វប្បធម៌ ជំនឿ
បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាសារមន្ទីរបែបព្រះពុទ្ធសាសនា តាំងបង្ហាញ និងរក្សាទុកនូវវត្ថុសិល្បៈដែលបានមកពីកំណាយស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
បច្ចុប្បន្នទីនោះ មិនត្រឹមតែជាកន្លែងរក្សាទុកវត្ថុសិល្បៈបុរាណជាច្រើនប្រភេទ និងដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិបានទស្សនាប៉ុណ្ណោះទេ គឺថែមទាំងមានអ្នកជំនាញអភិរក្សវត្ថុបុរាណនានាឱ្យមានភាពរឹងមាំយូរអង្វែងបន្តទៀត។

លោក កង ច័ន្ទតារា ជាប្រធានក្រុមការងារអភិក្សវត្ថុបុរាណផ្នែកថ្មភក់ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ គឺមានអ្នកជំនាញផ្នែកអភិរក្សថ្មភក់ ចំនួន៣នាក់ តែងធ្វើការសម្អាតវត្ថុសិល្បៈបុរាណដែលអាជ្ញាធរជាតិអប្សរាបានរកឃើញ និងយកមករក្សាទុកនៅទីនោះ។
លោក កង ចាន់តារា បញ្ជាក់ទៀតថា ជាច្រើនឆ្នាំមកនេះ ក្រុមរបស់លោកអភិរក្សវត្ថុបុរាណ រួមមានធ្វើពីថ្មភក់ លោហៈ និងកុលាលភាជន៍ជាដើម។ ក្នុងការងារអភិរក្សវត្ថុបុរាណទាំងនោះ មុនដំបូងត្រូវធ្វើការសម្អាតស្ងួត សម្អាតកំណកដី សម្អាតស្លែ និងសម្អាតផ្ទៃវត្ថុសិល្បៈទាំងមូលដោយប្រុងប្រយ័ត្ន ចៀសវាងការខូចខាត និងរក្សាបាននូវរូបរាងដើមរបស់វត្តសិល្បៈ។ វត្ថុបុរាណទាំងនោះ បន្ទាប់ពីទទួលបានការអភិក្សហើយ ត្រូវយកទៅរក្សាទុក ឬក៏វត្ថុខ្លះត្រូវដាក់តាំងបង្ហាញអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។

ចាប់តាំងពីកំឡុងខែតុលា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្នក្រុមអ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងធ្វើការសម្អាតវត្ថុបុរាណមួយចំនួនទៀត ដែលក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញដូចជា ព្រះកេសរបស់ទេវរូប ចំនួន២ ដែលយកមកពីខ្លោងទ្វារជ័យនៃក្រុងអង្គរធំ បំណែកចម្លាក់ទ្វារបាល ដែលយកមកពីប្រាសាទបន្ទាយប្រី ចំនួន៧បំណែក និងសិលាចារឹក១ផ្ទាំង ដែលមានលេខសម្គាល់K170 យកមកពីការិយាល័យវប្បធម៌ស្រុកជីក្រែង។ល។

ក្រុមការងារអភិរក្សថ្មភក់ បានឱ្យដឹងថា ថ្វីត្បិតតែវត្ថុបុរាណនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បច្ចុប្បន្នមានការអភិរក្ស ដើម្បីឱ្យវត្ថុទាំងនោះមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញក្តី ក៏ប៉ុន្តែ ចំពោះវត្ថុសិល្បៈខ្លះដែលបាក់បែក គឺមិនទាន់មានការជួសជុលឱ្យល្អឡើងវិញទេ។ ក្រុមអ្នកអភិរក្សវត្ថុបុរាណនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ស្នើសុំឱ្យអ្នកជំនាញផ្នែកជួសជុល ជួយជួសជុលវត្ថុសិល្បៈបុរាណជាច្រើននោះ ឱ្យបានល្អឡើងវិញផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី