Connect with us

វប្បធម៌ ជំនឿ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាគម្រោងជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នឹងបញ្ចប់ចុងឆ្នាំនេះ

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ក្រុមការងារជំនាញបានប្រើប្រាស់ពេលជិត៦ខែ ក្នុងការខិតខំប្រឹងប្រែងថែទាំ ជួសជុល និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ មកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០%ហើយ ដោយគម្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ក្នុងប្រវែង២៥ម៉ែត្រ ឈានចូលដំណាក់កាលទី៦ហើយ ដោយបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះអនុវត្តបានប្រមាណជាង៧០% គ្រោងបញ្ចប់គម្រោងនាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

លោកបញ្ជាក់ថា ដោយសារកត្តាអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយ ហើយដួលរលំ។ ដូច្នេះដំណើរការជួសជុល អ្នកជំនាញអាចយកថ្មចាស់ខ្លះមកជួសជុលរៀបផ្គុំវិញនៅផ្នែកខឿន បានប្រមាណ៣០% ចំណែកដីដែលហូរច្រោះ ត្រូវចំណាយយកដីមកចាក់បំពេញបន្ថែម។ ចំណែកបច្ចេកទេសជួសជុល អ្នកជំនាញអះអាងថា អនុវត្តទៅតាមបច្ចេកទេសពីបុរាណមក ដោយគ្រាន់តែបន្ថែមជញ្ជាំងទប់ពីខាងក្រោយ បន្ថែមកម្លាំងឱ្យរឹងមាំ ទប់ស្កាត់កម្លាំងរុញរបស់ដីដែលហូរបុកមក។

គួរបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំ ដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។ ការជួសជុលថែទាំ ពង្រឹងកំពែងក្រុងអង្គរធំ ក្រៅពីផ្តល់ឱ្យពលរដ្ឋរស់នៅជុំវិញនោះមានការងារ ក៏ជួយឱ្យកំពែងមានសោភណភាពឡើងវិញ ចៀសផុតពីការដួលរលំ និងអាចរក្សាទីក្រុងបុរាណមួយនេះ ឱ្យមានរូបរាងដើម ស្រស់ស្អាត បន្តដល់កូនចៅជំនាន់ក្រោយ និងអាចទាក់ទាញទេសចរឱ្យមកកម្សាន្តបានទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងបរិស្ថាន ឱ្យឈប់កាប់ដើមសំរ៉ងប្រមូលផ្លែជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងផុតពូជ

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ៥ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយរឿងតូចចិត្ត ខណៈចូលសិល្បៈ ៨ឆ្នាំ ទើបជួបអ្នកដឹកនិងជំនួយការ ចរិតថ្លែងមិនត្រូវ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​ស​កម្មជន​ប្រឆាំងថៃថា «ច្បាប់​​កាស៊ីណូ​​ថៃ»​ ​​នឹង​នាំ​ឲ្យ​មានរដ្ឋប្រ​ហារ​​

សេដ្ឋកិច្ច២១ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទុនវិនិយោគជាង $៨០០ លាន

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម