Connect with us

វប្បធម៌ ជំនឿ

ចាប់ពីខែសីហាទៅ ឆ្នាំ ៣ នឹងទទួលបានលាភសំណាងផ្នែកលុយកាក់ ចាប់សឹងមិនទាន់

បានផុស

នៅ

ចាប់តាំងពីថ្ងៃទី០១ខែសីហានេះតទៅ ក្នុងចំណោមរាសីនៃសត្វទាំង១២ ដោយយោងទៅតាមហោរាស្រ្តមានឆ្នាំ៣នឹងទទួលបានលាភសំណាងផ្នែកលុយកាក់កើនឡើង​យ៉ាង​ឆាប់រហ័ស ​រីឯ​ការងារវិញ ក៏​ជោគជ័យ​យ៉ាងត្រចះត្រចង់ឥតគណនាបានទេ។

លើសពីនេះទៀតដែរ សត្វទាំង ៣ នេះ នឹងឈានចូលដំណាក់កាលមួយដែលហៅថាលាភនៅក្នុងគ្រប់វិស័យ មិនថាជីវិតឬស្នេហានោះទេ នាពេលនេះវាមកទន្ទឹមគ្នាធ្វើឲ្យលោកអ្នកដែលកើតក្នុងឆ្នាំទាំង៣សប្បាយចិត្តយ៉ាងខ្លាំងដោយសារតែខ្លួនបានខិតខំប្រឹងប្រែងកន្លងមក មិនបានអសារបង់ចោលទទេរឡើយ។

ចំពោះឆ្នាំទាំង៣ ដែលមាននរាសីខ្ពស់ក្នុងខែសីហានេះមានដូចជា ៖

១ ឆ្នាំឆ្លូវ

យោងតាមទំនាយហោរាសាស្ត្រ មនុស្សកើតក្នុងឆ្នាំឆ្លូវជាមនុស្សឧស្សាហ៍ព្យាយាម និងអត់ធ្មត់ក្នុងគ្រប់បញ្ហាដែលបានកើតឡើងលើជីវិតពួកគេ។ ប៉ុន្តែអ្វីដែលមនុស្សឆ្នាំគោបានជួប នោះវានឹង​ហុចផលផ្លែផ្កា ​ជួយ​ពួកគេ​ទទួល​បាន​រង្វាន់​ដ៏​សក្តិសមមួយ។

ដោយសារតែកន្លងមកពួកគេបន្តធ្វើការងារបានល្អ ហើយធនធានហិរញ្ញវត្ថុរបស់មនុស្សឆ្នាំឆ្លូវបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់ពីថ្ងៃទី ០២ ខែសីហា។ ជាពិសេស​ពួកគេ​នឹង​ទទួលបាន​ជំនួយ​ពី​មនុស្ស​ក្នុងសង្គមខ្ពស់ ដើម្បី​ជំរុញ​សំណាង​ហិរញ្ញវត្ថុ​ឲ្យកាន់តែប្រសើរជាងមុនទ្វេរគុណទៀត។

២ ឆ្នាំម្យាញ់

ចាប់ពីថ្ងៃទី ០១ ខែសីហា នេះតទៅ អ្នកដែលកើតក្នុងឆ្នាំម្សាញ់ នឹងឃើញលាភសំណាងមកគោះទ្វារដល់មុខផ្ទះជាក់ជាមិនខានទេ។ ក្នុងពេលនេះអ្នកមានឱកាសមាសសម្រាប់ការងារ និងទ្រព្យសម្បត្តិហូរចូលមកដូចទឹក។ ជាពិសេសឆ្នាំម្យាញ់នឹង​មាន​ភាព​ជឿនលឿន​ខ្លាំង​ក្នុង​ការងារ ហើយ​ត្រូវ​បាន​ថ្នាក់លើ​ទុក​ចិត្ត​ឲ្យចាត់ចែង​កិច្ចការ​សំខាន់ៗ។ ជាការពិតណាស់ ពួកគេនឹងបញ្ចប់វាដោយជោគជ័យជាក់ជាមិនខាន។

ចំណែកនៅថ្ងៃទី ០២ខែសីហា ពួកគេមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយមនុស្សក្នុងសង្គមអ្នកមានចំណេះខ្ពង់ខ្ពស់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរ។ ពីទីនោះ ពួកគេនឹងទាក់ទាញដៃគូដែលមានសក្តានុពល ត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀង និងកិច្ចសន្យាសំខាន់ៗ។ នៅថ្ងៃទី ០៣ខែសីហា ឆ្នាំម្យាញ់នឹងប្រឈមមុខមុខជាមួយឱកាសមាសក្នុងការវិនិយោគនៅពេលដែលសំណាងហិរញ្ញវត្ថុឈានដល់កម្រិតកំពូល។

៣ ឆ្នាំរកា

ចាប់ពីថ្ងៃនេះទៅ មនុស្សដែលកើតក្នុងឆ្នាំរកា នឹងក្លាយជាអ្នកដោះស្រាយបញ្ហាដ៏ឆ្លាតវៃ ដែលនេះបានធ្វើឲ្យមិត្តរួមការងារកោតសរសើរ និងថ្នាក់លើឲ្យតម្លៃពួកគេយ៉ាងខ្លាំងក្លា។ លើសពីនេះទៀត ការងារ​របស់​ពួក​គេ​បន្ត​រីក​ចម្រើន​ដូច​ខ្លែងកំពុងហោះ​លើមេឃ។ ពេលនេះជាឱកាសមាសឱកាសប្រាក់ ដែលមនុស្សឆ្នាំមាន់ត្រូវទទួលបានភាគលាភដែលខ្លួនបានខិតខំយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក។

នៅថ្ងៃទី ០២ ខែសីហា មនុស្សឆ្នាំរកាបានចាប់យកឱកាសដើម្បីធ្វើអាជីវកម្មរយៈពេលវែង រហូតទទួលបានប្រាក់ចំណេញឥតឈប់ឈរ ចាប់សឹងមិនឈ្នះផង! បន្ទាប់មកពួកគេនឹងឈានដល់កម្រិតកំពូលមួយនៃការវិនិយោគហិរញ្ញវត្ថុជាបន្តបន្ទាប់ទៀត។ ក្រោយមក នៅថ្ងៃទី ០៣ដែលជាថ្ងៃបន្ទាប់ អ្នកនឹងទទួលបានលាភសំណាងពីមនុស្សភេទផ្ទុយយកមកឲ្យដល់ផ្ទះ ដែលនោះជាលាភមួយដែលអ្នកបានជួយពួកគេកន្លងមកតែប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖ពាក់កណ្ដាលឆ្នាំ ២០២៤ ឆ្នាំទាំង ៥ នឹងដល់គូព្រេងរបស់ពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម