វប្បធម៌ ជំនឿ
ប្រវត្តិចាក់ស្រេះ ៣ រឿង ទាក់ទិននឹងជំនឿបុណ្យសែននំព្រះខែរបស់សែស្រឡាយចិន
រាល់ថ្ងៃឈប់សម្រាក ឬពិធីបុណ្យធំៗក្នុងប្រទេសចិន តែងតែមានរឿងរ៉ាវឬប្រវត្តិចាក់ស្រេះអស់កាលជាយូរលង់មកនិនានឲ្យក្មេងជំនាន់ក្រោយបានដឹង និងស្វែងយល់ពីប្រភពដើមនៃពិធីបុណ្យ។ យ៉ាងណា ដោយសារតែកៀកថ្ងៃសែននំព្រះខែយើងគ្រប់គ្នាតែងតែឮរឿងរ៉ាវរបស់ព្រះនាងឆាងអឺ (Chang’e) និងហូវអី (Hou Yi) ជារឿយៗ។ ប៉ុន្តែចំពោះនិនានផ្សេងទៀតគឺពុំធ្លាប់ដឹង ឬដឹងមិនសូវជាច្បាស់ឡើយ។
ដើម្បីឲ្យអ្នកអានបានជ្រាបកាន់តែច្បាស់ពីដំណាលដើមទង នៃពិធីបុណ្យសែននំព្រះខែរបស់ជនជាតិចិន ខាងក្រោមនេះគឺជារឿងដែលទាក់ទងនឹងពិធីបុណ្យមួយនេះ។

១ រឿងទេពធីតាឆាងអឺ
ក្នុងអតីតកាលបុរាណរបស់ចិន មានបុរសម្នាក់ឈ្មោះហូវអី មានស្នាដៃល្អបំផុតក្នុងការបាញ់ធ្នូ។ គេមានប្រពន្ធឈ្មោះថាឆាងអឺ។ កាលសម័យនោះ កើតមានព្រះអាទិត្យ១០នៅលើមេឃ បណ្ដាលឲ្យមានគ្រោះមហន្តរាយដល់ប្រជាជន។ ហូវអីបានបាញ់ព្រះអាទិត្យទាំង៩ឲ្យនៅសល់តែមួយគត់ ដើម្បីផ្ដល់នូវពន្លឺដល់ប្រជានុរាស្ត្រ។ ពេលនោះហើយដែលគេបានក្លាយទៅជាវីរបុរសរបស់ប្រជាជនចិន។
កាលណោះ ស្ដេចមានការកោតសរសើរដល់ហូវអីយ៉ាងខ្លាំង និងបានផ្ដល់ថ្នាំអមតៈដែលអាចឲ្យគាត់ហោះហើរទៅលើមេឃបាន។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺទឹកនោះមានតែមួយដប ហើយសម្រាប់តែមនុស្សម្នាក់។ ហូវអីមិនចង់ចាកចេញពីប្រពន្ធជាទីស្រលាញ់របស់គាត់ឡើយ គាត់ក៏បានឲ្យឆាងអឺរក្សាថ្នាំនេះទុក។ ប៉ុន្តែផេងម៉េងដែលជាសិស្សម្នាក់បានដឹងការសម្ងាត់នេះ។ នៅថ្ងៃទី១៥នៃខែសីហាក្នុងប្រតិទិន នៅពេលហូវអីបានទៅបរបាញ់ ផេងម៉េងបានចូលទៅក្នុងផ្ទះរបស់ ហូវអី និងបង្ខំឆាងអឺប្រគល់ថ្នាំអមតនោះមកគេ។ ឆាងអឺមិនព្រម ហើយនាងបានផឹកចូលទៅក្នុងពោះ រួចហោះឡើងទៅលើមេឃបាត់ទៅ។
យ៉ាងណាក៏ដោយ ដោយសារតែចិត្តស្រឡាញ់ស្វាមីខ្លាំង ហើយសង្ឃឹមថានឹងរស់នៅក្បែរគ្នាជារៀងរហូត ទើបនាងជ្រើសរើសព្រះចន្ទសម្រាប់ជាលំនៅឋាន។ នៅពេលហូវអីត្រឡប់មកវិញបានដឹងរឿងរ៉ាវ គាត់មានអារម្មណ៍សោកស្ដាយជាខ្លាំង ហើយដើម្បីជាការរំលឹកដល់ភរិយា គាត់បាននាំយកផ្លែឈើនិងនំដែលនាងចូលចិត្តទៅឧទ្ទិសដល់ទីកន្លែងដែលនាងរស់នៅក្នុងព្រះចន្ទ។
មនុស្សដែលបានដឹងអំពីសកម្មភាពទាំងនេះ ក៏ចាប់ផ្ដើមចូលរួមនៅក្នុងការបូជាសែនទាំងនេះជាមួយហូវអី។ ចាប់តាំងពីនោះមក ទម្លាប់នៃការបូជាដល់ព្រះចន្ទ ឬសែននំព្រះខែ ត្រូវបានរីករាលដាលពាសពេញជំនាន់នោះ មនុស្សបានថ្វាយបូជាដល់ឆាងអឺដើម្បីរំលឹកដល់នាង ដែលមានភក្ដីភាពចំពោះស្វាមី និងរស់នៅលើក្នុងព្រះចន្ទតែម្នាក់ឯង ហើយក៏បួងសួងសុំសេចក្ដីសុខនិងសំណាងល្អ ដល់អ្នកជំនាន់ក្រោយផងដែរ។
២ រឿងទន្សាយត្បូង
ជនជាតិចិនជឿថា ទន្សាយគឺជាដៃគូជាមួយឆាងអឺនៅឋានព្រះច័ន្ទ។ ដំណើររឿងមានដូចតទៅ៖ មានសត្វបីប្រភេទរស់នៅក្នុងព្រៃគឺ កញ្ជ្រោង ទន្សាយ និងស្វា។ ថ្ងៃមួយ អធិរាជនៃស្ថានសួគ៌ចង់សាកល្បងគុណធម៌របស់សត្វទាំងនោះ។ ដូច្នេះគាត់បានមកផែនដីហើយផ្លាស់ប្តូររូបរាងទៅជាមនុស្សចាស់។ នាពេលនោះ គាត់និយាយថា «ខ្ញុំបានឮថា អ្នកទាំងបីជាមិត្តល្អ ហើយខ្ញុំក៏មកឆ្ងាយណាស់ដែរ ដូច្នេះខ្ញុំឃ្លាន តើអ្នកនឹងផ្តល់អ្វីឲ្យខ្ញុំទទួលទាន?»
មិនបង្អង់យូរឡើយ សត្វទាំងបីក៏ចេញទៅរកចំណីភ្លាមៗ ដោយកញ្ជ្រោងចាប់ត្រីនៅក្នុងទន្លេមួយ; ស្វាបានផ្លែឈើក្នុងព្រៃ ប៉ុន្តែទន្សាយមិនបានអាហារសូម្បីតែមួយ ហើយត្រឡប់មកវិញដោយគ្មានអ្វីសោះក្នុងដៃ។
បន្ទាប់ពីបុរសចំណាស់បានឃើញដូចនេះគាត់បាននិយាយថា អ្នកទាំងបីមិនរួបរួមគ្នា ហើយធ្វើការតែម្នាក់ឯង។ អ្នកទាំងពីរបានធ្វើតាមការសន្យា ហើយបានយកអាហារមកវិញ។ ប៉ុន្តែទន្សាយមិនបានយកអ្វីមកវិញទេ ។ នាពេលនោះ ទន្សាយមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ហើយបាននិយាយទៅកាន់កញ្ជ្រោង និងស្វាថា សូមជួយយកអុសមកផង ខ្ញុំចង់ធ្វើម្ហូបឲ្យគាត់ខ្លះ។ សត្វទាំងពីរមិនយល់បំណងទន្សាយទេ តែពួកគេបានប្រមូលអុស ហើយទន្សាយក៏និយាយថា« សុំទោសដែលខ្ញុំមិនបានធ្វើតាមការសន្យា ប៉ុន្តែខ្ញុំអាចឲ្យខ្លួនឯងទៅអ្នកបាន សូមបរិភោគខ្ញុំចុះ!» ហើយទន្សាយក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាមៗ។
អធិរាជនៃឋានសួគ៌ត្រូវបានទន្សាយធ្វើឲ្យរំជួលចិត្តយ៉ាងខ្លាំង។ គាត់បានរើសឆ្អឹងទន្សាយ ហើយនិយាយថា «ខ្ញុំពិតជារំភើបណាស់ ហើយដើម្បីគោរពដល់នាង ខ្ញុំនឹងឲ្យនាងទៅរស់នៅក្នុងព្រះច័ន្ទ ដើម្បីឲ្យមនុស្សបានឃើញនាងជារៀងរហូត រាងទៅ»។
៣ រឿង Wu Gang កាប់ដើម Cherry Bay
នៅពេលអ្នកក្រឡេកមើលព្រះច័ន្ទនៅយប់ដ៏ភ្លឺច្បាស់ អ្នកអាចមើលឃើញថាមានស្រមោលនៅក្នុង។ ទោះបីជាវាត្រូវបានគេបង្ហាញថា ស្រមោលពិតជាភ្នំដែលបង្កើតដោយអាចម៍ផ្កាយក៏ដោយ រឿងព្រេងចិនបាននិយាយថា នោះគឺជាស្រមោលនៃដើមឈើដ៏ធំនៅលើព្រះច័ន្ទ។
ដំណើររឿងបានកើតឡើងលើបុរសឈ្មោះថា Wu Gang គឺជាមនុស្សធម្មតាម្នាក់ដែលចង់ក្លាយជាមនុស្សអមតៈ ប៉ុន្តែមិនបានប្រឹងប្រែង ហើយក៏មិនដែលព្យាយាមអស់ពីសមត្ថភាពដើម្បីរៀនអំពីអ្វីដែលចាំបាច់នោះទេ។ អធិរាជនៃស្ថានសួគ៌បានខឹងនឹងគាត់ ដោយសារតែអាកប្បកិរិយារបស់ Wu Gang។ ដើម្បីដាក់ទោស អធិរាជនៃស្ថានសួគ៌បានដាំដើម cherry Bay ដ៏ធំមួយដែលមានកំពស់ ១ ៦៦៥ ម៉ែត្រនៅលើព្រះច័ន្ទ ហើយបានបញ្ជាឲ្យ Wu Gang កាប់វាចោល។ ប្រសិនបើ Wu Gang អាចកាប់វាបាន ទើបរូបគាត់អាចក្លាយជាមនុស្សអមតៈ។
បើទោះបីជា Wu Gang ខំកាប់ដើមឈើនោះដោយប្រើកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយ គាត់មិនអាចបញ្ចប់ការងាររបស់គាត់បានទេ ពីព្រោះដើម cherry ត្រូវបានដុះលូតមកសភាពដើមវិញរាល់ពេលដែល Wu Gang កាប់វាម្ដងៗ។ យ៉ាងណាក៏ដោយ Wu Gang មិនចុះចាញ់ឡើយ។ គាត់ព្យាយាមម្តងហើយម្តងទៀត ហើយនៅតែព្យាយាមកាប់វាចោលដដែល។ ក្រោយមក នៅពេលយប់មនុស្សជាច្រើនបានឃើញស្រមោលជាក់ស្តែងនៅលើព្រះច័ន្ទ ហើយវាត្រូវបានបង្កើតឡើងដោយដើមឈើ cherry ដ៏ធំបំផុតនេះឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៣ថ្ងៃខាងមុខទៀត ឆ្នាំទាំង ៣ នឹងមានលាភធំ នាំលុយកាក់ និងស្នេហាមកព្រមគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ