វប្បធម៌ ជំនឿ
បច្ចុប្បន្ន តើភ្ញៀវទេសចរ នៅអាចថតរត់តាមហ្គេម Temple Run នៅ រមណីយដ្ឋានអង្គរ ឬទេ?
បច្ចុប្បន្នមានការចាប់អារម្មណ៍ច្រើន ដែលមានទាំងភ្ញៀវទេសចរបរទេស និងជនជាតិខ្មែរ បានរត់ និងថតវីដេអូ បង្ហោះលើបណ្ដាញសង្គម អំពីការរត់តាមប្រសាទនានាក្នុងរមណីយដ្ឋានអង្គរ តាមវីដេអូហ្គេមមួយ ឈ្មោះ “Temple Run” ។ ការណ៍នេះ ក៏មានការលើកឡើងពីការព្រួយបារម្ភថា ប៉ះពាល់ដល់ប្រាសាទ។ ដូចនេះបច្ចុប្បន្ន តើភ្ញៀវទេសចរ នៅអាចថតរត់តាមហ្គេម Temple Run នៅ រមណីដ្ឋានអង្គរបាន ឬយ៉ាងណា?

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះថា បច្ចុប្បន្ន ការរត់ ឬការដើរទស្សនាកម្សាន្តនៅតាមប្រាសាទនានានៅរមណីយដ្ឋានអង្គរ មានដំណើរការជាធម្មតា ដែលនេះជាជាការរួមចំណែកក្នុងបរិបទទាក់ទាញទេសចរចូលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “មានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេង និងរត់តាមតំបន់រមណីយដ្ឋានអង្គរជាធម្មតា។ នេះជា សកម្មភាពទូទៅធម្មតារបស់គាត់ (ភ្ញៀវទេសចរ) កុំឱ្យតែគាត់… ខ្លាចតែគាត់រត់ដួល រត់អីទៅ គឺជាការទទួលខុសត្រូវរបស់ខ្លួនឯង ដែលពួកគាត់ត្រូវប្រយ័ត្នប្រយែង”។

មន្ត្រីអាជ្ញាធរជាតិអប្សរា រូបនេះ បានឱ្យដឹងថា ចំពោះការរត់នេះ តាំងពីកន្លងមក មកដល់ឥឡូវ មិនទាន់មានករណីភ្ញៀវទេសចរណារត់ហើយ ដួលនាំឱ្យមានរបួសស្នាមនោះទេ។ ហើយក៏មិនមានតួលេខចំនួនភ្ញៀវទេសចរបានរត់បែបនេះ និងមកពីប្រទេសណាខ្លះនោះដែរ។

ពាក់ព័ន្ធការលើកឡើងពីការព្រួយបារម្ភថា ការរត់តាមប្រាសាទបែបនេះ នឹងនាំឱ្យប៉ះពាល់ដល់ប្រាសាទ លោក ឡុង កុសល បញ្ជាក់ថា មិនមានបញ្ហានោះទេ។

លោក ឡុង កុសល បញ្ជាក់ថា៖ “មិនអីទេ សំខាន់ឱ្យគាត់គោរព និងអនុវត្តក្រមប្រតិបត្តិអង្គរ ដែលទាំងអស់គ្នាត្រូវតែគោរពតាម ប្រសិនជាគាត់ធ្វើខុសពី ក្រមប្រតិបត្តិហ្នឹង ក្រុមការងារនឹងជម្រាបជូនគាត់ នឹងផ្ដល់ព័ត៌មានទៅគាត់ហើយ។ កន្លងមកយើងជួយសម្របសម្រួល ការថត ការរត់ ឱ្យមានការងាយស្រួល ជាអនុស្សាវរីយ៍ផង ជាការជំរុញទេសចរណ៍ផង… អ៊ីចឹង យើងអត់មានអ្វីជាបញ្ហាទេ លើការងារហ្នឹង”។

គួរបញ្ជាក់ថា ក្រមប្រតិបត្តិអង្គរនោះគឺការហាមមិនឱ្យស្លៀកពាក់ស៊ិចស៊ី ហាមប៉ះចម្លាក់ ឬថ្មប្រាសាទ បង្កការរំខានដោយសំឡេងនៅកន្លែងទីសក្ការៈបូជា ហាមចូលទីតាំងដែលហាមឃាត់ និងទីគ្រោះថ្នាក់ជាដើម។

គួររម្លឹកថា បន្ទាប់ពីមានការរអ៊ូរទាំពីសំណាក់មហាជន ពិសេសក្រុមអ្នកថតរូប ដោយលើកឡើងថា មានការលំបាកនៅពេលដាក់ពាក្យស្នើសុំថតរូបទៅកាន់អាជ្ញាធរនៅតំបន់អង្គរ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការថតរូបនៅតំបន់អង្គរក្នុងខេត្តសៀមរាប ដែលមិនមានគោលបំណងបម្រើឱ្យអាជីវកម្ម ថតជាលក្ខណៈឯកជន ឬថតរូបមុនរៀបអាពាហ៍ពិពាហ៍ (Pre-Wedding) មិនចាំបាច់ដាក់ពាក្យស្នើសុំទៀតឡើយ។ ការណ៍នេះទទួលបានការសាទរពីមហាជន អ្នកសិល្បៈ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម បានថតរូប ថតវីដេអូ ផ្សព្វផ្សាយជាច្រើននៅរមណីដ្ឋានអង្គរ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ