វប្បធម៌ ជំនឿ
កម្មវិធីប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នឹងធ្វើនៅភ្នំពេញចុងខែនេះមាន៤ប្រទេសចូលរួម
ព្រឹត្តិការណ៍ ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នឹងរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានក្រុមចម្រៀងជាពួកអន្តរជាតិមកពីបណ្តាប្រទេសអាស៊ានចំនួន៤ប្រទេស មាន៧ក្រុមចូលរួម ដូចជា ប្រទេសកម្ពុជា២ក្រុម ឥណ្ឌូនេស៊ី២ក្រុម ម៉ាឡេស៊ី២ក្រុម និងថៃ១ក្រុម ស្មើនឹង ២៥០នាក់។

កម្មវិធីនេះ រៀបចំដោយអង្គការ INTERKULTUR និងក្រុមហ៊ុនទេសចរណ៍ ALL DREAMS CAMBODIA ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ។ លោកស្រី Laurence Labadens តំណាងក្រុមហ៊ុន ALL DREAMS CAMBODIA បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌នៅព្រឹកថ្ងៃទី២០ ខែឧសភានេះថា ព្រឹត្តិការណ៍ប្រឡងចម្រៀងនេះ រៀបចំឡើងក្នុងគោលបំណងធ្វើយ៉ាងណាជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទាំងផ្នែកវប្បធម៌ សិល្បៈ ជាពិសេសរាជធានីភ្នំពេញតែម្តង ឱ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង។

ចំណែកលោក សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងកម្មវិធីនេះ រំពឹងលើ៣ចំនុចសំខាន់ គឺ ការរៀបចំនេះនឹងបើកទ្វារឱ្យទេសចរមកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន។ ទី២ កម្មវិធីនេះ គឺជាកម្មវិធីអន្តរជាតិ ដូច្នេះ អ្នកចូលរួមនៅពេលដែលត្រឡប់ទៅប្រទេសខ្លួនវិញពួកគេផ្សព្វផ្សាយពីកម្ពុជាដែរ។ ចំណុចទី៣ លោករំពឹងថា បន្ទាប់ពីជោគជ័យលើការរៀបចំលើកទី១នេះហើយ នៅឆ្នាំ២០២៦ នឹងមានការរៀបចំជាលើកទី២ ហើយក៏មានការរៀបចំរៀងរាល់២ឆ្នាំម្តង និងកាន់តែធំជាងនេះទៀត។ លោកបន្តថា រយៈពេលនៃការរៀបចំ២ឆ្នាំម្តង គឺជាពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំឱ្យបានល្អ និងទាក់ទាញទេសចរបានច្រើន ហើយក៏អាចឱ្យភាគីកម្ពុជាមានឱកាសចូលរួមប្រកួតបានច្រើនផងដែរ។

ក្នុងកម្មវិធីនេះ រាល់ការចំណាយទាំងអស់ គឺក្រុមហ៊ុន ALL DREAMS CAMBODIA ជាអ្នកទទួលខុសត្រូវ។ ក្រៅពីការប្រឡងចម្រៀងជាពួកអន្តរជាតិ លោកញ្ជាក់ថា កម្មវិធីនេះ ក៏មានជាការភ្ជាប់ជាមួយនឹងសិក្ខាសាលាបន្ថែមទៀត សម្រាប់សិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងសាលានានាអាចចូលរួមបាន ប៉ុន្តែ ចំពោះសិក្ខាសាលានេះ ក៏មានជាការបង់ថ្លៃបន្តិចបន្តួចដែរ។

សូមជម្រាបថា ពិធីបើកកម្មវិធីនេះ នឹងប្រារព្ធនៅថ្ងៃទី២៩ ខែឧសភា នៅដាលមហោស្រពចតុម្មុខ ក្រោមអធិបតីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីបិទ នឹងធ្វើនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា (សាលាតិចណូ)។ ចំពោះសកម្មភាពហាត់សម និងប្រកួតប្រជែង នឹងធ្វើឡើងនៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ ការប្រឡងនេះ មានមេប្រយោគតំណាងប្រទេសទាំង៤ចូលរួម។ សម្រាប់កម្ពុជា មេប្រយោគដែលនឹងចូលរួមនៅក្នុងគណៈកម្មការមេប្រយោគគឺ លោក ឃួន សិទ្ធិសក្តិ ដែលជាអ្នកច្រៀង និងមានឯកទេសចម្រៀងជាពួក។ ចំណែក ក្រុមអ្នកប្រឡងចម្រៀងជាពួក ដែលឈ្នះការប្រកួត ពួកគេក៏ទទួលបានពានរង្វាន់ផងដែរ៕



-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?