វប្បធម៌ ជំនឿ
សួនផ្កាកេសរកូល នៃអង្គរវត្ត ដាក់តាំងពិព័រណ៍នៅ សិង្ហបុរី ៤ ខែ
រូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈ និងកេសរកូល (ផ្កាអ័រគីដេខ្មែរ) ត្រូវបាននាំយកទៅបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ កេសរកូល នៃអង្គរវត្ត នៅលើទឹកដីប្រទេសសិង្ហបុរី រយៈពេល ៤ខែ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅឧទ្យានមាត់សមុទ្រ (The Gardens by the Bay)។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

កម្មវិធីបើក ការតាំងពិព័រណ៍ផ្កាអ័រគីដេ នៃអង្គរវត្ត (Orchids of Angkor Wat) ត្រូវបានប្រារព្ធក្រោមអធិបតីភាពស្ថានទូតកម្ពុជា ប្រចាំប្រទេសសិង្ហបុរី និង លោក Eric Chua រដ្ឋលេខាធិការជាន់ខ្ពស់ នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី។

ឯកអគ្គរាជទូត បានថ្លែងថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ រៀបចំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា-សិង្ហបុរី និងទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ឯកអគ្គរាជទូតបានបន្ថែមថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត The Garden by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទអង្គរវត្តជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ២។ លោកសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវទេសចរណ៍នៅ The Garden by the Bay ហើយក៏នឹងមានភ្ញៀវទេសចរជាច្រើនទៀតនឹងមកទស្សនាប្រាសាទអង្គរវត្តពិតរបស់កម្ពុជា។

ពិព័រណ៍នេះ មានការដាក់បង្ហាញកូនប្រាសាទអង្គរវត្តចម្លងមួយ និងរូប/ផ្ទាំងចម្លាក់មួយចំនួនទៀតតំណាងឱ្យស្ថាបត្យកម្មនិងវប្បធម៌ខ្មែរ ព្រមទាំងរូបសត្វព្រៃនៅកម្ពុជា រួមមានដំរីអាស៊ី និងគោព្រៃ ហេីយតុបតែងលម្អដោយផ្កាកេសរកូលខ្មែរច្រេីនប្រភេទ។ ក្នុងនោះ ក៏មានការសំដែងរបាំមុនីមេខឡា និងឧបករណ៍ភ្លេងខ្មែរ ខ្សែមួយ ឬឯកតន្រ្តី ផងដែរ។

គួរបញ្ជាក់ថា ការតាំងពិព័រណ៍នេះ សហការរៀបចំឡើងដោយស្ថានទូតខ្មែរប្រចាំប្រទេសសិង្ហបុរី និង The Garden by the Bay និងគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃប្រទេសកម្ពុជា ក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃប្រទេសអូស្ត្រាលី៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ