Connect with us

វប្បធម៌ ជំនឿ

វត្ថុ ៣ យ៉ាង គេតែងតុបតែងមុខទ្វារ ដើម្បីទាញសំណាងល្អ និង លុយកាក់ចូលផ្ទះ

បានផុស

នៅ

ទ្វារ​ខាង​មុខ វា​ប្រៀប​ដូច​ជា​ចំណុច​ទទួល​ថាមពល​សំខាន់ចូល​ក្នុង​ផ្ទះ។ ការ​ដាក់​វត្ថុ​ពិសិដ្ឋ​តាម​គោលការណ៍​ហុងស៊ុយ​នៅ​មុខ​ទ្វារ វានឹងជួយទាក់ទាញសំណាង លុយកាក់ និងថាមពលវិជ្ជមានចូលក្នុងផ្ទះ។ ជាពិសេសទៀតនោះ វាក៏ជួយកម្ចាត់​អំពើ​អាក្រក់ឧបទ្រព្យចង្រៃ និងលើកតម្កើងទ្រព្យសម្បត្តិរបស់អ្នករស់នៅក្នុងផ្ទះឲ្យកាន់តែកើនឡើងឥតឈប់ឈរ។

វត្ថុស័ក្តិសិទ្ធិតាមគោលការណ៍ហុងស៊ុយ

យោងទៅតាមគោលការណ៍ហុងស៊ុយ តម្កល់វត្ថុស័ក្តិសិទ្ធិដែលតំណាងឲ្យលាភសំណាង និងលុយកាក់ នៅមុខផ្ទះ វានឹងជួយទាក់ទាញថាមពលវិជ្ជមាន បង្កើនសំណាង លុយកាក់ និងទ្រព្យសម្បត្តិសម្រាប់អ្នករស់នៅ។ បន្ថែមពីលើភាពស្រស់ស្អាត វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​នេះ​ក៏​ជួយ​លុប​បំបាត់​សំណាង​អាក្រក់ និង​លើក​តម្កើង​សំណាង​ក្នុង​គ្រួសារ​ផង​ដែរ ។

វត្ថុដែលមានពណ៌ក្រហម ក៏អាចដាក់នៅក្នុងតំបន់នេះផងដែរ។ ក្រហម​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ពណ៌​សំណាង ដូច្នេះ​ត្រូវ​ដាក់​អ្វី​មួយ​ពណ៌​ក្រហម​នៅ​មុខ​ទ្វារ។ វានឹងជួយបង្កើនសំណាងដល់ផ្ទះ មានអំណាច ថាមពលមហាលសាល ដែលជួយទាក់ទាញទ្រព្យសម្បត្តិ និងការពារថាមពលអវិជ្ជមានមិនឲ្យចូលដល់ក្នុងផ្ទះបានដែរ។

ប្រភពទឹកតុបតែងផ្ទះ / ចានត្រី

ទឹកគឺជានិមិត្តរូបនៃសំណាងល្អមួយបែប វាដូចជាភាពរលូននិងភាពងាយស្រួលមួយ ដូច្នេះយើងជឿថាប្រសិនបើយើងដាក់ប្រភពទឹកទាំងនេះនៅក្នុងផ្ទះ វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​ទ្រព្យសម្បត្តិ និង​លុយកាក់​របស់​អ្នករស់នៅ។ ប្រសិនបើផ្ទៃផ្ទះមិនធំទូលាយ វាអាចត្រូវបានជំនួសដោយចានត្រីតូចមួយក៏បាន។ អ្វីក៏ដោយឲ្យតែជាប្រភពទឹក វាប្រៀបដូចជាទាញ​លាភ​សំណាង និង​លុយកាក់ឲ្យផ្សេងៗ រួមទាំងភាពសុខសប្បាយដល់អ្នកយ៉ាងមានប្រសិទ្ធភាព។

ដើមឈើល្អ ប្រភេទប្រទាលឬដើមនាំលាភនាំលុយ

ក្រៅ​ពី​ជួយ​តុបតែង​ផ្ទះឲ្យមាន​ខ្យល់​ចេញ​ចូល​បាន​ស្រួល​ ​ការ​បន្ថែម​ម្លប់​ឈើ​ក៏​ជា​និមិត្ត​រូប​នៃ​ជីវិត​ និង​ការ​លូតលាស់​ជួយ​បង្កើន​សំណាង​ផង​ដែរ។ ដើមឈើល្អៗក្នុងផ្ទះទាក់ទាញលុយ និងទ្រព្យសម្បត្តិ​។ ប៉ុន្តែ ប្រសិនបើអ្នកកំពុងស្វែងរកដើមឈើដើម្បីតុបតែងផ្ទះសូមចៀសវាងការដាំដើមឈើធំពេក ហើយ​ជ្រើសរើស​ដើមឈើ​ដែល​មាន​អត្ថន័យ​ល្អ​តាម​គោលការណ៍​ហុងស៊ុយ​ដូចជា ដើម​ឬ​ស្សី ដើមប្រទាល ដើមនាំលុយតូចល្មមដែលអាចដាក់តាមមាត់ទ្វារចូលផ្ទះបាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖​​​ចាប់ពីខែកក្កដាដល់កញ្ញា តារានិករ ៣​​ នេះ មាន​លាភ​ធំ​​​ក្នុងជីវិត ទាំងស្នេហានិងអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ២៨ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៦០ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម