Connect with us

វប្បធម៌ ជំនឿ

វង់តន្ត្រី Worldship Orchestra និងសមាគមវង់តន្ត្រីយុវជនអង្គរ បានប្រគំតន្រ្តីមិត្តភាពជាមួយគ្នា ដើម្បីកុមារកម្ពុជា

បានផុស

នៅ

នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វង់តន្ត្រី Worldship Orchestra របស់ជប៉ុន និងសមាគមវង់តន្ត្រីយុវជនអង្គរ បានប្រគំតន្រ្តីមិត្តភាពជាមួយគ្នា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមការឧបត្ថម្ភរបស់ Japan Foundation ដើម្បីចែករំលែកសិល្បៈ វប្បធម៌ ជាពិសេស ដើម្បីឱ្យកុមារកម្ពុជាទទួលបានបទពិសោធថ្មីតាមរយៈការប្រគំតន្ត្រីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនេះ លោក NAGASE ភារៈធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបង្ហាញក្តីរីករាយថា នេះគឺជាការសម្តែងដ៏អស្ចារ្យមួយ លោកពិតជាសប្បាយចិត្តបំផុត ប្រសិនបើការសម្តែងដោយវង់តន្ត្រី World Ship Orchestra ជាមួយសមាគមវង់តន្ត្រីយុវជនអង្គរនាថ្ងៃនេះបានដក់ជាប់នៅក្នុងដួងចិត្តអ្នកចូលរួម ហើយបានជំរុញឱ្យអ្នកទស្សនា ចាប់អារម្មណ៍លើតន្ត្រី សិល្បៈ និងវប្បធម៌ ព្រមទាំងមានចំណាប់អារម្មណ៍លើប្រទេសជប៉ុន។ លោក បញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាត្រូវបានតម្លើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន។ នៅពេលដែលនិយាយថាគ្រប់ជ្រុងជ្រោយ ការផ្លាស់ប្តូរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌ក៏ជា វិស័យដ៏សំខាន់មួយផងដែរ ហើយរដ្ឋាភិបាលជប៉ុនបាននិងកំពុងគាំទ្រយ៉ាងសកម្មនូវការ ផ្លាស់ប្តូរទាំងនេះ។

លោក NAGASE

ចំណែក តំណាងរបស់ Japan Foundation បានលើកឡើងថា លោកមានកិត្តិយសណាស់ ដែលអាចគាំទ្រដល់សកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏មានតម្លៃបែបនេះ ហើយលោកឆ្លៀតឱកាសនេះសម្តែងពីការគោរព និងដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះសមាជិកនៃវង់តន្ត្រី Worldship Orchestra និងសមាគមវង់តន្ត្រីយុវជនអង្គរ ជាដៃគូសហការក្នុងប្រទេសកម្ពុជា។ លោកជឿជាក់ថា ការសម្តែងថ្ងៃនេះ នឹងក្លាយជាឱកាសដ៏មានតម្លៃ ជាពិសេសសម្រាប់កុមារកម្ពុជា ដើម្បីផ្សារ ភ្ជាប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគត។

តំណាងរបស់ Japan Foundation

រីឯ លោក រ៉ម ដារ៉ាវង្ស ជាអ្នកបញ្ជាវង់ភ្លេង នៃសមាគមវង់តន្ត្រីយុវជនអង្គរ បានបញ្ជាក់ថា សមាគមវង់តន្ត្រីយុវជនអង្គរត្រូវបានបង្កើតឡើងឆ្នាំ២០០៦ នៅរាជធានីភ្នំពេញ ដោយមានការផ្តួចផ្តើមគំនិត ដោយតន្ត្រីករជនជាតិជប៉ុនម្នាក់ ឈ្មោះ លោក Shinichi Minami ក្នុងគោលបំណងចង់ឱ្យវិស័យតូរ្យតន្ត្រីក្លាស៊ីកនៅកម្ពុជាមានការ រីកចម្រើនដូចនៅក្នុងតំបន់នឹងក៏ដូចនៅលើពិភពលោក។ លោកបន្តថា ដោយមានការជួយជ្រោមជ្រែងពីសំណាក់ Worldship Orchestra ពីឆ្នាំ២០១៥ មកដល់ ពេលនេះ ជារៀងរាលឆ្នាំ សមាគមវង់តន្រ្តីយុវជនអង្គរមានការសម្តែងរួមគ្នា២ដង ឬ៣ដង ។ ជានិច្ចកាល Worldship Orchestra បានផ្តល់ដល់វង់តន្ត្រីយុវជនអង្គរ នូវបច្ចេកទេស និងបទពិសោធក្នុងការប្រគំតន្ត្រីក្លាស៊ីក ព្រមទាំងឧបករណ៍តន្ត្រីជាច្រើនដល់វង់តន្ត្រីយុវជនអង្គរ។

លោក រ៉ម ដារ៉ាវង្ស

សូមជម្រាបថា វង់តន្ត្រី Worldship Orchestra ត្រូវបានបង្កើតឡើងដោយសិល្បករវ័យក្មេង និងពោរពេញដោយសមត្ថភាព។ ជាមួយគ្នានេះពួកគេក៏ធ្លាប់បានសម្តែងការប្រគំតន្ត្រីនៅកម្ពុជាកាលពីឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម