វប្បធម៌ ជំនឿ
សញ្ញាទាំង ៩ បង្ហាញថា មានផ្លូវក្នុងតាមការពារ ថែរក្សាអ្នក
នៅពេលមានអ្វីប្លែកនៅជុំវិញរាងកាយ ឬមានអ្វីមួយដែលដំណាលប្រាប់យើងមុនឲ្យដឹងហេតុភេទប្រុងនឹងកើតឡើង នោះហើយដែលមនុស្សមួយចំនួនជឿថាជាប្រផ្នូល។ តើអ្នកគិតថា នេះជាពិតឬគ្រាន់តែជាការស្រមៃផ្ទាល់លើខ្លួន? ប៉ុន្តែមែនទែនទៅយោងតាមជំនឿខ្មែរ កាលដែលមានអារម្មណ៍ថាដឹងហេតុការណ៍មុន ឬជាសញ្ញាណាមួយក៏ដោយ នោះប្រាកដណាស់ថា អ្នកកំពុងមានមនុស្សតាមថែរក្សារដែលគេហៅថាផ្លូវក្នុង។
១ មានអារម្មណ៍កក់ក្តៅ៖ អារម្មណ៍នៃថាមពលវិជ្ជមាន មិនត្រជាក់ពេកឬក្ដៅពេក ដែលអាចថាភាពកក់ក្តៅដូចជាឈាមដែលបូមពេញរាងកាយ។ នៅពេលដែលអ្នកនៅម្នាក់ឯង ឬនៅកន្លែងជាក់លាក់មួយ ដូចជាប្រាសាទចាស់ ព្រះវិហារបុរាណ និងកន្លែងប្រវត្តិសាស្ត្រផ្សេងៗ សាលធំស្ងប់ស្ងាត់ ឬសូម្បីតែបន្ទប់គេង និងការិយាល័យរបស់អ្នកជាដើម។ ដែលទីកន្លែងដែលរៀបរាប់នេះ ស្រាប់តែមានអារម្មណ៍ចម្លែកខុសសព្វដង នោះហើយជាសញ្ញាមានមនុស្សតាមថែរក្សារ។
២ សុបិនដូចជាការពិតច្រើនដង៖ សុបិនគឺជាការមើលឃើញយ៉ាងរស់រវើកនៃព្រឹត្តិការណ៍ដែលមានអត្ថន័យ ឬសារមួយចំនួនចង់ប្រាដល់យើង។ ការយល់សប្តិដែលស្រដៀងនឹងហេតុការណ៍ដែលធ្លាប់ឃើញពីមុន ឬមិនធ្លាប់សោះទាំងអស់នោះសុទ្ធសឹងតែជាដំណឹងមួយចង់បញ្ចាក់ពីអំពីព្រឹត្តិការណ៍នានាប្រុងនឹងកើតឡើង។
៣ លេខដដែលៗ៖ ឃើញលេខដដែលៗ ឬនិមិត្តសញ្ញាដូចជា ១១១, ២២២, ៣៣៣។ វាអាចមានអត្ថន័យពិសេសដូចជានៅពេលដែលអ្នកឃើញលេខនេះ នៅលើសញ្ញានៅទីនោះ។ ដើរទៅកន្លែងផ្សេងក៏ឃើញលេខនេះ ក្នុងមួយថ្ងៃ ឬ ២-៣ ថ្ងៃជាប់គ្នា អ្នកនឹងឃើញតែលេខដដែលៗប៉ុណ្ណោះ។ ទាំងនេះក៏ជាប្រផ្នូលដែលប្រាប់ពីហេតុការណ៍ដែលកើតឡើងដែរ។
៤ មានមនុស្សមកខ្សឹប៖ មិនថាជាសំឡេង ឬសារក្នុងចិត្ត ដែលអ្នកមិនអាចពន្យល់បាន។ ជាឧទាហរណ៍ តើអ្នកធ្លាប់អង្គុយនៅទីនោះ ហើយមានអារម្មណ៍ដូចជាអាចឮសំឡេងខ្សឹបក្នុងត្រចៀកដែរទេ? មនុស្សខ្លះប្រហែលជាមិនច្បាស់ទេមិនអាចឮពាក្យឬភាសា ប៉ុន្តែអាចទទួលអារម្មណ៍ថាសំឡេងជិតត្រចៀក។ មនុស្សខ្លះឮពាក្យនេះច្បាស់ និយាយឲ្យសាមញ្ញទៅ វាជាញ្ញាណទី៦ដែលជាញាណឲ្យយើងដឹងហេតុកាណ៍ប្រុងនឹងកើតឡើង។
៥ ព្រឹត្តិការណ៍ចៃដន្យ៖ សុខៗអ្នកជួបប្រទះព្រឹត្តិការណ៍ ដែលហាក់ដូចជាការប្រាស្រ័យទាក់ទងគ្នាដោយចៃដន្យ ដូចជាការចូលមកក្នុងសារ ឬពាក្យដែលឆ្លុះបញ្ចាំងពីគំនិតរបស់អ្នក ឬអ្វីមួយដែលអ្នកទើបតែបានអំពីវា?
៦ អារម្មណ៍មានវត្តមាននរណាម្នាក់៖ មានអារម្មណ៍ថាមាននរណាម្នាក់នៅក្បែរ ទោះបីជាគ្មានអ្នកផ្សេងក៏ដោយ។ មនុស្សយើងមានថាមពលនៅក្នុងខ្លួនដូចជាពេលដែលមិត្តម្នាក់នៅក្បែរ។ វាដូចជាការព្រមានឲ្យមានការប្រុងប្រយ័ត្ន។ ត្រូវដឹងខ្លួនជានិច្ចរាល់គ្រប់សកម្មភាពដែលបានធ្វើ។
៧ ការផ្លាស់ប្តូរក្នុងជីវិត៖ មានការផ្លាស់ប្តូរច្បាស់លាស់ ឬធំនៅក្នុងជីវិត ទាំងវិជ្ជមាន និងអវិជ្ជមាន រឿងដែលមិនធ្លាប់មានពីមុនមកកើតឡើងចំពោះអ្នកក្នុងរយៈពេល ១-៣ ខែ រហូតដល់អ្នកមានអារម្មណ៍ថាអ្វីៗនៅជុំវិញអ្នកខុសពីធម្មតា។ អ្នកត្រូវតែថែរក្សាអ្វីមួយ។
៨ អារម្មណ៍ចម្លែក មិនអាចពន្យល់បាន៖ មានអារម្មណ៍សោកសៅ បាក់ទឹកចិត្ត រំភើប ឬរីករាយដោយគ្មានហេតុផល។ (មិនមែនជាអារម្មណ៍នៃការអស់រដូវទេ ឬវដ្តរដូវ) ប៉ុន្តែវានឹងក្លាយជាអារម្មណ៍ភ្លាមៗ វាដូចជាការមានអារម្មណ៍អ្នកផ្សេងក្រៅពីខ្លួនឯងនៅក្នុងខ្លួនអ្នក។ ទាំងនេះហាក់ជាសារមួយ ចង់បង្ហាញខ្លួនឯងតាមរយៈអ្នកឲ្យមានការស្ងប់ចិត្តប្រសិនបើមានរឿងណាមូយបានកើតឡើង។
៩ ការមើលឃើញនិមិត្តសញ្ញា៖ ការមើលឃើញនិមិត្តសញ្ញា ឬវត្ថុដែលមានអត្ថន័យនៅពេលដ៏សំខាន់។ តើអ្នកធ្លាប់ឃើញឡានក្រុង ឬឡានដែលមានផ្ទាំងប៉ាណូឆ្លងកាត់អ្នកទេ? ហើយមួយសន្ទុះ វាដូចជាឡានដដែល ឬសញ្ញាដូចគ្នាឆ្លងកាត់ភ្នែករបស់អ្នកញឹកញាប់? ទាំងនេះវាកំពុងតែព្យាយាមបកស្រាយអ្វីដែលអ្នកឃើញ គ្រាន់តែមិនទាន់ច្បាស់ប៉ុណ្ណោះ៕

គ្រូ ណុប
ចុចអាន៖មនុស្សស្រីមានប្រជ្រុយ៥កន្លែងលើរាងកាយ គេចាត់ទុកថានាំលុយ ពូកែគ្រប់គ្រងទ្រព្យ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង