វប្បធម៌ ជំនឿ
ការសម្ដែង អាយ៉ៃជំនាន់ថ្មី “Ayai 5G” ល្ងាចនេះ លក់សំបុត្រអស់មុនកំណត់
ខណៈសិល្បៈបុរាណ អាយ៉ៃ ហាក់ស្ងាត់បាត់មុខក្នុងសង្គមបច្ចុប្បន្ន ទន្ទឹមពេលអ្នកសិល្បៈអាយ៉ៃបានបាត់បង់ និងកាន់តែចាស់ទៅៗ ហើយមិនសូវមានអ្នកចង់រៀនវិជ្ជានេះបន្តដ្បិតមិនមានទីផ្សារនោះ ប៉ុន្តែ ការសម្ដែងអាយ៉ៃឆ្លើយឆ្លងជំនាន់ថ្មី នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ (RUFA) នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បែរជាបានលក់សំបុត្រអស់ មុនកាលកំណត់មិនគួរឱ្យជឿ។

អ្នកស្រី លឹម សូលីន ឬហៅថា នាងស៊ូស៊ូ ជាជាអ្នកផ្ដួចផ្ដើមកម្មវិធី និងសិល្បការិនីអាយ៉ៃជំនាន់ថ្មី ច្រៀងដៃគូជាមួយព្រឹទ្ធាចារ្យអាយ៉ៃ ព្រហ្ម ម៉ាញ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា មូលហេតុនៃការបង្កើត ទស្សនីយភាព “អាយ៉ៃហ្វាយជី” “Ayai 5G” វគ្គ “គ្រូខ្លាំង សិស្សខ្លឹម” គឺដើម្បីបង្កើតមាតិកាថ្មីៗដែលធ្វើបច្ចុប្បន្នភាពតាមជីវភាពរស់នៅ និងចំណង់ចំនូលចិត្តរបស់យុវជន ដោយប្រើបច្ចេកវិជ្ជាឱ្យបងប្អូនទាំងខ្មែរ និងបរទេស អាចរៀនច្រៀង និងបង្កើតអាយ៉ៃបានដោយងាយស្រួល និងឥតគិតថ្លៃ។

នៅពេលសំបុត្រអាយ៉ៃលក់អស់បែបនេះ អ្នកស្រី លឹម សូលីន មានរំភើបចិត្តរំភើប សប្បាយរីករាយដែលបានទទួលការគាំទ្រ ជាពិសេសនៅពេលឃើញបងប្អូនខ្មែរចង់ចូលរួមអភិរក្ស និងឃើញបរទរសចង់ដឹងចង់យល់ពីអាយ៉ៃខ្មែរបែបនេះ។ នាងស៊ូស៊ូ បញ្ជាក់ថា ល្ងាចនេះជាការសាកល្បងបង្ហាញថា អាយ៉ៃអាចសម្ដែងទម្រង់ថ្មី ហើយបើបរទេសយល់ និងឱ្យតំលៃ អ្នកស្រី នឹងជំរុញឱ្យផ្សព្វផ្សាយដល់អន្តរជាតិ។

ចំពោះគម្រោងបង្កើតកម្មវិធី អាយ៉ៃ លើកក្រោយនៅពេលណាទៀតនោះ នាងស៊ូស៊ូ មិនទាន់ដឹង ឬអាចកំណត់ច្បាស់លាស់បានទេ ដោយសារការរៀបចំកម្មវិធីត្រូវចំណាយថ្លៃណាស់។ អ្នកស្រី បានបញ្ជាក់ថា សូម្បីចំណូលពីការលក់សំបុត្រទាំងអស់ ក៏មិនរួចថ្លៃជួលឧបករណ៍បំពងសំឡេងផង អ៊ីចឹងគឺទាល់តែរកបាន អ្នកឧបត្ថម្ភធំ ទើបចេញវគ្គទី២។

អ្នកស្រី លឹម សូលីន បានឱ្យដឹងថា តាមគម្រោង គឺមាន មាតិកាដល់ទៅ ៥វគ្គ ឯណោះ ប៉ុន្តែតែខ្វះថវិកា។ ជាមួយគ្នានេះ ក្រុមការងារនឹងមានការរៃអង្គាសថវិការជាសាធារណៈ បន្ទាប់ពីកម្មវិធីវគ្គ១នេះ ដើម្បីបង្កើតជា វេទិកាឌីជីថលអាយ៉ៃជាសាធារណៈ និងមិនរកប្រាក់ចំណេញ សម្រាប់ការរៀន និងការផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស។ នាងស៊ូស៊ូ ស្នើប្រជាពលរដ្ឋ ចូលរួមគាំទ្រសកម្មភាពទ្រទ្រង់សិល្បៈអាយ៉ៃ នៅខែមិថុនា ខាងមុខនេះ តាមលទ្ធភាព និងទឹកចិត្ត។

គួរបញ្ជាក់ថា អាយ៉ៃឆ្លើយឆ្លង ជាសិល្បៈប្រជាប្រិយខ្មែរមួយបែបដែលអ្នកច្រៀងមានភាពប៉ិនប្រសប់ខាង ជើងកាព្យ ចុងជួន សំនួនពាក្យ បញ្ញាស្មារតី មិនមានត្រៀមទុកជាមុន ដោយផ្តើមដោយភ្លេង បន្ទាប់មកច្រៀងដោយមិនមានភ្លេង ច្រៀងចប់ទើបភ្លេងផ្តើមប្រគំ គឺ បន្តាក់គ្នារវាងភ្លេង និងចំរៀង។ សិល្បៈអាយ៉ៃនេះ ចែកចេញជាពីរប្រភេទ គឺមានអាយ៉ៃឆ្លើយឆ្លង និង អាយ៉ៃរឿង។

អាយ៉ៃ ត្រូវបានហៅតាមឈ្មោះអ្នកច្រៀងចម្រៀងនេះម្នាក់ដែលវោហាស័ព្ទពូកែណាស់ ឈ្មោះ “តាយ៉ៃ” (១៨៧៨-១៩៥៨) មានស្រុកកំណើតនៅភូមិឈើនាង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចាស់ៗជំនាន់នោះច្រើនហៅគ្នាទៅមើល អាយ៉ៃច្រៀងៗ ហើយក៏ជាប់ឈ្មោះសិល្បៈ “អាយ៉ៃ” ដល់បច្ចុប្បន្ន។

អ្នកចម្រៀងអាយ៉ៃកន្លងមកមានដូចជា៖ លោកស្មៀនឈិន តាសាលួត តាម៉ុក ស្មៀននៅ ស្មៀនយាន ស្មៀន ឈិន ឈៀង (កូនប្រុស លោកស្មៀន ឈិន) ស្មៀនឆេង ឯកឧត្តម ហ៊ុន ហេង ស្មៀនសាឡាត់ ស្មៀនមឿក លោក ជី វ៉ាន់ស៊ុយ នាយ សង់ស៊ីស អ្នកស្រី សារាំ ប៉ាក អ្នកស្រី កែវ សង្វាពេជ្រ អ្នកស្រី អ៊ុក សូផា (ភរិយាស្មៀន ឈិន ឈៀង)

អ្នកស្រី ប៉ក់ សំអុល អ្នកស្រី ណយ សំណាង អ្នកស្រី ព្រហ្ម ផល្លា អ្នកស្រី ណយ ស៊ីថា អ្នកស្រី ផល្លី (យាយខ្លី) អ្នកស្រី សួន សំអឿន (យាយអឿន) លោក ព្រហ្ម ម៉ាញ (ស្មៀនម៉ាញ) អ្នកស្រី នួន សារី (យាយយ៉យ) លោក ដួង សុខគា អ្នកស្រី ខាត់ សុឃីម ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ