Connect with us

វប្បធម៌ ជំនឿ

ការក្ដាប់ដៃ ៤ ប្រភេទ អាចបង្ហាញពីចរិតពិតថាយើងជាមនុស្សបែបណា?

បានផុស

នៅ

តើអ្នកដឹងទេថា ​ក្រៅពីភាសាកាយវិការលើរាងកាយ និងការនិយាយស្ដីដើម្បីប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស នៅមានកាយវិការលើដៃមួយទៀតដែលអ្នកអាចស្មានដឹងថា ពួកគេកំពុងគិតអ្វីឬមានអ្វីចង់ជជែកជាមួយយើង។

មិនត្រឹមប៉ុណ្ណឹងទេ តាមរយៈកាយវិការនៃការក្ដាប់ដៃ វាអាចជួយអ្នករកវិធីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយពួកគេ។ ដូច្នេះ​អត្ថបទ​នេះ​ណែនាំយើងឲ្យ​ព្យាយាម​សង្កេតពីរបៀបក្ដាប់ដៃ​សម្រាប់ខ្លួនយើងផ្ទាល់ និងអ្នកដែលនៅជុំវិញអ្នក។ មើលថាតើអ្នកមានកណ្តាប់ដៃបែបណា។ តើអាចប្រាប់អ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់អ្នក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ មេដៃស្ថិតនៅពីលើ

    អ្នក​ហាក់​ដូច​ជា​ប្រភេទ​មនុស្ស​ដែល​ស្វាហាប់ និង​មាន​ថាមពល​ច្រើន។ អ្នកតែងតែស្វែងរកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដោយព្យាយាមរៀន និងបទពិសោធន៍ជាច្រើនក្នុងពេលតែមួយ ដែលទុកចន្លោះតិចតួចក្នុងតារាងសកម្មភាព សម្រាប់ការខ្ជិលមើលទូរទស្សន៍ឬលេង

    ម្យ៉ាងវិញទៀត អ្នក​ជា​មនុស្ស​មិន​អាត្មានិយម​ តែងតែចិត្ត​ល្អ ហើយក៏តែង​តែ​ត្រៀម​ខ្លួន​ជួយ និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ។ អ្នកជាមនុស្សដែលធ្វើច្រើនជាងការនិយាយ។ បន្ថែមពីលើភាពជឿជាក់ និងសេចក្តីសប្បុរស​ អ្នក​ក៏​ធ្វើឲ្យមនុស្ស​រាល់​គ្នា​គោរព​និង​កោត​សរសើរដែរ។ ព្រោះ​អ្នក​ជា​អ្នក​ដែល​ផ្តល់​កម្លាំង​ចិត្ត និង​ផ្តល់​ថាមពល​ដល់មនុស្ស​រាល់​គ្នា​ជុំវិញ​ខ្លួន​ រហូតដល់អាចក្លាយជាអ្នកដឹកនាំដ៏គួរឲ្យគោរពបានយ៉ាងងាយស្រួល។

    ២ មេដៃគឺនៅខាងក្នុង

    អ្នក​ជា​មនុស្ស​ឆ្លាត និង​ចេះ​និយាយស្ដីពិរោះពិសា ប៉ុន្តែ​អ្នក​មិន​សូវ​ពូកែ​ខាង​ទំនាក់ទំនង​ឬ​បង្កើត​មិត្ត​ថ្មីទេ។ មនុស្ស​ជុំវិញ​ខ្លួន​ប្រហែល​ជា​គិត​ថា​អ្នក​ជា​មនុស្ស​ស្ងៀមស្ងាត់ និង​មិន​សូវ​ចេះ​និយាយ។ ប៉ុន្តែប្រសិនបើពួកគេស្គាល់អ្នកកាន់តែស៊ីជម្រៅ ពួកគេនឹងឃើញថាអ្នកមានភាពទន់ភ្លន់ និងមានភាព​ងាយស្រួលក្នុងការចូលចំណោមគេមិនខាន។

    លើសពីនេះ អ្នកមានអំណោយសម្រាប់ការមើលឃើញយ៉ាងច្បាស់នូវឫសគល់នៃបញ្ហា និងការស្វែងរកដំណោះស្រាយ។ ជាមួយនឹងភាពមុតស្រួចនិងការសង្កេត ចក្ខុវិស័យរបស់អ្នកច្រើនតែត្រឹមត្រូវបំផុត រួមទាំងការសម្រេចចិត្តសមស្របរបស់អ្នកនឹងធ្វើតាម។​​ ភាពត្រឹមត្រូវ និង​ការគិតពិចារណា គឺជា​ចំណុច​សំខាន់​របស់​អ្នក។ ប៉ុន្តែពេលខ្លះយើងអាចរំពឹងច្រើនពេកពីខ្លួនអ្ឯង​ ហើយបណ្តាលឲ្យមានការថប់បារម្ភ។ នោះហើយជាមូលហេតុដែលយើង ត្រូវការនរណាម្នាក់ដែលអាចយល់ពីយើងដោយគ្មានពាក្យបរិយាយច្រើន។

      ៣ មេដៃគឺនៅចំហៀង

      បាវចនារបស់អ្នកគឺ «មនុស្សគ្រប់គ្នាជ្រើសរើសផ្លូវរបស់ពួកគេ» ហើយផ្លូវរបស់អ្នកនឹងតែងតែជាផ្លូវដ៏លំបាកជានិច្ច។ អ្នក​គឺ​ជា​មនុស្ស​មានចិត្តធ្ងន់​និង​មាន​ហេតុផល ដោយដឹងពីរបៀបក្រោកឈរ និងដឹងពីតម្លៃខ្លួនឯង។ ស្ថេរភាពរបស់អ្នកគឺខ្លាំងដូចជាដែកស្រូបឆក់ទាញបានយ៉ាងងាយស្រួល។ ទោះយ៉ាងណាក៏ដោយ ដូចមនុស្សគ្រប់រូបដែរ អ្នកក៏មានការភ័យខ្លាច។ ការភ័យខ្លាចនៃការបរាជ័យជារឿយៗធ្វើឲ្យអ្នកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តសំខាន់ៗ ហើយការភ័យខ្លាចគឺជារឿងតែមួយគត់ដែលអាចអង្រួនទំនុកចិត្តរបស់អ្នក។ នោះហើយជាមូលហេតុដែលអ្នកត្រូវការការទទួលស្គាល់ និងការកោតសរសើរ។

      ៤ មេដៃចង្អុលឡើងលើ

      អ្នក​ជា​មនុស្ស​រាបសារ​​ ​ពោរពេញ​ទៅ​ដោយ​ចំណេះ​ដឹង ឬការចេះ​ដឹងក្នុង​ខ្លួន និងមានប្រាជ្ញាដែលអាចបង្កើតគំនិតជាច្រើន។ ពេលខ្លះគំនិតនោះអាចស្តាប់ទៅមិនអាចទៅរួច​ ប៉ុន្តែអ្នកអាចធ្វើវាបាន។​ អ្នកចូលចិត្តស្វែងរកអ្វីថ្មីៗអំពីពិភពលោក។ អ្នកមានឱកាស និងមធ្យោបាយដើម្បីធ្វើដូច្នេះ ប៉ុន្តែពេលខ្លះយើងខ្លួនឯងបែរជាពិបាកផ្តោតលើរឿងមួយជាពិសេស​ ព្រោះចង់រៀនគ្រប់យ៉ាងច្រើនពេក។

      មនុស្ស​ជា​ច្រើន​នៅ​ជុំវិញយើង ​គិត​ថាយើងនេះគឺ​ជា​សព្វវចនាធិប្បាយ​ចល័ត​ដែល​អាច​ត្រូវ​បាន​គេ​សួរ​រក​ដំបូន្មាន​ជា​ញឹក​ញាប់ ប៉ុន្តែ​​ត្រូវ​បាន​បិទ​ជា​ញឹកញាប់។ ដូច្នេះនៅក្នុងជីវិតរបស់យើង គួរជ្រើសរើសមនុស្សជុំវិញដោយប្រុងប្រយ័ត្ន ហើយនឹងផ្តល់ឲ្យគេនូវដំបូន្មានដ៏មានតម្លៃបំផុតសម្រាប់តែមនុស្សដែលយើងបានជ្រើសរើសប៉ុណ្ណោះ។ មិនដូច្នោះទេ វាអាចនាំទុក្ខទោសនិងការបន្ទោសត្រលប់មកវិញជាកជាមិនខានឡើយ៕

      អត្ថបទ៖ គ្រូណុប

      ចុចអាន៖ចូលដល់២០២៥ភ្លាម ឆ្នាំទាំង៤ត្រូវប្រយ័ត្នរឿងសុខភាព និងការបណ្ដាក់ទុនគ្មានប្រភពច្បាស់ការ

          Helistar Cambodia - Helicopter Charter Services
          Sokimex Investment Group

          ចុច Like Facebook កម្ពុជាថ្មី

          ព័ត៌មានជាតិ២ ម៉ោង មុន

          ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

          ព័ត៌មានជាតិ២ ម៉ោង មុន

          មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

          ព័ត៌មានជាតិ៣ ម៉ោង មុន

          ​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

          សន្តិសុខសង្គម៣ ម៉ោង មុន

          ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

          សន្តិសុខសង្គម៧ ម៉ោង មុន

          យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

          សន្តិសុខសង្គម៧ ម៉ោង មុន

          យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

          ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

          អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

          ព័ត៌មានជាតិ១២ ម៉ោង មុន

          អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

          ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

          ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

          ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

          មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

          Sokha Hotels

          ព័ត៌មានពេញនិយម