វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌រៀបចំមហោស្រពជាតិសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ស្តីពី គំនូរឌីជីថល
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន សិល្បករ សិប្បករ ជាពិសេសយុវជនឱ្យបានជ្រាបថា ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំមហោស្រពជាតិសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ស្តីពី គំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព ក្នុងគោលបំណងបំផុសស្មារតីយុវជន ចូលរួមប្រឡងប្រជែងរចនាគំនូរបែបឌីជីថល ដើម្បីផ្សព្វផ្សាយអំពីសម្រស់ នៃភាពរីកចម្រើនមាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព ដោយប្រើប្រាស់បច្ចេកវិទ្យា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១។

ក្នុងឱកាសនោះ ក្រសួងនឹងតាំងបង្ហាញស្នាដៃសិល្បៈសូនរូប និងផលិតផលសិប្បកម្ម ពីតាមបណ្ដាអង្គការ សមាគម និងសហគមន៍នានា ព្រមទាំងរៀបចំកម្មវិធីឈ្វេងយល់អំពីមូលដ្ឋានគ្រឹះសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងកម្មវិធីផ្សព្វផ្សាយសិល្បៈវប្បធម៌។
ព័ត៌មានពិស្ដារ៖



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ