វប្បធម៌ ជំនឿ
ទីអារាមមួយចំនួនក្នុងខេត្តបាត់ដំបង នៅតែប្រកាន់ខ្ជាប់ប្រពៃណីដាល់អំបុក
គេសង្កេតឃើញថា នៅព្រលប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃពេញបរមី និងជាថ្ងៃដែលប្រទេសកម្ពុជាទាំងមូលបានប្រារព្ធពិធីអកអំបុកនិង សំពះព្រះខែ ដែលទាំងនេះគឺជាទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមក ដោយនៅតាមផ្ទះនីមួយៗសុទ្ធតែមានរៀបចំចេក ដូង អំបុក នៅផ្កាភ្ញីគេដើម ដើម្បីជាកិច្ចបន់ស្រន់ដល់ព្រះខែ។

ដោយឡែកឲ្យតាមទីអារាមមួយចំនួន ក៏នៅតែរក្សាប្រពៃណីនិងទំនៀមទម្លាប់នេះដោយមិនបោះបង់ឡើយ ដូចជានៅប្រាសាទឯកភ្នំ វត្តកណ្ដឹង និងពីអារាមផ្សេងៗទៀត បានរៀបចំឲ្យមានការដាល់អំបុក ដោយមានភ្ញៀវទេសចរណ៍ទៅកម្សាន្ដនិងមានប្រជាពលរដ្ឋជាច្រើនពិសេសក្រុមយុវវ័យបាននាំគ្នាធ្វើសកម្មភាព លីងស្រូវ នឹងដាល់អំបុកក្នុងភាពសប្បាយរីករាយក្រៃលែង។


នៅក្នុងពិធីដាល់លំបុកតាមទីអារាមនានានេះផងដែរ ក៏មានការបាចទាន ពីសំណាក់ព្រះចៅអធិការវត្តដើម្បីឲ្យភ្ញៀវទេសចរណ៍ និងមនុស្សម្នាទាំងអស់ដណ្ដើមទានយ៉ាងសប្បាយ ដែលក្នុងនោះមានដូចជានំចំណី និងភេសជ្ជៈជាដើម។


លោក វង្ស សុវណ្ណ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ បានរៀបរាប់ថា នៅក្នុងពិធីដាល់អំបុកតាមវត្តនានានៅពេលនេះ គឺពិតជាមានភាពសប្បាយរីករាយ ហើយក៏ជាការរក្សានូវ ទំនៀមទម្លាប់ និងប្រពៃណីពីបុរាណមកផងដែរ ដែលនេះជាលើកទីមួយហើយដែលប្អូនបានចូលរួមលេងកម្សាន្តជាមួយមិត្តភក្កិដទៃទៀត និងសបញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជា ពិតជាមានសុខសន្តិភាព ពុំអាចនរណាម្នាក់មកបំភ្លៃការពិតបានឡើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ