វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ប្រមូលធាតុថ្មីចូលបន្ថែម លើសេចក្តីព្រាងវិសោធនកម្មច្បាប់ សិទ្ធិអ្នកនិពន្ធ
នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ក្រោមអធិបតីភាព លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី។

សិក្ខាសាលានេះ បានធ្វើឡើងក្នុងគោលបំណងពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ជាមួយសិក្ខាកាមទាំងអស់ ជាពិសេសដើម្បីប្រមូលធាតុថ្មីចូលបន្ថែមទៀតឱ្យស្របទៅតាមតម្រូវការសង្គមបច្ចេកវិទ្យា និងសង្គតិភាពជាមួយអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗទាក់ទងនឹងផ្នែកសិទ្ធិអ្នកនិពន្ធដែលព្រះរាជាណាចក្រកម្ពុជា បានចូលជាភាគី និងស្របតាមទិសដៅការងាររបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយផ្តោតលើបទប្បញ្ញត្តិ ស្តីពី ការធ្វើអាជីវកម្ម និងធុរកិច្ចស្នាដៃសិទ្ធិអ្នកនិពន្ធ។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦ ទី៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អង្គភាពចំណុះក្រសួង មេធាវី អ្នកនិពន្ធ និងអ្នកតំណាងមកពីបណ្តាផលិតកម្ម សមាគម ស្ថានីយទូរទស្សន៍ សាកលវិទ្យាល័យ និងវិស័យឯកជន។ ការរៀបចំសិក្ខាសាលានេះ ដោយសង្ឃឹមថា នឹងបានទទួលការគាំទ្រ និងផ្តល់ធាតុចូលជាគន្លឹះសំខាន់ពីសិក្ខាកាម ដើម្បីពិចារណាដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល៕




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥១ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់