វប្បធម៌ ជំនឿ
ព្រឹត្តិការណ៍បង្ហោះខ្លែងឯក នៅខេត្តសៀមរាប នឹងរៀបចំនៅចុងខែធ្នូខាងមុខ
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្ត បានបើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែធ្នូនេះ។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបុណ្យបង្ហោះខ្លែងឯកនេះឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយអំពីប្រវត្តិខ្លែងឯកខ្មែរ ដែលដូនតា បានចារិកនៅតាមប្រាង្គប្រាសាទ និង រក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយ្យធម៌របស់ដូនតាខ្មែរ ។ លោកបានបន្តទៀតថា ចំពោះខ្លែងខ្មែរ មានភាគច្រើនតាំងពីបុរាណកាលមក គេឃើញតែខ្លែងកណ្ដូង និងខ្លែងឯក ដែលគេនិយមបង្ហោះលេងនៅតាមភូមិស្រុក ជនបទដែលរស់នៅ ។ ម៉្យាងទៀតការបង្ហើរខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់សង្គមខ្មែរ តាំងពីបុរាណមកម្ល៉េះ ។ សព្វថ្ងៃនេះ នៅតែបន្តធ្វើតាមដំណែលនៃដូនតា ដែលបញ្ជាក់អំពីក្រឹត្យក្រមមួយដែលថា ជីវិតតែងផ្សាភ្ជាប់ទៅនឹងធម្មជាតិ ។ ដើម្បីគោរពនឹកគុណដល់ធាតុទាំងបួន ដែលទ្រទ្រង់នូវលោក គឺធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ដែលផ្តល់នូវជីវិត នូវធម្មជាតិ ផ្សេងៗសម្រាប់កំដរជីវិត យើងក៏នាំគ្នាធ្វើពិធីនេះឡើង នៅពេលដែលខ្មែរបានរីករាយក្នុងអារម្មណ៍ ដោយបានទទួលផលពីរបរកសិកម្ម ។

លោក លី សារី បានបន្តទៀតថា ដើមី្បឲ្យមានការចូលរួមឲ្យបាន អាធិកអធមនោះ យើងត្រូវ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់មហាជន ភ្ញៀវជាតិ អន្តរជាតិ និង តាមបណ្តាខេត្ត ក្រុង ស្រុក ដែលពួកគាត់ មានបំណងចង់ចូលរួមបង្ហោះខ្លែង ក៏ត្រូវសូមធ្វើពាក្យស្នើសុំ ពីមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត ដែលជាសេនាធិការ ។ លោកបន្តទៀតថា ក្នុងព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯកនេះ ចាំបាច់គ្រប់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហាគមន៍ទេសចរណ៍ សាកលវិទ្យាល័យ វិទ្យាល័យ វិស័យឯកជន ត្រូវចូលរួម ក្នុងការទ្រទ្រង់លើកស្ទួយវប្បធម៌ជាតិ ។

តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានឲ្យដឹងអំពីប្រវត្តិនៃការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ ។ ហើយខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរទៀតផង ។ លោកបានបន្តទៀតថា ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្ត ក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ ។ ចង់ដឹងថា តើខ្លែងមានប្រវត្តិយ៉ាងដូចម្ដេច ហើយខ្មែរយើងមានជំនឿបែបណាដែរទាក់ទងនឹងខ្លែង។ លោកបានលើកផងដែរ អំពីអត្ថន័យ ខ្លឹមសារ នៃខ្លែងឯក ដែលបានផ្តល់នូវ សិទ្ធសេរីភាព និង សុភមង្គលក្នុងគ្រួសារ ដែលបានលំលេចនៅក្នុងរឿងព្រេង ( ធនជ័យ និង រឿងកែវណាម៉ាមុខសេះ) ។ លោកក៏បានបញ្ជាក់ថា ពិធីបង្ហោះខ្លែងឯក និងខ្លែងសេរី នៅខេត្តសៀមរាបនេះ នឹងប្រព្រឹត្តធ្វើនៅអតីតៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ព្រលានយន្តហោះចាស់ ) ដែលមានរយៈពេល៣ថ្ងៃ ដោយមានកម្មវិធីការដង្ហែក្បួនខ្លែងឯក .ខ្លែងសេរី និង តុក្តាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្តែងសិល្បះ ល្ខោនបាស័ក និង ការតាំងពិព័រណ៌ ការបង្ហាញពីរបៀបធ្វើខ្លែងឯកទៀតផង ។
ក្នុងនោះដែរបណ្តាមន្ទីរ អង្គភាព ស្ថាប័ន និង សមាគមន៍ បានចូលរួមកិច្ចពិភាក្សា ដោយលើកនូវគំនិត មតិល្អៗ ដែលជាធាតុចូលនៃកិច្ចប្រជុំ ព្រមទាំងបានឯកភាព លើការកំណត់នៃកិច្ចប្រជុំ ឲ្យគ្រប់បណ្តាមន្ទីរ អង្គភាព ស្ថាប័ន និង សមាគមន៍ និងវិស័យឯកជន ត្រូវនាំយកនូវ ខ្លែងឯក ចំនួន១ និង ខ្លែងសេរី ចំនួន១ ដើមី្បចូលរួមក្នុងបុណ្យបង្ហោះខ្លែងឯក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អង្គរនាថ្ងៃខាងមុខ ព្រមទាំងសូមដល់បងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ អន្តរជាតិ និង គ្រប់ខេត្ត ក្រុង ស្រុក នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចូលរួមក្នុងបុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប ៕
ដោយ៖ គឿនវេត



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម