Connect with us

វប្បធម៌ ជំនឿ

លោក សាយ សំអាល់៖ ការគ្រប់គ្រងតំប់នរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាកាតព្វកិច្ចរបស់ទាំងអស់គ្នា

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លើកឡើងថា ការគ្រប់គ្រងតំប់នរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាកាតព្វកិច្ចយើងទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ស្របពេលដែលក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានបើកកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅព្រឹកថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ នៅខេត្តសៀមរាបដោយមានការចូលរូមពីភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណជិត ៨០០នាក់ ។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ មានប្រសាសន៍នៅក្នុងកិច្ចពិគ្រោះយោបល់នេះថា អ្នកពាក់ព័ន្ធអាចស្វែងយល់បន្ថែមទៀតអំពីតួនាទីភារកិច្ចរបស់យើងទាំងអស់គ្នាក្នុងការចូលរួមការពារ ថែទាំ អភិរក្ស តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលជាមរតកវប្បធម៌ ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេស អំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និង ចក្ខុ  វិស័យអនាគត នៃឧទ្យានបុរាណអង្គរ ។ តាមរយៈវេទិការ ភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ លក្ខណៈ ស្ថាបនា ដើម្បីរួមគ្នាពិត និងរួមគ្នាទទួលខុសត្រូវ ក្នុងស្មារតីសាមគ្គីឯកភាពជាតិ ធ្វើយ៉ាងណារក្សាការពារ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ឲ្យបានគង់វង្សយូរអង្វែងទៅមុខទៀត ។

លោកបន្តថា អង្គរ មិនត្រឹមតែជាអតីតរាជធានីនៃចក្រភពខ្មែរ ដែលមានតម្លៃលេចធ្លោជាសកល នៅក្នុងវិស័យជាច្រើន ដូចជាការរៀបចំទឹកដីនគរូបនីយកម្ម ស្ថាបត្យកម្ម សំណង់ និងសិល្បៈនាសម័យបុរាណ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ចដ៏មានសក្តាពលមួយសម្រាប់កម្ពុជាសម័យទំនើបផងដែរ ។ ជាក់ស្តែងនៅក្នុងរយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាពិសេស បន្ទាប់ពីត្រូវ បានជួយសង្គ្រោះឱ្យរួចពីស្ថានភាពគ្រោះថ្នាក់នៅឆ្នាំ២០០៤ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ បានក្លាយជាមេដែកទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក និងជាប្រភព ចំណូលសេដ្ឋកិច្ចជាតិជាហូរហែរ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រុកអង្គរនេះផ្ទាល់។ ទន្ទឹមនឹងជោគជ័យជាច្រើននាពេលកន្លងមក រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក៏មានបញ្ហាប្រឈមមួយចំនួនទៀតដែរ ទាំងបញ្ហាចាស់ (ដូចជា សភាពទ្រុឌទ្រោម និងផុយស្រួយ ដោយសារអាយុកាលច្រើន ទាំងបញ្ហា ប្រឈមថ្មីៗ (ដូចជា ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ កំណើនប្រជាពលរដ្ឋ ការពង្រីកតំបន់ក្រុង និងសកម្មភាពអាជីវកម្មមិនសមស្របនៅក្នុងតំបន់ការពារបេតិកភណ្ឌជាដើម) ដែលបានក្លាយជាក្តីកង្វល់រួមរបស់យើង ទាំងអស់គ្នា ហើយតម្រូវឱ្យយើងត្រូវរួមគ្នារិះរកដំណោះស្រាយសមស្រប។

លោកបានបន្ថែមថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញឱ្យឃើញនូវទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់បំផុត នឹងកើនឡើងពីប្រមាណ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ នៅឆ្នាំ២០២៥ និង រហូតដល់ ១៧ប្រាសាទ នៅឆ្នាំ២០៣០។ ក្នុងន័យនេះ ទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា ត្រូវរួមគ្នាពិតគួរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺ មិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគួរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ ផងដែរ។

លោក សាយ សំអាល់ បញ្ជាក់ថា នេះជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើររៀបចំគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរជាបន្ដបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្ដែង ដែលមិនអាចកាត់ផ្ដាច់ពីដំណើររបស់កម្ពុជា ដែលនិយាយជារួម និងអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក មិនមានប្រទេសណាដូចឡើយ ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១០ នាទីutes មុន

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

មួយគ្រួសារនៅ តៃវ៉ាន់ កើត​ជំងឺ​មហារីក​ក្រពះ ដោយសារតែទម្លាប់ហូបជ្រក់ប្រៃៗ រាល់ថ្ងៃ

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម