Connect with us

វប្បធម៌ ជំនឿ

ក្នុងផ្ទះចេះតែមានរឿងរកាំរកុស ហើយរកស៊ីក៏មិនកាក់កប អាចមកពីវត្ថុ ៧ យ៉ាងនេះ

បានផុស

នៅ

យោងទៅតាមគោលការណ៍ហុងស៊ុយ វត្ថុដែលមាននៅក្នុងផ្ទះគឺត្រូវបានគេជឿយ៉ាងមុតមាំថា វាតែងតែប៉ះពាល់ដល់ម្ចាស់ ឬ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ក្នុង​ផ្ទះ​ផង​ដែរ​។​

មិនត្រឹមប៉ុណ្ណឹងទេ  វត្ថុខ្លះជាឬសគល់នៃបញ្ហាដែលនាំឲ្យសមាជិកគ្រួសារមានជម្លោះ​​ ចេះតែបង្ករឿងពីតូចទៅធំ។ ជាពិសេសងាកមកកាន់អ្នករកស៊ីវិញ ក៏គ្មានអ្នកដើរចូលមក​សួរនាំទិញចូល ចំណែកអ្នកធ្វើការងារតាមអូហ្វីវិញ មានតែបញ្ហាមេស្ដីឲ្យមុខក្រោយ ការងារក៏មិនរលូនចេះតែមានបញ្ហារដុបតាមគ្នាមក។ ដែលទាំងនោះ គឺជាហុងស៊ុយក្នុងផ្ទះដែលយើងមើលរំលងមកជាយូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិទិនចាស់

យោងទៅតាមគោលការណ៍ហុងស៊ុយ ការផ្លាស់ប្តូរប្រតិទិនគឺសំខាន់បំផុតនៅពេលដែលខែឬឆ្នាំផ្លាស់ប្ដូរ។ ជាពិសេស ដោយសារតែប្រតិទិនគឺជាតំណាងនៃពេលវេលាដែលបន្តគូស ព្យួរប្រតិទិនចាស់ វាអាចដូចជាការរក្សារឿងអាក្រក់ពីអតីតកាល ទាំងអំពីសំណាង ឬអំពើអាក្រក់ដែលអាចជះឥទ្ធិពលអាក្រក់ដល់មនុស្សក្នុងផ្ទះ។

កញ្ចក់បែក​ ឬកញ្ចក់ប្រះស្រាំ

កញ្ចក់គឺជាវត្ថុដែលគ្រប់ផ្ទះត្រូវតែមាន ទាំងពីរប្រើការស្លៀកពាក់ដើម្បីឲ្យមើលទៅល្អ ហើយក៏ជួយតុបតែងផ្ទះឲ្យស្អាត និងធ្វើឲ្យផ្ទះមើលទៅកាន់តែមានសោភ័ណភាពផងដែរ។ ប៉ុន្តែ​បើ​កញ្ចក់​ផ្ទះ​យើង​ខូច ឬវាប្រេះស្រាំហើយ វាគួរតែត្រូវបានជំនួសភ្លាមៗ។ ព្រោះយោងទៅតាមគោលការណ៍ហុងស៊ុយ កញ្ចក់ដែលខូចត្រូវបានគេជឿថាមិនល្អ អាចនាំសំណាងមិនល្អដល់មនុស្សក្នុងផ្ទះ។

ចានដែលបែកមាត់ឬស្រាំ

ផ្ទះជាច្រើនប្រហែលជាគិតថាការប្រើចានដែលបែកឬប្រេះស្រាំ វាជារឿងតូចមួយធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែ​តាម​ហុងស៊ុយ ចានរបៀបនេះមាន​ក្នុងផ្ទះ វាត្រូវបានគេជឿថាវានឹងជះឥទ្ធិពលអាក្រក់ដល់សំណាងល្អ។ លើសពីនេះទៀត ចានបែកមាត់ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សមាជិកគ្រួសារណាម្នាក់ក៏អាចថាបានដែរ។

ដើមឈើមានបន្លា

រុក្ខជាតិដែលមានបន្លាមិនគួរដាំដុះក្នុងផ្ទះទេ។ ពីព្រោះ ដើមឈើទាំងនេះត្រូវបានគេជឿថានាំមកនូវថាមពលអវិជ្ជមានហើយ​អាច​បង្ក​ជម្លោះ​រវាង​មនុស្ស​ក្នុង​ផ្ទះ​នាំឲ្យមានបញ្ហាក្ដៅក្រហាយកើតឡើងផងដែរ។

នាឡិកាងាប់

នាឡិកាមួយបានឈប់ វាដូចជាតំណាងនៃពេលវេលា និងជីវិត។ ប្រសិនបើនាឡិកាឈប់ វា​ប្រៀប​ដូច​ជា​ជីវិត​ស្ថិត​ក្នុង​ភាព​ជាប់គាំង ដូច្នេះ​ប្រសិន​បើ​អ្នក​ជួប​នឹង​នាឡិកា​ដែល​ខូច ឬអស់ថ្ម គួរតែត្រូវបានជំនួសឬជួសជុលភ្លាមៗ ដើម្បីឲ្យជីវិតរបស់យើងដើរទៅមុខបានយ៉ាងរលូនដូចគ្នា។

កៅអីប្រភេទហង្សតេបេង

ផ្ទះ​ជាច្រើន​មាន​កៅអីប្រភេទហង្សតេបេងដែល​មិន​ប្រើ ​ហើយ​ទុក​ក្នុង​ផ្ទះ។ បន្ថែមពីលើការខ្ជះខ្ជាយកន្លែងទំនេរ កៅអីបែបនេះក៏មិនល្អសម្រាប់ហុងស៊ុយដែរ។ ដោយសារតែគេជឿថាកៅអីរញ្ជួយឬញ័រ ដែលមិនអង្គុយនឹងក្លាយទៅជាផ្ទះនៃអ្វីដែលមើលមិនឃើញ ហើយអាចនាំមកនូវសំណាងអាក្រក់ ឬបាត់បង់មនុស្សនៅក្នុងផ្ទះ។

ទ្វារខ្មៅ

គ្រួសារជាច្រើនចូលចិត្តប្រើពណ៌ខ្មៅនៅខាងក្នុង​ និងនៅខាងក្រៅផ្ទះ ទោះជាយ៉ាងណា យោងទៅតាមគោលការណ៍នៃជំនឿហុងស៊ុយ ផ្ទះ​ដែល​មាន​ទ្វារ​ខ្មៅ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ស្វាគមន៍​រឿង​អាក្រក់​ចូល​មក​ក្នុង​ផ្ទះបានយ៉ាងងាយស្រួល៕

កៅអីប្រភេទហង្សតេបេង

គ្រូ ណុប

ចុចអាន៖ក្បួនហុងស៊ុយទាំង៤ ជួយឲ្យម្ចាស់ចូលផ្ទះបានរលូន និងសុខសាន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម