Connect with us

វប្បធម៌ ជំនឿ

ចូលដើមឆ្នាំ២០២៥ ជោគជតារាសីមនុស្សឆ្នាំទាំង​៣ ត្រៀមខ្លួនទទួលឱកាសមាស

បានផុស

នៅ

យោងទៅតាមហោរាសាស្ត្រ​ឆ្នាំ​២០២៥បានធ្វើការទស្សទាយថា ​ឆ្នាំ​ទាំង​៣​នៅក្នុងចំណោមឆ្នាំទាំង១២ មានមានរាសី​ខ្ពស់ត្រដែត​ ទទួលបាននូវលាភសំណាង និង​ភាពលេចធ្លោ​ខ្លាំង។​ ជាពិសេសកំឡុងពេលនេះ ពួកគេនឹងទទួល​បាន​ឱកាស​មាស​ និងសំណាងល្អច្រើនដែលអាចហៅបានថា ជោគជតាខ្ពស់ ឬជោគលាភហូរចូលមកក្នុងជីវិត។

ព្រមជាមួយគ្នានោះដែរ ពន្លឺនៃសំណាងដែលភ្លឺចែងចាំង នឹងមកគោះទ្វារដល់ឆ្នាំទាំង៣ នេះ​ជា​ពេល​វេលា​ដែល​ពួកគេ​ត្រូវ​រៀបចំ​ចិត្ត​បើក​ចំហហោប៉ៅ​​មាសហោប៉ៅប្រាក់ ដើម្បី​ទទួល​ពរជ័យ​ពី​ស្ថានសួគ៌។  ចំពោះអ្នកដែលកើតក្នុងឆ្នាំរកា, ខាលនិងឆ្នាំវក ជោគវាសនាល្អកំពុងខិតមករកពួកគេ ហើយបានប្រែក្លាយសុបិនទាំងអស់ឲ្យក្លាយជាការពិតឆាប់ៗនេះ។

១ ឆ្នាំរកា

អ្នកដែលកើតក្នុងឆ្នាំរកា ២០២៥ គឺជាឆ្នាំនៃឱកាសដ៏ល្អសម្រាប់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុតាមរយៈភាពវៃឆ្លាត និងភាពប៉ិនប្រសប់។ ពួកគេនឹងអាចចាប់យកឱកាសអាជីវកម្ម​ និងការវិនិយោគយ៉ាងស្ទាត់ជំនាញ ធ្វើ​ឲ្យជីវិត​កាន់​តែ​រីក​ចម្រើន និង​សម្បូរ​សប្បាយ។ ជាលទ្ធផល ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងកាន់តែមានស្ថិរភាពយ៉ាងឆាប់រហ័ស ការធ្វើផែនការហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន ក៏គួរតែត្រូវបានអនុវត្តផងដែរ។

នៅដើមឆ្នាំ ២០២៥ អ្នកដែលកើតក្នុងឆ្នាំរកានឹងទទួលបានជោគជ័យដ៏អស្ចារ្យ​ នាំលាភសំណាង ហើយទ្រព្យសម្បត្តិកើនឡើងយ៉ាងឆាប់រហ័សតាមរយៈភាពវៃឆ្លាត និងការសម្របខ្លួនជាមួយមនុស្សជុំវិញ។ ទន្ទឹមគ្នានោះដែរ អ្នកអាចចាប់យកឱកាសផ្សេងៗបានយ៉ាងងាយស្រួល និងរកចំណូលយ៉ាងក្រាស់ក្រែលផងដែរ។

២ ឆ្នាំខាល

នៅឆ្នាំ ២០២៥ អ្នកដែលកើតក្នុងឆ្នាំខាល នឹងទទួលបានឱកាសដ៏អស្ចារ្យ​ ព្រមទាំងទ្រព្យសម្បត្តិច្រើនសន្ធឹក។ នេះក៏ជាសញ្ញា​ថា ​ជីវិត​នឹង​ជោគជ័យ​គ្រប់​ផ្នែក។ ជាពិសេសផ្នែកហិរញ្ញវត្ថុ ដោយសាតែភាពក្លាហាន និងការប្តេជ្ញាចិត្ត នេះនឹងអនុញ្ញាតឲ្យពួកគេប្រើប្រាស់សក្តានុពលលាក់កំបាំងរបស់ពួកគេយ៉ាងពេញលេញ ហើយក៏ជាពេលវេលាត្រូវត្រៀមខ្លួនដើម្បីចាប់យកឱកាសណាមួយដែលចូលមកនៅក្នុងផ្លូវជីវិតរបស់អ្នក។

ជាមួយគ្នានោះ អ្នក​ដែល​កើត​ឆ្នាំ​ខាល នឹង​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​វិនិយោគ​ និងបង្កើតបណ្តាញអាជីវកម្មដ៏ល្អ ដោយភាពក្លាហាន និងចក្ខុវិស័យទូលំទូលាយ ពួកគេ​នឹង​ហ៊ាន​វិនិយោគ​លើ​គម្រោង​ថ្មីៗ ហើយ​អាច​ទទួលបាន​ប្រាក់​ចំណេញ​យ៉ាងច្រើន​។ ទំនុកចិត្តលើខ្លួនឯង និងគំនិតប្លែកៗ វានឹងជួយពួកគេឲ្យទទួលបានជោគជ័យក្នុងអាជីវកម្មនាថ្ងៃខាងមុខ។

៣ ឆ្នាំវក

ឆ្នាំ ២០២៥នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឆ្នាំ​មាស​សម្រាប់​អ្នក​កើត​ឆ្នាំ​វក។ ជោគវាសនាបើកឲ្យអ្នកនូវឱកាសដ៏អស្ចារ្យជាច្រើន ភាពវៃឆ្លាត និងភាពរហ័សរហួនរបស់អ្នកនឹងជួយអ្នកចាប់យកទ្រព្យសម្បត្តិយ៉ាងច្រើន។ ស្របពេលនោះទៀតដែរ ភាពជោគជ័យក៏បានមកយ៉ាងងាយស្រួល ដោយសារតែនាពេលកន្លងមកអ្នកបានជំនះឧបសគ្គ និងឈានដល់គោលដៅយ៉ាងឆាប់រហ័សមួយ។

ឆ្នាំ​នេះ​នឹង​ជា​ឆ្នាំ​ដែល​អ្នក​មាន​ភាព​រីកចម្រើន​ខ្លាំង​ក្នុង​អាជីព​ការងារ។ សមត្ថភាពក្នុងការដោះស្រាយបញ្ហា និងភាពច្បាស់លាស់ក្នុងការងារ នឹងធ្វើឲ្យមនុស្សឆ្នាំស្វាទទួលបានការកោតសរសើរពីមិត្តរួមការងារ និងថ្នាក់លើ អ្នកនឹងមានឱកាសដឹកនាំក្រុមលើគម្រោងធំៗ ជួយអ្នកអភិវឌ្ឍសក្តានុពលភាពជាអ្នកដឹកនាំពេញលេញរបស់អ្នក។

ប៉ុន្តែជោគជ័យយូរអង្វែង វាត្រូវការច្រើនជាងសំណាង។ ដូច្នេះ​ការ​អភិវឌ្ឍ​ខ្លួន​ឯងឲ្យត្រៀម​ខ្លួន​ទទួល​យក​ឱកាស​គឺ​ជា​រឿង​សំខាន់។ អ្នកត្រូវតែបន្តអនុវត្តជំនាញផ្សេងៗដើម្បីកសាងកម្លាំងខាងក្នុង​ និងបង្កើនថាមពលផ្ទាល់ខ្លួន ដើម្បីត្រៀមខ្លួនជានិច្ច នៅពេលដែលឱកាសមកដល់ អ្នក​នឹង​អាច​កាន់​បាន​យ៉ាង​តឹងរ៉ឹង និង​ការពារ​វា​យ៉ាង​រឹងមាំ​ សម្រាប់ស្ថេរភាពនាពេលអនាគត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖ចុងឆ្នាំ២០២៤ ឆ្នាំ៣ត្រៀមខ្លួនទទួលពរជ័យ និងលុយកាក់ហូរចូលទប់មិនជាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម