វប្បធម៌ ជំនឿ
មន្ទីរវប្បធម៌ ខេត្តសៀមរាប បានបណ្តុះបណ្តាល និងពង្រឹងគុណភាព ល្ខោននិយាយដល់សិល្បករ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៃខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាល និងពង្រឹងគុណភាព ក្បួនខ្នាតល្ខោននិយាយ ដល់សិល្បករខេត្តសៀមរាប ដែលធ្វើរយៈពេល៣ថ្ងៃ នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ត្រូវបានធ្វើពិធីបិទ កាលពីចុងសប្តាហ៍ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត ក្រោមការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងក្រុមសិល្បករមកពីបណ្តាស្រុក ប្រមាណជាង២០០នាក់ ។
ឆ្លងតាមការសម្តែង ក្នុងការបញ្ចេញសមត្ថភាពរបស់សិល្បករ សម្តែងទៅតាមទម្រងខ្នាតល្ខោននិយាយ ទៅតាមសាច់រឿង (បុប្ផាស្រពោន) ព្រមទាំងការច្រៀងចម្រៀងទម្រង់បាសាក់ របស់សិល្បករ សិល្បការិនី ដែលជាក្រុមសិល្បៈមកពីបណ្តាក្រុង និងស្រុក ។ ក្នុងនោះក្រុមសម្តែងល្ខោននិយាយ មកពីភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុមមកពីភូមិស្វាយធំ និង ភូមិស្ពានក្អែង ឃុំកណ្តែក ស្រុកប្រាសាទបាគង និង ក្រុមច្រៀងចម្រៀងបាសាក់ មកពីក្រុងរុនតា ឯកតេជោសែន , ស្រុកប្រាសាទបាគង និង ស្រុកអង្គរជុំ ។
មានប្រសាសន៍បិទវគ្គបណ្តុះបណ្តាលនោះ លោក មួន សុភាព បានធ្វើការថ្លែងអំណរគុណ ចំពោះគ្រូបង្រៀន មកពីនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួយធ្វើការបង្ហាត់បង្រៀនដល់សិល្បករ នូវក្បួនខ្នាតល្ខោននិយាយ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ។ ក្នុងនោះលោកប្រធានមន្ទីរក៏បានបញ្ជាកឲ្យដឹងអំពីការបណ្តុះបណ្តាល និងសកម្មភាពគ្រូបង្រៀនទាំង៣ជំនាញ នៅដើមឆ្នាំសិក្សាមានសិស្សសរុប ១៥២ នាក់ ស្រី ៨៥នាក់ ក្នុងនោះសិស្សផ្នែករបាំបុរាណសរុបចំនួន ៩២នាក់ ស្រី៧៦នាក់ (ក្នុងប្រព័ន្ធ៥៣ ស្រី៤៤នាក់ ក្រៅប្រព័ន្ធ៣១ ស្រី២៩នាក់ សិស្សផ្ញើ០៨ ស្រី៣នាក់) និង សិស្សផ្នែកភ្លេងបុរាណសរុបចំនួន ៣០នាក់ ស្រី ០៤នាក់ (ក្នុងប្រព័ន្ធ១៥នាក់ ស្រី៣នាក់ ក្រៅប្រព័ន្ធ១៣នាក់ស្រី០១នាក់) និង សិស្សផ្នែកសូនរូបសរុបចំនួន ៣១នាក់ ស្រី០៥នាក់ (ក្នុងប្រព័ន្ធ០៤នាក់ ស្រី០១នាក់ ក្រៅប្រព័ន្ធ២៧នាក់ ស្រី០៤នាក់)។
ជាមួយគ្នានេះលោក មួន សុភាព បានឲ្យដឹង អំពីតួនាទីរបស់ស្ត្រីក្នុងវិស័យសិល្បៈ ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ហើយក្នុងវិស័យសិល្បៈភាពច្រើនជាស្ត្រី ។ លោកបានស្នើសុំទៅដល់មន្ទីរកិច្ចការនារីខេត្តសៀមរាប ចូលរួមជួយរកទីផ្សារជូនដល់សិល្បករ និងជំរុញដល់ក្រុមសិល្បះចេះរៀបចំ ធ្វើជាពាណិជ្ជកម្ម អប់រំខ្លីៗទៅតាមទម្រង់ល្ខោននិយាយ ក្នុងការជួយលើកស្ទួយយេនឌ័រក្នុងវិស័យសិល្បៈ ។ លោកបានលើកឡើងថា ល្ខោននិយាយ គឺជាសម្បត្តិបេតិកភណ្ឌអរូបី នៅក្នុងទម្រង់ល្ខោនមានជាង២០ ទម្រង់ ហើយមកដល់ពេលបច្ចុប្បន្ននេះ ល្ខោនទាំងនោះស្ទើរតែបាត់បង់អស់ទៅហើយ នៅសល់តែ៥ប៉ុណ្ណោះ ។ ល្ខោនបាសាក់ គឺមានទាំងការនិយាយ មានទាំងការច្រៀង ហើយកំដរដោយភ្លេងបាសាក់ ហើយល្ខោននេះទៀតសោតមានឥទ្ធិពលមកពីល្ខោនអូប៉េរ៉ារបស់ចិន និងវៀតណាមផងដែរ។
ជាមួយគ្នាេនះលោកបានវាយតម្លៃខ្ពស់ ដល់ក្រុមសិល្បករ វ័យក្មេង ដែលធ្លាប់តែសម្តែងល្ខោនបាសាក់ ហើយមកសម្តែងល្ខោននិយាយនេះ បានធ្វើការសម្តែងជូនដល់ទស្សនិជនបានល្អឥតខ្ចោះទៀតផង ។ លោក មួន សុភាព បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ក្រុមនីមួយៗតែប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាពេលវេលាមួយដ៏សំខាន់សម្រាប់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ មានឱកាសបានជួបជុំគ្នា និងផ្លាស់ប្ដូរនូវបទពិសោធន៍ថ្មីៗរវាងគ្នានិងគ្នា។ លោកបានគូសបញ្ជាក់បន្ថែមទៀតថា សម្រាប់ទិសដៅការងារទៅថ្ងៃខាងមុខ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃវិស័យសិល្បៈទស្សនីយភាពនៅកម្ពុជា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានប្តេជ្ញា ចំពោះសកម្មភាពវប្បធម៌ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយសិល្បះល្ខោនទាំង២០ទម្រង់ បង្កើតឲ្យមានឡើងវិញ នៅក្នុងព្រឹត្តិការណ៍វប្បធម៌នានា គឺជាការផ្សព្វផ្សាយ និងផ្តល់ឱកាសដល់សហគមន៍ យុវជន យុវនារី ដើម្បីចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន។
លោក មួន សុភាព បញ្ជាក់យ៉ាងច្បាស់ថា មន្ទីរនឹងរៀបចំនូវទិវាវប្បធម៌សប្តាហ៍ ដែលជាព្រឹត្តិការណ៍វប្បធម៌ ក្នុងការបម្រើជូនដល់ទស្សនិជនជាតិ អន្តរជាតិ និងជាចលករដ៏សំខាន់ ដើមី្បទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅខេត្តប្រវត្តិសាស្ត្រមួយនេះឲ្យកាន់តែច្រើន ទ្វេរ ឡើងទៀតផង ៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា