វប្បធម៌ ជំនឿ
ប្រធានមន្ទីរវប្បធម៌សៀមរាប រំពឹងថា ការសម្តែងល្ខោននិយាយរឿង“ផ្កាស្រពោន” នឹងធ្វើឱ្យយុវជនស្គាល់ច្បាស់ពីសិល្បៈនេះ
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក មួន សុភាព ថា តាមរយៈផ្ទាំងទស្សនីយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូនសាធារណជនទស្សនា នាចុងខែកញ្ញា នឹងធ្វើឱ្យសាធារណជនទូទៅ ពិសេសយុវជនជំនាន់ក្រោយ បានស្គាល់ការតែច្បាស់ពីសិល្បៈមួយនេះ ដែលជាសិល្បៈមួយកំពុងប្រឈមនឹងការបាត់បង់ ព្រោះមិនសូវមានក្រុមសម្ដែង និងមិនសូវមានអ្នកគាំទ្រ។

លោក មួន សុភាព នៅថ្ងៃទី២៥ ខែកញ្ញានេះ បានបញ្ជាក់ថា ដើម្បីការជំរុញ និងផ្សព្វផ្សាយពីសិល្បៈខ្មែរមួយនេះ មន្ទីរវប្បធម៌ខេត្តសៀមរាប បានសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប នឹងរៀបចំទស្សនីយភាពខ្មែរទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូននាថ្ងៃទី២៨ និងទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ល្ងាចតទៅ នៅផ្សារហេរីថេកវ៉ក ក្រុងសៀមរាប ជាមួយនឹងការទស្សនាដោយសេរី។

លោកបន្ថែមថា នេះជាលើកទី១ នៃការរៀបចំផ្ទាំងទស្សនិយភាពមួយនេះ ទោះបីជាមានពេលវេលាខ្លី ប៉ុន្តែ ក្រុមសិល្បៈបានលះបង់ខ្ពស់ក្នុងការហ្វឹកហាត់ ហើយតាមរយៈការហ្វឹកហាត់នេះ ឃើញថាក្រុមសិល្បៈមានភាពល្អប្រសើរក្នុងការសម្ដែងផងដែរ។ ក្នុងនោះលោកក៏រំពឹងថា ផ្ទាំងទស្សនីយភាពមួយនេះ នឹងធ្វើឱ្យសាធារណជនទូទៅស្គាល់កាន់តែច្បាស់ពីសិល្បៈខ្មែរមួយនេះ។ ប្រសិនជាការសម្ដែងលើកនេះទទួលបានជោគជ័យ មន្ទីរនឹងបន្តរៀបចំផ្ទាំងទស្សនីយភាពមួយនេះបន្តទៀត ជាពិសេសនោះគឺការត្រៀមបង្កើតនូវសាច់រឿងផ្សេងៗ នឹងដាក់ជាផែនការនៃផ្ទាំងទស្សនីយភាពប្រចាំឆ្នាំផងដែរ។

លោកប្រធានមន្ទីរក៏សូមអំពាវនាវដល់សាធារណជនទូទៅ សូមចូលរួមគាំទ្រ និងផ្សព្វផ្សាយពីសិល្បៈល្ខោននិយាយនេះ ខ្មែរឱ្យបានផុសផុល ព្រោះវាជាចំណែកមួយក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរដែលមានតាំងពីដូនតា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមសិល្បករយើងដែលមានឆន្ទៈខ្ពស់ក្នុងការខិតខំហ្វឹកហាត់ និងជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ បានស្វែងយល់ពីវប្បធម៌ខ្មែរថែមទៀតផង៕
ដោយ៖ គឿនវេត




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល