាត់គ្រោះ ឬលើករាសី ដោយអាចធ្វើពិធីរំដោះគ្រោះនេះជាមួយព្រះសង្ឃ ឬគ្រូអាចារ្យដែលមានជំនាញ ឬគេអាចដាក់បាត្រព្រះសង្ឃឱ្យបានញឹកញាប់ សុំឱ្យម្ដាយឪពុកស្រោចទឹក និងខំធ្វើល្អ អាចពន្លែងសត្វជាដើម។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “គ្រោះដែលកើតឡើង អាស្រ័យលើម្ចាស់កម្មពៀរ មានកម្មពៀរជាមួយអ្នកណា នៅពេលណា ហើយពេលបច្ចុប្បន្ននេះ អាចគ្រោះនោះមកទាន់ ឬមិនទាន់ ក៏អាស្រ័យអំពើយើងធ្វើដែរ។ បើយើងធ្វើល្អរហូត គ្រោះទាំងឡាយ ឬកម្មពៀរទាំងឡាយនោះ មិនអាចមកជួបយើងបានដែរ”។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានផ្ដាំថា សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ ខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។

គួរបញ្ជាក់ថា ឆ្នាំថ្មីឆ្នាំរោងនេះ សង្ក្រាន្តនឹងចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ពទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២ និង ២៤នាទី។ ទេវធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មហោធរទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ (ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង) ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្តេចមយូរា (ក្ងោក) ជាយានពាហនៈ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម