វប្បធម៌ ជំនឿ
របាំថ្មី “នាងនាគទេវី” បង្ហាញពីការមិនពេញចិត្តអត្តសញ្ញាណខ្លួន សម្ដែង ៣ ថ្ងៃ ចាប់ពីយប់នេះ
របាំក្បាច់បុរាណ ចំណងជើងថា នាងនាគទេវី ជារបាំបង្កើតថ្មី នឹងសម្ដែង ៣ដង រយៈពេល ៣ថ្ងៃ គឺនៅម៉ោង ៧ៈ០០ យប់ ថ្ងៃសុក្រ សៅរ៍ ទី៧ ទី៨ ខែមិថុនា ឆ្នាំ២០២៤ និងនៅម៉ោង ៤ៈ០០ រសៀល ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤។
កញ្ញា មុត ផារ៉ាន់ នាដកា របាំក្បាច់បុរាណ ក្នុង ក្រុមសុភីលីនសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ រសៀលថ្ងៃនេះ ថា របាំ នាងនាគទេវី បង្ហាញពីការមិនពេញចិត្តអត្តសញ្ញាណរបស់ខ្លួន គឺវិបត្តិអត្តសញ្ញាណ របស់ បុត្រីនាគ ដែលមិនពេញចិត្តកន្ទុយរបស់ខ្លួន ហើយចង់កាត់ផ្ដាច់កន្ទុយនាគចោលទៀតផង។
កញ្ញា មុត ផារ៉ាន់ បានឱ្យដឹងបន្តថា៖ “ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមានសំណាង និងមោទនភាពខ្លាំងដែលបានសម្ដែងតួនាងនាគ ក្នុងរបាំរឿង នាងនាគទេវី នេះ ព្រោះក្បាច់រាំនីមួយៗក្នុងរបាំនេះ សុទ្ធជាក្បាច់ល្អៗ ក្បាច់ធំ និងក្បាច់ឯកជាច្រើន”។
តួឯក របាំ នាងនាគទេវ បានឱ្យដឹងបន្ថែមថា អ្នកគ្រូ សុភីលីន បានដំឡើង និងចាប់ផ្ដើមបង្ហាត់របាំនេះ តាំងពីឆ្នាំ២០០៧ ២០០៨។ ក្បាច់រាំធំ ឬក្បាច់ឯក ក៏ជាក្បាច់លំបាករាំដែរ ព្រមទាំងមានច្រើនក្បាច់ ដែលត្រូវតែចងចាំគ្រប់ក្បាច់។ ប៉ុន្តែនៅពេលហាត់ជាមួយអ្នកគ្រូ ជាម សុភីលីន អ្នកគ្រូបង្ហាត់ឱ្យចេះទាំងអស់គ្នា បានបង្ហាញឱ្យស្គាល់ពីក្បាច់ឯក និងស្នាដៃថ្មីៗរបស់អ្នកគ្រូ។
កញ្ញា មុត ផារ៉ាន់ បានផ្ដាំផ្ញើ និងសំណូមពរថា៖ “ខ្ញុំចង់ឱ្យកូនខ្មែរចេះរបាំក្បាច់បុរាណ ខំហាត់រៀន ចេះអ្វីចេះឱ្យពិតប្រាកដ និងចង់ឱ្យកូនខ្មែរខំប្រឹងថែរក្សាទាំងអស់គ្នា ដើម្បីរក្សាអត្តសញ្ញាណមរតកដូនតា និងទុកជាកេរដល់កូនចៅជំនាន់ក្រោយ”។
គួររម្លឹកថា នាដកា មុត ផារ៉ាន់ ធ្លាប់បានសម្ដែងរបាំក្បាច់បុរាណ ក្រោយស្នាដៃ អ្នកស្រូ ជាម សុភីលីន ដែលទទួលបានការគាំទ្រ សរសើរជាច្រើនដូចជារបាំ កំណើតរន្ទះ ទន្លេកោងមួយ ផ្កាស្លាក្រោមសម័យខ្មែរក្រហម រាមសូរ ស្រមោលនាងអមរី ព្រះនាងផាមីណាទេវា ជាដើម។
ចំពោះសំបុត្ររបាំក្បាច់បុរាណ នាងនាគទេវី មានតម្លៃ ១៥$ អាចទស្សនាបានកៀកជិត ក្រុមសិល្បៈ នៅសាលសិល្បៈ
Java Creative Café Toul Tom Poung ទីតាំង៖ https://maps.app.goo.gl/vZGyYafTWWqvP4vx6
ព័ត៌មានបន្ថែម ទាក់ទងជាវសំបុត្រតាម Telegram: https://t.me/JavaCreativeCafeTTP
គួរបញ្ជាក់ថា របាំព្រះរាជទ្រព្យ មានន័យថា របាំជាទ្រព្យប្រទានរបស់ព្រះរាជា រាជវង្សខ្មែរបង្កើត ជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ។ របាំព្រះរាជទ្រព្យ ជាស្នាព្រះហស្ដ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម។ របាំព្រះរាជទ្រព្យ ជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ មានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ចរាចរណ៍៨ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)