Connect with us

វប្បធម៌ ជំនឿ

តំណមរបស់តារានិករទាំង១២ ដែលគួរធ្វើ ដើម្បីផុតគ្រោះ ក្នុងខែខ្មោចចេញនេះ

បានផុស

នៅ

បើយើងគិតទៅតាមជំនឿរបស់ជនជាតិចិន នៅក្នុងកំឡុងរយៈពេលមួយខែនេះ ជាខែដែលបើកទ្វារនរក គឺគិតចាប់ពីថ្ងៃទី៤ ខែសីហា ទៅដល់ថ្ងៃទី២ ខែកញ្ញា ដែលគេមានជំនឿថា ពពួកព្រលឹងខ្មោច ព្រាយ បិសាច ត្រូវបានគេប្រលែងមក ដើម្បីរកសាច់ញាតិ ទទួលបុណ្យកុសលពីកូនចៅ។

ចំណែកឯ ពពួកព្រលឹង ដែលគ្មានសាច់ញាតិ នឹងត្រូវដើររកចំណីអាហារដោយខ្លួនឯង ដើម្បីចម្អែតក្នុងរយៈពេល៣០ថ្ងៃនេះ ដែលវាអាចនាំសំណាងមិនល្អដល់មនុស្សដែលមានរាសីស្រុតចុះ។ ជាពិសេស សម្រាប់អ្នកដែលកើតក្នុងឆ្នាំរោង ឆ្នាំឆ្លូវ​ ឆ្នាំមមី និង ឆ្នាំមមែ អាចប្រឈមនឹងសំណាងអាក្រក់ខ្លាំងជាងគេ។ ដូចនេះ យើងគួរតែធ្វើការពារប្រសើរជាងការព្យាបាល ដើម្បីជៀសឲ្យផុតនូវសំណាងមិនល្អ ក្នុងរដូវកាលបើកទ្វារនរកនេះ។

ចំពោះតំណម ដែលអ្នកត្រូវប្រតិបត្តិតាម ដើម្បីជៀសពីសំណាងអាក្រក់នោះ តាមរយៈការដួងតារានិករទាំង១២ ពោលគឺ Zodic Sign ទាំង១២ ដែលមានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារានិករ Aries

គួរតែជៀសវាងពីដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក គឺមិនគួរធ្វើដំណើរច្រើននោះទេ ហើយមុនចូលគេង គួរតែសំពះខ្នើយ ជួយឲ្យអ្នកគេងលក់ស្រួល និងមិនមានសុបិនអាក្រក់។

តារានិករ Taurus

គួរតែផ្អាតការទិញសម្លៀកបំពាក់ថ្មី និង កាបូបថ្មី ហើយមិនគួរធ្វើដំណើរទៅទីឆ្ងាយ ប្រសិនបើមិនមានការចាំបាច់ និង គួរតែធ្វើបុណ្យជាមួយព្រះសង្ឃឲ្យបានច្រើន។

តារានិករ Gemini

គួរតែសម្អាតកន្លែងស្នាក់នៅ និង បោះចោលរបស់ប្រើចាស់ៗចោល នោះអ្នកនឹងទទួលសំណាងល្អនឹកស្មានមិនដល់ ក្នុងខែនេះ។

តារានិករ Leo

ត្រូវប្រយ័ត្នប្រយែងក្នុងជីវិតប្រចាំថ្ងៃ មិនគួរដើរលេងច្រើនពេកទេ ហើយជៀសវាងការធ្វើដំណើរតាមផ្លូវទឹក។

តារានិករ Virgo

អ្នកគួរតែធ្វើការបន់ស្រន់ឲ្យបានច្រើន មិនគួរបន្ដាក់ទុនធ្វើអ្វីមួយ ឬចំណាយដើម​ សម្រាប់ទទួលបានផលចំណេញនោះទេ អ្នកនឹងខាត ហើយអ្នកគួរតែថែរក្សាសុខភាពឲ្យបានល្អ។

តារានិករ Cancer

​ចំពោះ អ្នកមានតារានិករមួយនេះ អ្នកអាច​ធ្វើ​បុណ្យ​ឲ្យ​ដួងវិញ្ញាណខ្មោច ដែល​គ្មាន​សាច់​ញាតិ នោះអ្នកនឹងមិនមានការខ្វះខាតទ្រព្យ និង មានអ្នកឧបត្ថម្ភទៀត។

តារានិករ Libra

អ្នកគួរតែបន់ស្រន់ ផ្ដល់សំណែន និង អុជធូបនៅវត្ត ដើម្បីសំណាងល្អ ហើយអ្នកមិនត្រូវដាក់សម្ពាធលើជីវិតពេកទេ នោះវានឹងធ្វើឲ្យផ្លូវអារម្មណ៍អ្នកធូរស្រាល។

តារានិករ Scorpio

អ្នកមានសំណាងល្អ ប្រើសិនបើអ្នកជួយទៅកាន់មនុស្សក្រីក្រ និង ជួយសត្វ ដែលកំពុងតែជួបគ្រោះ ឬសត្វដែលស្រែកឃ្លានអាហារ ហើយអ្នកក៏ត្រូវធ្វើបុណ្យជាមួយព្រះសង្ឃផងដែរ។

តារានិករ Sagittarius

គួរប្រយ័ត្នប្រយែងជាមួយនឹងការចងចាំ ព្រោះវាមានឥទ្ធិពលខ្លាំងណាស់ ដល់អ្នក។

តារានិករ Capricorn

អ្នកមិនចាំបាច់ធ្វើអ្វីនោះទេ ប្រសិនជាអ្នកមានបំណងល្អ ចិត្តបរិសុទ្ធនោះ អ្នកនឹងទទួលបានផលល្អមកវិញជាមិនខាន។

តារានិករ Aquarius

ប្រសិនជាអ្នកឧស្សាហ៍បន់ស្រន់ បួងសួង និងអុជធូប ជាប្រចាំនោះ សំណាងផ្នែកទ្រព្យរបស់អ្នកនឹងហូរចូលជាប្រចាំដូចគ្នា។

តារានិករ Pieces

អ្នកមានរាសីស្រុតជាងគេ ដូចនេះ មិនគួរធ្វើដំណើរឆ្ងាយៗនោះទេ បើមិនចាំបាច់ ពិសេស កុំចូលគេងក្នុងសណ្ឋាគារ ឬគេងប្លែកកន្លែង ពុំដូចនោះទេ អ្នកនឹងជួបនារីរបាំរាំឲ្យមើលនៅពេលយប់មិនខាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ នាទី មុន

បុរសម្នាក់ សង្ស័យស្រវឹង បើករថយន្តបុករះកន្លែងលក់នំបញ្ចុកស្រុះ ខូចខាតម៉ូតូជាច្រើនគ្រឿង

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ឥណ្ឌូណេស៊ី​ព្យាករ​កំណើន​សេដ្ឋកិច្ច​ ៥,១ ភាគរយ​ សម្រាប់​ឆ្នាំ​ ២០២៤

សន្តិសុខសង្គម២៤ នាទី មុន

អ្នករត់កង់បីម្នាក់ សង្ស័យខ្យល់គរដួលស្លាប់នៅកន្លែងលក់ឱសថស្ថាន

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ពូទីន៖ មិនមែន​លោកខាង​លិចទេ តែ​ជា​ BRICS ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក

ព័ត៌មានជាតិ៤៨ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាលណែនាំមន្រ្តីយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានឆ្លង​ទន្លេ​ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេច​បាន​​ជាង ១៤% គិត​ត្រឹមពាក់កណ្តាលខែតុលាឆ្នាំ ២០២៤

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់ រ៉ឺយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរបុកចូលហាងលក់សម្លៀកបំពាក់​មួយកន្លែង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក Zelensky៖ កូរ៉េ​ខាង​ជើង បញ្ជូន​ទ័ព​១ម៉ឺន​នាក់​ទៅ​ដល់​ទឹក​ដី​អ៊ុយក្រែន​ដែល​រុស្ស៊ី​កាន់កាប់​

សន្តិសុខសង្គម១៦ ម៉ោង មុន

អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់

Sokha Hotels

ព័ត៌មានពេញនិយម