Connect with us

វប្បធម៌ ជំនឿ

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

បានផុស

នៅ

នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សារមន្ទីរជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងបង្ហាញពីការសោកស្តាយយ៉ាងចំពោះយុវជនខ្មែរមួយចំនួនដែលបានសម្រុកផ្លោះរបងចូលសារមន្ទីរជាតិអំឡុងពេលអ្នកបង្កើតមាតិកាបរទេសល្បីឈ្មោះ Ishowspeed បានឡាយវីដេអូតាមយូធូបនៅពេលលោកចូលទស្សនានៅក្នុងសារមន្ទីរជាតិកាលពីរសៀលថ្ងៃទី២៣។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុករបស់សារមន្ទីរជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ishowspeed ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតមាតិការបរទេសល្បីឈ្មោះ បានមកកាន់ប្រទេសកម្ពុជាលើកទី២ បន្ទាប់ពីលោកបានមកកាលពីសប្តាហ៍មុនអំឡុងពេលកម្មវិធី Gumball 3000។ នៅរសៀលថ្ងៃទី២៣ នេះ Ishowspeed ក៏បានមកឡាយវីដេអូម្តងទៀតនៅភ្នំពេញ ហើយក៏បានចូលទស្សនាសារមន្ទីរជាតិកម្ពុជាផងដែរ ដោយមានយុវជនខ្មែរជាច្រើនបានស្វាគមន៍ និងរត់តាមលោកអំឡុងពេលឡាយផ្ទាល់។ តាមការកត់សម្គាល់ អំឡុងពេលនោះឃើញថា យុវជនខ្មែរមួយចំនួនដែលទៅជាមួយ Ishowspeed ហាក់ដូចជាបង្ហាញអាកប្បកិរិយាមិនសមរម្យ ដែលធ្វើឱ្យមានភាពរញ៉េរញ៉ៃ និងបាត់បង់មុខមាត់ប្រទេសជាតិផងដែរ។

បើនិយាយពីទង្វើរបស់យុវជនដែលផ្លោះរបងចូលសារមន្ទីរជាតិវិញ នៅក្នុងសេចក្តីជូនដំណឹងរបស់សារមន្ទីរជាតិកម្ពុជា បានសរសេរថា៖ “សកម្មភាពនេះ បានបង្ហាញពីកង្វះខាតនៃការគោរព និងឱ្យតម្លៃទៅលើបេតិកភណ្ឌរបស់ជាតិ។ លើសពីនេះ សកម្មភាពខាងលើ ក៏បានបង្កឱ្យមានការភ័យខ្លាច ការព្រួយបារម្ភពីសុវត្ថិភាព ព្រមទាំងរំខានដល់ភ្ញៀវទេសចរផ្សេងៗដែលកំពុងចូលទស្សនាសារមន្ទីរដូចគ្នា”។

សារមន្ទីរជាតិ ក៏បានអំពាវនាវដល់យុវជនមួយចំនួន និងអ្នកបង្កើតមាតិកាតាមប្រព័ន្ធបណ្តាញសង្គមជាតិ និងអន្តរជាតិនានា មេត្តាពិចារណា និងពង្រឹងឡើងវិញនូវឥរិយាបថគោរពដល់ទីតាំងសក្ការៈបេតិកភណ្ឌនានា ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរ។

ជុំវិញករណីខាងលើនេះ​ប្រជាពលរដ្ឋខ្មែរមួយចំនួន បានបង្ហាញការមិនពេញចិត្តចំពោះយុវជនខ្មែរមួយចំនួនដែលបង្កឥរិយាបថមិនសមរម្យ លេងសើចជ្រុលហួសហេតុ ដែលអាចធ្វើឱ្យបាត់បង់មុខមាត់ប្រទេសជាតិ។ ករណីនេះ ក៏ក្លាយជាប្រធានបទមួយ ដែលត្រូវបានលើកយកមកវែកញែកពេញបណ្តាញសង្គមបន្ទាប់ពី Ishowspeed ឡាយវីដេអូចប់ ព្រមទាំងមានការរិះគន់ជាច្រើនលើទង្វើរបស់យុវជនមួយចំនួនអំឡុងពេលនោះដូចគ្នា៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម