វប្បធម៌ ជំនឿ
យល់សប្តិឃើញត្រី អត្ថន័យទាំង១១នេះនឹងបញ្ចាក់ការពិតឲ្យអ្នកបានដឹងច្បាស់
គេងយល់សប្តិឃើញត្រី ផ្អែកតាមការការបកស្រាយពីបុរាណកាលបាននិយាយថា ត្រីនឹងនាំមកនូវសំណាងល្អ មានលក្ខណៈសម្បត្តិទទួលបានលាភសំណាង បើធ្វើជំនួញនឹងទទួលបានប្រាក់ចំណេញច្រើន មិនថាប្រកបកិច្ចការងារអ្វីក៏ដោយ នោះលាភសំណាងនឹងហូរចូលមកជាក់ជាមិនខានឡើយ។
ជាពិសេសថែមទៀតនោះ ជីវិតរបស់លោកអ្នកនឹងមានការផ្លាស់ប្តូរធំសម្រាប់ភាពល្អប្រសើរក្នុងការងារ មានឪកាសឈានទៅមុខ មានការឡើងតំណែង ការឡើងឋានៈ ដែលនឹងធ្វើឲ្យអ្នកសប្បាយចិត្ត។ ជីវិតក្នុងអំឡុងពេលនេះនឹងមានតែរឿងល្អៗចូលមកឥតឈប់ឈរ។
សុបិនឃើញត្រី១ ឬឃើញត្រី២ក្បាល
មិនថាលោកអ្នកគេងយល់សប្តិឃើញត្រីមួយឬ២ក្បាលនៅនឹងមុខទេ យោងតាមបកស្រាយបានបញ្ចាក់ថា អំឡុងពេលនេះ ជីវិតអ្នកមានសក្ដានុពល ទទួលបាននូវសំណាងល្អពីរបស់អ្វីម្យ៉ាងដែលកំពុងតែផ្សង។ អ្នកប្រកការងារក្នុងអូហ្វីសនឹងទទួលបាននូវជោគជ័យក្នុងភារកិច្ចការងារពីមេកោយ។ ប្រសិនបើជាស្ត្រីមានផ្ទៃពោះ អ្នកនឹងមានកូនប្រុស-ស្រី ដែលឆ្លាតវៃនិងមានភាពរហ័សរហួនពីកំណើត។ បើអ្នកជាបុរសដែលមានគ្រួសារ អ្នកត្រូវតែប្រយ័ត្នចំពោះភាគីទីបីចូលមកក្នុងជីវិត ដែលលអាចជាមនុស្សមានកលល្បិចចូលមកបំបែកសុភមង្គលរបស់អ្នក។
សុបិនឃើញត្រីជាច្រើន
សុបិនឃើញត្រីជាច្រើន ផ្អែកតាមការបកស្រាយមានអទ្ថន័យថា អ្នកមានសក្ដានុពល ទទួលបានលាភធំ។ មិនថាអ្នកគិតយ៉ាងណា ឬសង្ឃឹមអ្វី ឆាប់នេះអ្នកនឹងទទួលបានដូចបំណងប្រាថ្នាជាក់ជាមិនខានឡើយ។ ប្រសិនបើអ្នកជាពាណិជ្ជករ អ្នកលក់ដូរ នោះផលចំណេញនិងភ្ញៀវចេញចូលហាងឥតដាច់សូរទេ។ ចំពោះបញ្ហាហិរញ្ញវត្ថុសូមកុំព្រួយបារម្ភ វានឹងប្រសើរឡើងក្នុងពេលឆាប់ៗនេះ។ ប្រសិនបើវានៅតែពិបាក សូមអត់ធ្មត់ ហើយព្យាយាមបន្តិចទៀតនោះជីវិតនឹងកាន់តែប្រសើរឡើងជាក់ជាមិនខាន។
សុបិនឃើញត្រីធំនៅចំពោះមុខ
សុបិនឃើញត្រីធំមានអត្ថន័យថា ចំពោះមនុស្សនៅលីវនឹងជួបមនុស្សដែលខ្លួនពេញចិត្ត។ លើសពីនេះ អ្នកនឹងមានឱកាសទទួលបានលាភសំណាង ទទួលបានទ្រព្យសម្បត្តិ ឬវត្ថុដែលចូលចិត្តច្រើន។ វាជាសុបិនល្អមួយដែលកម្រនឹងមានអ្នកណាម្នាក់គេងយល់សប្តិណាស់។
សុបិនឃើញត្រីមាស
គេងយល់សប្តិឃើញត្រីមាស មានន័យថាអ្នកនឹងក្លាយជាអ្នកមាន មានលុយចូលមកក្នុងន័យនាំលាភសំណាង។ ប៉ុន្តែវាអាស្រ័យល់ការព្យាយាមរបស់លោកអ្នកក្នុងជីវិតខាងក្រោយដែរ។ ការតស៊ូ នឹងមកនូវជ័យជម្នះដល់យើងមិនខានឡើយ។
សុបិនឃើញត្រីដ៏ស្រស់ស្អាត
សុបិនឃើញត្រីស្អាតមិនដូចត្រីផ្សេងដែលយើងធ្លាប់ជួបកន្លង យោងតាមការទស្សន៍ទាយបញ្ចាក់ថា អ្នកនឹងធ្វើដំណើរទៅស្វែងរកលាភសំណាងនៅកន្លែងដែលអ្នកមិនធ្លាប់ទៅ។ ជីវិតនាពេលនេះនឹងជួបតែសំណាងល្អក្នុងការធ្វើដំណើរ ប៉ុន្តែត្រូវប្រយ័ត្ន មនុស្សវ័យក្មេងនាំមកនូវបញ្ហាដល់អ្នក។
សុបិនឃើញត្រីផ្ទក់
ត្រីផ្ទក់ក្នុងសុបិនតំណាងឲ្យមនុស្សមានចិត្តសប្បុរសជួយឧបត្ថម្ភ ឬគាំទ្រ រួមទាំងលទ្ធភាពនៃការទទួលបានសំណាងក្នុងទម្រង់ជាឧបករណ៍ដែលទាក់ទងនឹងការកាន់កាប់ផ្ទាល់ខ្លួនណាមួយ។ ក្នុងពេលនេះបើអ្នកមានបំណង ឬចង់ធ្វើអី្វនឹងមានមនុស្សតាមជួយតាមថែរក្សាមិនឲ្យមានបញ្ហាចូលមកទេ។
សុបិនឃើញឆ្អឹងត្រី
ការបកស្រាយសុបិនឃើញឆ្អឹងត្រី ជាអត្ថន័ឲ្យអ្នកប្រឹងតស៊ូនឹងជីវិត បើនាពេលនេះអ្នកកំពុងធ្វើអ្វីក៏ដោយ អ្នកអាចជួបប្រទះឧបសគ្គ។ ប៉ុន្តែនៅទីបញ្ចប់ អ្នកនឹងតស៊ូរហូតដល់ឆ្លងកាត់វាបានយ៉ាងប្រសើរ។
សុបិនឃើញត្រីតែចាប់មិនបាន
យល់សប្តិឃើញត្រី តែចាប់មិនកើត វាជាអត្ថន័យចង់ឲ្យយើងត្រូវតែប្រុងប្រយ័ត្ន មិនថាជាការរស់នៅ ដេក ដើរឬឈរទេ ព្រោះអាចមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬសាច់ញាតិចាស់ជរា ឪពុកម្តាយ។ ក្នុងពេលនេះ អ្នកអាចមានតម្រូវការភ្លាមៗសម្រាប់ការធ្វើដំណើរឆ្ងាយ ដូច្នេះសូមថែរក្សាខ្លួនឲ្យបានល្អ។
សុបិនចង់ចាប់ត្រី
សុបិនឃើញត្រី ការបកស្រាយសុបិន្តថានឹងមានការផ្លាស់ប្តូរធំ និងក្នុងទិសដៅកាន់តែប្រសើរ ទាំងការងារ និងហិរញ្ញវត្ថុ អ្វីក៏ដោយដែលអ្នកសង្ឃឹមនឹងក្លាយជាការពិត ក៏ដូចជាត្រូវបានលើកកម្ពស់ ការផ្សព្វផ្សាយ ធ្វើឲ្យជីវិតរីករាយ និងមានភាពសម្បូរបែបបន្ថែមទៀត។
សុបិនចង់ចាប់អន្ទង់
ឃើញអន្ទង់ក្នុងក្ដីសុបិន ការបកស្រាយមានន័យថា អំឡុងពេលនេះអ្នកនឹងអាចត្រូវផ្ទេរការងារពីកន្លែងចាស់ទៅថ្មី ឬមានជីវិតផ្ទុយស្រឡះខុសការគិតបន្តិច។ សូមប្រយ័ត្នចំពោះសេចក្តីស្រឡាញ់ និងការរួបរួមជាមួយអ្នកជិតស្និទ្ធ ពេលខ្លះដោយសាររឿងមិនទាក់ទងនឹងខ្លួនសោះ ក៏មានបញ្ហាល្អកករបានដែរ។ ពេលនេះ សូមកុំប្រថុយប្រថានលើបញ្ហាមិនច្បាស់លាស់ណាមួយឲ្យសោះ ព្រោះអាចនាំឲ្យមានភាពវឹកវរដល់គ្រួសារ។
សុបិនចង់ចាប់ត្រីគល់រាំង
សុបិនឃើញត្រីគល់រាំង ការបកស្រាយសុបិនថា អ្នកនឹងទទួលបានទ្រព្យសម្បត្តិចំនួន២ខុសគ្នា ទីមួយជាវត្ថុមានជីវិតដូចជាកូនក្មេង ឬសត្វចិញ្ចឹម។ ទីពីរ អាចជាលាភលុយកាក់ផ្នែកទ្រព្យធន ដែលកំពុងតែប្រឹងរកកន្លងមកវានឹងហុចផលឲ្យអ្នកនាពេលខាងមុខ៕

គ្រូ ណុប
ចុចអាន៖សុបិន ១០ប្រភេទ បញ្ចាក់អត្ថន័យក្នុងជីវិតពិត គួរកុំព្រងើយកន្តើយ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?