Connect with us

វប្បធម៌ ជំនឿ

ក្រសួងអប់រំ និង វត្តគល់ទទឹង រៀបចំការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យអាសាឡ្ហបូជា”

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវត្តនិគ្រោធវ័ន (គល់ទទឹង) បានរៀបចំការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យអាសាឡ្ហបូជា” (ចូលព្រះវស្សា) ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះគ្រូចៅអធិការ និងព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័ន (គល់ទទឹង) និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រោមឱវាទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីសាលារៀនចំនួន២៣ ដែលមានបេក្ខជនប្រឡងសរុបប្រមាណ ២៩០នាក់ នារសៀលម្សិលមិញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅព្រឹកនេះថា ការប្រឡងតែងនិពន្ធ ស្ដីពី ពិធីបុណ្យអាសាឡ្ហបូជា រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនបានសិក្សាឈ្វេងយល់អំពី ព្រះពុទ្ធសាសនា ការលើកកម្ពស់គុណធម៌ ចរិយាធម៌ សីលធម៌ សាមគ្គីធម៌ក្នុងសង្គម និងបានចូលរួមក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់គ្រប់ស្រទាប់យុវជនកម្ពុជា។

ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលាទាំង២៣ និងកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងឈ្វេងយល់ពីព្រះធម៌ ដែលរួមមានទាំងពុទ្ធចក្រ និងអាណាចក្រ ដែលនឹងជួយជំរុញស្មារតីសិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់ពី ល្អ ឬអាក្រក់ និងបុណ្យ ឬបាបជាដើម ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយចំណេះដឹងនិងសិលធម៌ ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។

បន្ថែមពីនេះ ព្រះមេធានុរ័ក្ខ បណ្ឌិត បានថ្លែងអំណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមរៀបចំការប្រឡងតែងនិពន្ធនេះឡើង និង បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានកែទម្រង់វិស័យអប់រំនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងគុណភាពខ្ពស់នាពេលកន្លងមកនេះ ជាពិសេសក្រសួងអប់រំ បានដាក់បញ្ចូលការអប់រំផ្នែកសីលធម៌ពុទ្ធសាសនានៅក្នុងសាលារៀន។ ព្រះមេធានុរក្ស បណ្ឌិត ក៏បានលើកឡើងពីធម៌ចំនួន៣ ដែលដែលនាំឱ្យមានឯករាជ្យភាព ដែលក្នុងនោះរួមមាន៖ ១. មានសិលធម៏ល្អ រស់នៅមិនប៉ះពាល់អ្នកដទៃ ២. សេពគប់មិត្តឱ្យបានត្រឹមត្រូវ ពោលគឺមិត្តភាពដែលអាចជួយអភិវឌ្ឍខ្លួនបាន ៣. មានភាពឧស្សាហ៍ព្យាយាម និងមិនខ្ជិលច្រអូស។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ដែលបានរៀបចំឱ្យមានការតែងនិពន្ធនេះឡើង ក្នុងគោលដៅលើកកម្ពស់ការតែងនិពន្ធ អក្សរសាស្រ្តខ្មែរ និងឈ្វេងយល់បន្ថែមពីព្រះពុទ្ធសាសនា ជាពិសេសពាក់ព័ន្ធនឹងប្រធានបទផ្ទាល់គឺ “ចូលព្រះវស្សា” ដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹងអំពីព្រះពុទ្ធសាសនាឱ្យកាន់តែស៊ីជម្រៅ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលគឺ ដាក់បញ្ចូលនូវការបង្រៀនពុទ្ធសាសនានៅតាមសាលា ដើម្បីលើកកម្ពស់គុណធម៌ ចរិយាធម៌ សីលធម៌ សាមគ្គីធម៌ របស់សិស្សានុសិស្សតាមរយៈព្រះធម៌។ លើសពីនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ព្រះតេជគុណ ដែលបានរៀបចំវត្តនិគ្រោធវ័ន (គល់ទទឹង) ឱ្យមានភាពទាក់ទាញដល់មនុស្សគ្រប់វ័យ ជាពិសេសគឺយុវជនផ្ទាល់ ឱ្យមានចំណាប់អារម្មណ៍ចង់ដឹង និងសិក្សាឈ្វេងយល់ពីព្រះធម៌ ពោលគឺរបៀបរស់នៅក្នុងសង្គម ក៏ដូចជាការអនុវត្តធម៌ ដើម្បីធានាបាននូវសង្គមមួយប្រកបដោយ សន្តិភាព និងសុភមង្គលទាំងក្នុងគ្រួសារ និងសង្គមជាតិ។

ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាឱ្យកាន់តែមានភាពទូលំទូលាយ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នា រៀបចំឱ្យមានកម្មវិធីផ្សេងៗ និងឈរលើមូលដ្ឋានការរំលេចនូវគោលការណ៍ព្រះពុទ្ធសាសនា និងចងក្រងជាទស្សនៈវិជ្ជាពុទ្ធសាសនា។ ការចងក្រងទស្សនៈវិជ្ជាជាប្រព័ន្ធ គឺជាគោលការណ៍ខ្លីៗនៃព្រះពុទ្ធសាសនា ដើម្បីឱ្យមានភាពងាយស្រួលរៀន និងឈ្វេងយល់ពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនា។

ជាលទ្ធផលក្នុងការប្រឡងនេះ បានរកឃើញយុវសិស្សជ័យលាភីចំនួន ៥ រូប៖ ជ័យលាភីលេខ១ យុវសិស្ស ស្រួច ស៊ីណា មកពីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ ជ័យលាភីលេខ២ យុវសិស្ស ហៀង លីងអ៊ើ (សាលារៀនសុវណ្ណភូមិទី២៦)។ ជ័យលាភីលេខ៣ យុវសិស្ស លី សុខនី (សាលារៀនវ៉េស្ទឡាញន៍ សាខាទួលទំពូង)។ ជ័យលាភីលេខ៤ យុវសិស្ស ខាន់ សៀវម៉ី (វិទ្យាល័យ ហ៊ុន សែន សេរីភាព)។ ជ័យលាភីលេខ៥ យុវសិស្ស ឡាំង សុខាណា (សាលារៀនសុវណ្ណភូមិទី២៦)។

គួរបញ្ជាក់ថា ទស្សនៈវិជ្ជាព្រះពុទ្ធសាសនា គឺជាកម្រងនៃគោលការណ៍ធំៗដែលព្រះពុទ្ធបានចងក្រង ដើម្បីអប់រំមនុស្ស នៅក្នុងការគ្រប់គ្រងរដ្ឋ ក្នុងការគ្រប់គ្រងសង្គម ក្នុងការគ្រប់គ្រងគ្រួសារ និងក្នុងការគ្រប់គ្រងខ្លួនឯង ឱ្យក្លាយទៅជាបញ្ញវន្ត ឱ្យសង្គមជាតិមានសេចក្តីសុខ និងមានសេចក្តីចម្រើនរុងរឿងបន្តបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ SETFO ២.០ ដោយបន្ថែមមុខងារថ្មីចំនួន ៦

កីឡា១៣ នាទីutes មុន

តារាបាល់ទះ​៥​នាក់​ក្នុង​លោក​ជាប់ឈ្មោះ​ជា​​«អត្តពលិក​ល្អ​បំផុត​គ្រប់​សម័យ​កាល»

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

តៃវ៉ាន់ បង្កើន​រយៈពេល​ធ្វើ​​សមយុទ្ធយូរ​ជាង​មុន​២ដង ត្រៀម​ខ្លួនសម្រាប់​ការ​ឈ្លានពាន​ពី​ចិន​នៅ​ឆ្នាំ​២០២៧​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

DayOne គ្រោងវិនិយោគ ១ ប៊ីលានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យនៅថៃ

អគ្គិភ័យ
សន្តិសុខសង្គម២០ នាទីutes មុន

ជាង២ខែដើមឆ្នាំ២០២៥​ ករណីអគ្គិភ័យកើតឡើង​៥៦លើក ភាគច្រើនមកពីឆ្លងចរន្តអគ្គសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម