វប្បធម៌ ជំនឿ
មន្ត្រីជាន់ខ្ពស់លើកទឹកចិត្តផលិតករចម្លាក់ប្រាក់ស្ពាន់ចងក្រងឯកសារ និងរូបមន្តផលិត
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យអាជីវករ និងផលិតករចម្លាក់ប្រាក់ស្ពាន់ ត្រូវចងក្រងជាឯកសារ និងរូបមន្ត នៃការផលិតចម្លាក់ប្រាក់ស្ពាន់របស់ខ្លួន ឱ្យស្របទៅតាមសម័យកាលនីមួយៗច្បាស់លាស់ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលតពីដូនតាឱ្យបានគង់វង្ស។

ថ្លែងក្នុង ពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល នាថ្ងៃទី២៩ ខែមេសា នេះ លោក រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានណែនាំដល់អាជីវករ និងផលិតករចម្លាក់ប្រាក់ស្ពាន់ ត្រូវខិតខំបង្កើនគុណភាព និងសោភ័ណភាព លើផលិតផលរបស់ខ្លួនឈានទៅរកការធ្វើជាកម្មសិទ្ធិបញ្ញាបង្កើតជាម៉ាកយីហោ ឱ្យផលិតផលរបស់ខ្លួនកាន់មានតម្លៃនៅលើទីផ្សារ។

ពាក់ព័ន្ធទៅនឹងការបង្កើតសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល លោករដ្ឋលេខាធិការ បន្តថា ការរៀបចំបង្កើតសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាលនេះ គឺក្នុងគោលបំណងដើម្បី លើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់ស្ពាន់ បម្រើឱ្យការទាក់ទាញពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ឱ្យមានការរីកចម្រើន ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលតពីដូនតាឱ្យបានគង់វង្ស ប្រកបដោយគុណភាព សោភ័ណភាព លើផលិតផលរបស់ខ្លួនឈាន ទៅរកការធ្វើជាកម្មសិទ្ធិបញ្ញាបង្កើតជាម៉ាកយីហោ ឱ្យផលិតផលរបស់ខ្លួនកាន់មានតម្លៃនៅលើទីផ្សារ។

លោក រដ្ឋលេខាធិការ បានស្នើរប្រធានសមាគមថ្មី ឱ្យជ្រើសរើសទីតាំងតាមផ្ទះរបស់ផលិតករដែលមានស្នាដៃល្អៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចូលមកទស្សនា និងទិញនូវផលិតផល ឬគ្រឿងចម្លាក់ទាំងនោះហើយទីតាំងដែលបានជ្រើសរើស នឹងបម្រើដល់គោលដៅទេសចរវប្បធម៌ផង និងប្រពៃណីផង។

ជាមួយគ្នានេះដែរ ការរៀបចំនេះ នឹងក្លាយជាចំណែកយ៉ាងសំខាន់ ដែលអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម អាចជួយសម្របសម្រួលក្នុងការផ្សព្វផ្សាយ ស្វែងរក និងផ្គូផ្គងដៃគូពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅប្រទេស ជូនសមាគមផងដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល លោកស្រី ចាប សម្បត្តិ ត្រូវបានបោះឆ្នោតជាប់ជាប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម ព្រមទាំងអនុប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម ចំនួន ២រូប មាន៖ កញ្ញា ហ៊ើ រ៉ាម៉ាណែត និង លោក ហួត ប៉េងលាង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ