Connect with us

វប្បធម៌ ជំនឿ

៥​កន្លែងក្នុង​ផ្ទះ គួរដាក់​រុក្ខជាតិដើម្បីទាក់ទាញ​សំណាង​ នាំក្ដីសុខចម្រើនដល់គ្រូសារ

បានផុស

នៅ

ដើមឈើមិនត្រឹមតែជួយធ្វើឲ្យផ្ទះស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​មាន​អត្ថន័យ​ហុងស៊ុយ​ជាច្រើន​ផងដែរ។ រឿងសំខាន់មួយទៀតគឺការដាក់រុក្ខជាតិនៅក្នុងផ្ទះ ដើម្បីបង្កើនសមត្ថភាពទាក់ទាញសំណាងចូលក្នុងផ្ទះ។

ខាងក្រោមនេះគឺជាគន្លឹះហុងស៊ុយ ក្នុងការដាក់រុក្ខជាតិតាំងលម្អតាមផ្ទះ ចៀសវាងដាក់មិនចំកន្លែង នាំឲ្យខាតលាភ ខាតសំណាងល្អដែលប្រុងចូលមកក្នុងផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដាក់រុក្ខជាតិនៅក្នុងបន្ទប់ទទួលភ្ញៀវ

បន្ទប់ទទួលភ្ញៀវគឺជាតំបន់សំខាន់មួយនៅក្នុងផ្ទះ។ ការ​ដាក់​ដើម​ឈើ​នៅ​ទី​នេះ នឹង​នាំ​មក​នូវ​លាភ​សំណាង និង​ជួយ​ម្ចាស់​ផ្ទះ​ឲ្យ​មាន​ភាព​ចម្រុង​ចម្រើន ហើយក្លាយជាអ្នកមាន ឬអ្នកក៏អាចដាក់រុក្ខជាតិតូចៗនៅក្នុងបន្ទប់ទទួលភ្ញៀវផងដែរ។ ការដាក់រុក្ខជាតិបែបនេះ ជួយបង្កើន​សេចក្តី​ស្រឡាញ់​រវាង​ប្តី​ប្រពន្ធ ជួយសមាជិកគ្រួសារឲ្យមានភាពរួសរាយរាក់ទាក់ និងស្រលាញ់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរធ្វើឲ្យបន្ទប់ទទួលភ្ញៀវរបស់អ្នកមានរុក្ខជាតិច្រើនពេកនោះទេ ហើយអ្នកគួរតែជ្រើសរើសរុក្ខជាតិដែលមានទំហំត្រឹមត្រូវសម្រាប់បន្ទប់។

ដាក់រុក្ខជាតិនៅមាត់ទ្វារ ឬច្រកចូលផ្ទះ

យោងទៅតាមគោលការណ៍ហុងស៊ុយ ការដាក់រុក្ខជាតិតុបតែងនៅមាត់ទ្វារ ឬច្រកចូលផ្ទះ វាជាមធ្យោបាយទាក់ទាញទ្រព្យសម្បត្តិ និងបន្ថែមថាមពលវិជ្ជមានដល់ផ្ទះ ទ្វារនិងច្រកចេញត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាជីពនិងប្រាក់។ ដើមឈើកាន់តែបៃតង វាកាន់តែមានប្រយោជន៍ជាច្រើនដល់ផ្ទះរបស់លោកអ្នក។

ដាក់រុក្ខជាតិនៅក្នុងផ្ទះបាយ

ការដាក់រុក្ខជាតិក្រអូបដែលមានលក្ខណៈសម្បត្តិបំបាត់ក្លិន នឹងជួយយកខ្យល់កខ្វក់ចេញពីខាងក្នុងផ្ទះ។ ជាពិសេស ផ្ទះបាយគឺជាកន្លែងដែលមានហានិភ័យខ្ពស់នៃអគ្គីភ័យ ដូច្នេះ អ្នក​គួរ​ចៀសវាង​ដើមឈើ​ដែលមាន​មែក និង​ស្លឹក​ធំ ដែល​អាច​បិទផ្លូវ​ដើរ​បាន។

ដាក់រុក្ខជាតិនៅក្នុងបន្ទប់ដេក

សម្រាប់បន្ទប់គេង ជ្រើសរើសរុក្ខជាតិតូចៗ ពណ៌ស្រាល និងមានដើមទន់។ រុក្ខជាតិទាំងនេះនឹងជួយឲ្យអ្នកគេងលក់ស្រួល មានអារម្មណ៍ល្អ ហើយនឹងមិនបញ្ចេញកាបូនឌីអុកស៊ីតច្រើនឡើយ។ ទោះបីជាដើមឈើអាចជួយសម្អាតខ្យល់ក៏ដោយ។ ប៉ុន្តែ​អ្នក​គួរ​ចៀសវាង​ដាក់​នៅ​ក្បាល​គ្រែ​។

ដាក់រុក្ខជាតិនៅក្នុងបន្ទប់ទឹក

បន្ទប់ទឹក និងបង្គន់គឺជាតំបន់សើម តែងតែមានក្លិនមិនល្អ។ ដូច្នេះហើយ វាស័ក្តិសមសម្រាប់ការដាំកូនឈើតូចៗដែលមានពណ៌ភ្លឺដូចជា ប្រទាលកន្ទុយក្រពើ ដើម្បីជួយស្រូបក្លិនមិនល្អ បន្សុទ្ធខ្យល់ និងបន្ថែមភាពស្រស់ស្រាយដល់បន្ទប់ទឹក និងយោងទៅតាមគោលការណ៍ហុងស៊ុយ ការដាក់រុក្ខជាតិបៃតងនៅក្នុងបន្ទប់ទឹក វានឹងជួយបង្កើនថាមពលល្អ និងបណ្តេញថាមពលអាក្រក់នៅក្នុងតំបន់នេះ៕

គ្រូ ណុប

ចុចអាន៖របៀបរៀបចំអាងទឹកហូរ ឲ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៧ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម