Connect with us

ព័ត៌មានជាតិ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងចូលរួមផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃឈ្មោះ App No Drug

បានផុស

នៅ

នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទី និងមន្រ្តីរាជការនៃវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចូលរួមផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃឈ្មោះ App No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅកាន់ប្អូនៗមកពីវិទ្យាល័យផ្សេងៗក្នុងខេត្ត ដែលមកហាត់រៀនសម្តែងនៅក្នុងបរិវេណមន្ទីរប្រមាណជា៤០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងAPPនេះ ក៏មានដូចជា វីដេអូកម្សាន្ត អប់រំ ព័ត៌មាន មេរៀន និងការដាក់បញ្ជូលនូវព័ត៌មាន របស់មជ្ឈមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេសរបស់រដ្ឋ និងឯកជនផងដែរ។ ហើយប្រជាពលរដ្ឋ អាចរាយការណ៍នូវរាល់ករណគ្រឿងញៀន ទៅកាន់អាជ្ញាធរ ជាសម្ងាត់ និងឆាប់រហ័ស។

អ្នកចូលមើល ក៏ អាចទទួលបាននូវចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធ នឹងការពង្រឹងសមត្ថភាព បំណិនជីវិត ដែលជាមូលដ្ឋានក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិកុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោតឱ្យទៅប្រើប្រាស់គ្រឿងញៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម